ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងស្ថិតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ នៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ ៖ ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា មានល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀតដែលបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងអនាធិប តេយ្យនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ ។

ប្រភពបានបន្តថា បុគ្គលបើកល្បែងសុី សងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិ យាជាន់ ទី៥ កំពុងបើកដំណើរការអោយក្រុមអ្នកញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ!ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថាបានទទួលលាភ សក្ការៈ ខែ ថ្ងៃ ពីបុគ្គលម្ចាស់បនល្បែងហ្គេមបាញ់ត្រីមួយនេះអស់ហើយទេដឹង?ទើបអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនោះនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចុះទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធ ភាពស្រប តាមពាក្យស្លោក ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញអោយអនុវត្ត!ករណីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀតខាងលើដែលបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់ចោរប្លន់.ចោរគាស់តូប.ចោរគាស់ផ្ទះ .គ្រឿង ញៀន និងប្រើអំពើហិង្សាគ្រួសារ ដើម ចមកើតចេញពីល្បែងសុីសងនេះ ឯង ។

ក្រុមអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាណត្តិទី៧ មេត្តាចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងលេងដោយសេរី ដែលស្ថិតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន ពេញអោយមានប្រសិទ្ធភាព ស្របតាមពាក្យស្លោកគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។

គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ត វេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំង អស់នូវទូទាំងប្រទេសត្រួត ពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។

ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានខណ្ឌដូនពេញ បណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតក្នុងមូលដ្ឋានគ្រប់គ្រងនៅលើផ្សារទំនើបសូរិយាជាន់ទី៥ មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាប!អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!