ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេឈ្មួញឈ្មោះ ថៃ គា និងឈ្មួញចាស់វស្សាឈ្មោះ ចែ មុំ ដែលមានរហស្សនាមចែស្បែកជើងហោះកំពុងសហការគ្នារកសុីដឹកជញ្ជូនធ្យូងឆ្លងដែនតាមច្រកជាយឃ្លាំងខ្នាតយក្ស ចំណែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំច្រកនិងនៅតាមដងផ្លូវ ស្រុកស្នួល ខេត្តក្រចេះ នាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តក្រចេះ៖ បើគិតមកដល់ពេលនេះអស់រយ:ច្រើនឆ្នាំមកហើយពីស្រ្តីជើងខ្លាំងម្នាក់អតីតមេឈ្មួញឈើនៅភូមិភាគប៉ែកឥសាន្តដែលគេស្គាល់ឈ្មោះ ចែ មុំ រហស្សនាមចែស្បែកជើងហោះដែលសព្វថ្ងៃនេះកំពុងសប្បាយចិត្តរីកថ្លើមក្នុងការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិដំណាក់កាលចុង ក្រោយបាន គៀងគរប្រមូលទិញធ្យូងនៅតាមបណ្ដាស្រុករួចបន្តសកម្មភាពដឹកជញ្ជូនតាម រយ:រថយន្តតូច ធំ ទៅប្រទេសវៀត ណាមតាមច្រកជាយឃ្លាំងដោយរលូន!មិនរំខានដល់អាជ្ញាធរសមត្ថកិច្ចមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ប្រចាំច្រកនិងប៉ុស្តិ៍តាមគោលដៅនោះឡើយ គឺអស់ លោកខាងលើបាននាំគ្នារក្សាភាពស្ងៀមស្ងាត់!ដោយមិនខ្វល់ខ្វាយពីកាតព្វកិច្ចនិងតួនាទីនោះឡើយ។

សព្វថ្ងៃនេះគឺឈ្មួញរកសុីដឹកធ្យូងដែលមានឥទ្ធិពលនៅជួរលំដាប់ទី១នៅក្នុងទឹកដីស្រុស្នួល ខេត្តក្រចេះទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋន៎ណាក៍គេបានដឹងបានស្គាល់ដែរឈ្មោះ ថែ មុំ រួមសហការគ្នានិងលោក ថៃ គា មួយអាងអំណាចខ្លួនជាមន្រ្តីយោធានិងម្នាក់ទៀតអាងស្វាមីជាមន្រ្តីកងរាជអាវុធហត្ថនិងជាប្រធានស្នាក់ការសន្តិសុខ៧០៩ ប្រចាំ ឃុំក្រញូង សែនជ័យស្រុកស្នួល ខេត្តក្រចេះ។ ការចាប់ដៃគ្នានេះធ្វើឡើងធ្វើអោយមតិមហា ជននៅតាមតុកាហ្វេលាន់មាត់ថាសម្បត្តិធនធានធម្មជាតិដំណាក់ការចុងក្រោយនេះត្រូវរលាយហិនហោចក្នុងពេលឆាប់ ៗនេះជាក់ជាមិនខានពិព្រោះថាបើខ្មោចស្រុកអោយដៃទើបខ្មោចព្រៃហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តគ្មានមន្តគ្រូបាចារ្យណា មកបង្រ្កាបបានឡើយ។ដូច្នេះហើយបានទំនួញធ្យូងឆ្លងដែនរបស់លោក ថៃ គា និង ចែ មុំ ដឹកជញ្ជូនតាមរថយន្តធំៗបានយ៉ាងរលូន!មិនបង្កការរំខាដល់សមត្ថកិច្ចនិងជំនាញទាល់តែសោះ!កាលពីមុនលោក ថៃ គា និង ចែ មុំរហស្សនាមស្បែកជើងហោះ គឺដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែឆ្នៃ៤ ទៅ៥ គ្រឿងតែប៉ុណ្ណោះ ប៉ុន្តែមួយរយ: ក្រោយ គេសង្កេតឃើញថាចាប់តាំងពីរផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះមក គេឃើញការដឹកជញ្ជូនធ្យូងឆ្លង ដែនរបស់អ្នកទាំងពីរនាក់នេះហាក់បង្កើនទ្រុងទ្រាយធំដឹកតាមរថយន្ត V1ខ្នាតយក្សទៅវិញ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ឈ្មោះ ចែ មុំ និងលោក ថៃ គា គៀងគរប្រមូលទិញពីប្រជាពលរដ្ឋនៅតាមភូមិ ១០៥កន្ទួតម្តុំផ្ទះក្រហមភូមិរណែងហើយ យករថយន្តសាំយ៉ុងកែឆ្នៃប្រមូលតាមភូមិរួចដឹកយកមកផ្ទះលោក ថៃ គា ដើម្បីឡើងឡានធំ តែឥឡូវគេប្តូរមកទំលាក់នៅឃ្លាំងមួយនៅជិតនឹងផ្ទះលោក ថៃ គា ដោយមានសង្ក័សីពទ្ធ័ជុំវិញ។ជុំវិញករណីខាងលើប្រជាពលរដ្ឋនិងមន្រ្តីមិនបានផលមួយចំនួនមានការសោកស្តាយនូវសម្បត្តិធនធានធម្មជាតិក្រោមការបំផ្លិចបំផ្លាញពីសំណាក់ក្រុមមេឈ្មួញទាំងពីររូបខាងលើនេះតែងតែធ្វើ សកម្មភាពដឹកជញ្ជូនធ្យូងតាមក្បួនរថយន្តV1ខ្នាតយក្សឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកជាយឃ្លាំងមិនរំខានដល់មន្រ្តីសមត្ថកិច្ចជំនាញប្រចាំច្រកនិងនៅតាមដងផ្លូវឡើយ។

ហេតុនេះហើយទើបប្រជាពលរដ្ឋស្រុកស្នួល ខេត្តក្រចេះ ស្នើដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផៃប្រទេសនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេសនិងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាដាក់មន្ត្រីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបមេឈ្មួញទាំងពីររូបគឺឈ្មោះ ថៃ គា និងឈ្មោះ ចែ មុំ រហស្សនាមចែស្បែកជើងហោះខាងលើជាបន្ទាន់ផងទាន!បើមិនដូច្នេះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្តួចត្រូវរលាយហិនហោចក្រោមស្នាដៃមេឈ្មួញទាំងពីរនាក់នេះជាក់ ជាមិនខានឡើយ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!