ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស្រាវជ្រាវស៊ើបអង្កេតអោយស៊ីជម្រៅលោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងទើបឡើងកាន់តំណែងភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកគាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមឆ្ពោះទៅរាជធានីភ្នំពេញស្រង់ដើម.!

ព្រៃវែង៖ ប្រភពពីក្រុមអាជីវករដែល   រកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ ១ចូលទៅកាន់រាជធានីភ្នំពេញបានអំពាវ នាវដល់អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិត នៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកតាម ដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាបយកលុយច្រើនៗដើម្បីស្រង់ដើមនិងឃុបឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹក ចេញពីទីក្រុងហូជីមុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ។

ប្រភពបង្ហើបអោយដឹងថាប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងភ្លាមៗត្រូវបានអាជីវករនិងអ្នករកសុីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែង រិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់ លុយរាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវមិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។
ប្រភពខ្លះបានអោយដឹងទៀតថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួកគេបង់ លុយដាក់ខែជូនមន្រ្តីគយខ្លួនដឹកនាំដោយលោក ដោយក្នុង១ ខែៗត្រូវបង់ លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងថា ប្រធានសាខា គយខេត្តព្រៃវែង ត្រូវបានគេលាតត្រដាងភាពមិនប្រក្រតីរបៀបពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោកបណ្ដោយអោយ មេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃ វែង ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើត អង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹក ជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បើទោះបីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយក៍ដោយ ក៏តម្រូវអោយឈប់ឡានចូលបង់លុយអោយក្រុមមន្រ្តីគយឬសន្តិសុខយាមតូបខាងមុខតម្រូវអោយបង់ លុយចំនួន ២០០,០០០ រៀល រុឺម៉ក ១ គ្រឿង រីឯម៉ូតូដឹកបន្លែត្រូវក្រុមលោក គយនិងក្រុមសន្តិសុខយាមខាងមុខនោះអោយបង់លុយចាប់ពី៨~១០មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្តសាំយ៉ុង ដឹកបន្លែផ្លែឈើវិញគឺត្រូវបង់លុយចាប់ ពី២០~៣០ មុឺនរៀលក្នុងមួយគ្រឿងៗតាមការកំណត់របស់លោកមេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង មិនអាចតវ៉ាបានឡើយ!ដោយគ្មានក្រដាស់ស្នាមឬវិកយ័ បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​មេសាខាគយបានបន្តអោយដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង លោកមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗការិយាល័យគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយ នីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីមានភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាង និងប្រធានការិយា ល័យគយនៅច្រកទ្វារអន្តរជាតិកោះរការល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះលែងដៃ។

ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺន ជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្តអោយដឹងថា លោកប្រធានការិយា ល័យគយច្រកទ្វារអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងរលូន។ ចំណែកឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរទេខាងបើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុស ច្បាប់យ៉ាងពេញបន្ទុក! ដោយឡែកនាពេលថ្មី ៗនេះមានការបែកធ្លាយភាពមិនប្រក្រតី ពុករលួយក្រុមគយច្រកទ្វារព្រំដែន បន្ទាយចក្រី ទារលុយពីរថយន្តដឹកស្វាយ ក្នុងមួយជើងចាប់ពី ៦៥ មុឺនរៀលទៅ១ លានរៀល ពួកគាត់បានបញ្ជាក់ថា ការ បង់លុយរបស់គាត់មិនទទួលបានបង្កាន់ ដៃបង់ប្រាក់ ឬវិកយបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ។ ព្រោះថាករណីខាងលើនេះឈ្មួញនិងអាជីវករសូមអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុប បំបាត់អំពើពុក រលួយតាមដង ផ្លូវចាត់វិធាន ការទប់ស្កាត់អំពើពុករលួយក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការ ស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅទៅលើមេៗការិយាល័យច្រកមុឺនជ័យច្រកបន្ទាយចក្រី. ច្រកកោះរការ និងច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់ មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកដៃអោយក្រុមរបស់ខ្លួនប្រមូលលុយស្រង់ដើមប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (ww.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!