ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​លោក​អធិការ​ស្រុក​អូយ៉ាដាវ​រង​ការចោទប្រកាន់​ចាប់រំលោភ​នឹង​គំរាម​សម្លាប់​ស្ត្រី​ម្នាក់​

រតនគិរី ៖ ក្រោយពី​មាន​រឿងអាស្រូវ របស់​មន្ដ្រីនគរបាល ថ្នាក់​អធិការ និង​នាយការិយាល័យ នៅ​ខេត្ដ​កំពង់ឆ្នាំង ជាមួយ​ស្រី​ស្នេហ៍​នោះ រហូត​ធ្លាក់​ពី​តំណែង និង​បាត់បង់​ជីវិត ឥឡូវនេះ ករណី​ស្រដៀង​គ្នា បាន​កើតឡើង នៅឯ​ស្នងការដ្ឋាន នគរបាល​ខេត្ដ​រតនគិរី​វិញ ម្ដងនោះ គឺ​អធិការនគរបាល ស្រុក​អូរយ៉ាដាវ លោក ជួប វណ្ណ​រក្ស បាន​រង​ការចោទប្រកាន់ ពី​ស្ដ្រី​ម្នាក់ ពី​បទ​ចាប់រំលោភ សេពសន្ថវៈ​ចំនួន ពីរដង និង​គំរាម​បាញ់​សម្លាប់ចោល ។​

​ចំពោះ​ការ​ចោទ ប្រកាន់​នេះ អធិការ​នគរ បាល​ស្រុក​អូរយ៉ាដាវ បាន​ចេញ​មក​បដិសេធ ដោយ​ច្រានចោល ទាំងស្រុង ហើយ​អះអាងថា គឺជា​រឿង​ញុះញង់ មាន​អ្នក​នៅ​ពីក្រោយ ខ្នង បំណង​សំខាន់ នោះ​ចង់បាន តំណែង​របស់ លោក​តែ​ម្ដង ។​

​យោងតាម​ពាក្យបណ្ដឹង របស់​អ្នកស្រី សេន ស៊ី​លឹក ត្រូវជា​ម្ដាយ​របស់​ស្ដ្រី រងគ្រោះ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ប្ដឹង​ចូលទៅ កាន់​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ដ​រតនគិរី ដោយ​ចោទប្រកាន់​លោក ជួប វណ្ណ​រក្ស និង​បក្ខពួក ពីបទ «​លួងលោម​រំលោភ​សេពសន្ថវៈ និង​គំរាម​សម្លាប់​» ដោយ​ទាមទារ សំណង​ចំនួន​២​ម៉ឺន​ដុល្លារ ព្រមទាំង​ឱ្យ តុលាការ​ចាត់​វិធាន ការ​ទៅ​តាម​ផ្លូវច្បាប់ ។​

​យោង​តាម​ពាក្យ បណ្ដឹង​ខាងលើ​នេះ​បាន រៀបរាប់ថា កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៥ កូនស្រី​របស់​ខ្លួន​ឈ្មោះ នាង លី​ត​តា អាយុ​២១​ឆ្នាំ ដែល​មាន​ស្មារតី មិន​ពេញលក្ខណៈ បាន​ដើរ​ចេញពីផ្ទះ​ទៅរក ទិញ​អី​ហូប ស្រាប់តែ​ជួប មន្ដ្រី​នគរបាល​ស្រុក អូរយ៉ាដាវ ឈ្មោះ​ច ប៊ុនសៃ ក៏​បបួល​នាង ទៅ​ភោជនីយដ្ឋាន ជំនោរ​រាត្រី ពេលទៅដល់ ភោជនីយដ្ឋាន ឈ្មោះ ច ប៊ុនសៃ បាន​នាំ​រូប នាង​ទៅ​ជួប​អធិការ នគរបាល ស្រុក​អូរយ៉ាដាវ លោក ជួប វណ្ណ​រក្ស ដោយ​ពេលនោះ លោក បាន​ហៅ​អាហារ និង​ស្រា​បៀរ​ហើយ​ឱ្យ​នាង ផឹក​រហូត​ស្រវឹង បាត់បង់​ស្មារតី រួច​ក៏​នាំ​កូន ស្រី​របស់​ខ្លួន​ជិះ​រថយន្ដ ម៉ាក​ហា​យឡេន​ឌ័​រ ចូល​ទៅ​ផ្ទះសំណាក់ «​រតនៈ​ជូ​លី​» ។​

​ពេលដែល កូនស្រី​របស់​ខ្លួន ដឹងខ្លួន​នៅក្នុង បន្ទប់​ផ្ទះសំណាក់​នោះ ស្រាប់តែ លោក ជួប វណ្ណ​រក្ស បាន​រំលោភ​បានសម្រេច មុនពេល ដែល​ដឹក​នាង ត្រឡប់មកផ្ទះ​វិញ ។ ពាក្យបណ្ដឹង​ដដែល​នេះ​បាន​បន្ដថា លុះ ខែ​ឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង ១១​និង ១០​នាទី​យប់ នារី​រងគ្រោះ​ដោយសារ​តែ​ខ្លាច អំណាច​លោក​ជួប វណ្ណ​រក្ស ក្រោយ​ពី​តេ​ហៅ ឱ្យ​ចូល​ទៅ​បន្ទប់​ស្រាប់តែ អធិការ​រូបនេះ​បាន លើក​កាំភ្លើង​ប្រុង​បាញ់ សម្លាប់​ចោល​ហើយ បាន​ហៅ​នារី​រងគ្រោះ ទៅ​ដេក​នៅលើ​ប៉ៅ​អ៊ី ក្នុង​បន្ទប់ របស់គាត់ ហើយ ចាប់រំលោភ​ម្ដង ទៀត​រហូត​បាន​សម្រេច​ជា​លើក​ទី​២ រួច​ក៏​ឱ្យ លុយ​៥០​ដុល្លារ ឱ្យ​ត្រឡប់ មក​ផ្ទះ​វិញ និង​ប្រាប់ ឱ្យ​នាង​ទៅ​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​សប្បាយ សប្បាយ​នៅ ឯ​ខេត្ដ​ស្ទឹងត្រែង ។​

​ពាក្យបណ្ដឹង បាន​រៀបរាប់​ទៀត​ថា នៅ វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ខែ​មិថុនា ឆ្នាំ​២០១៥ ខណៈ​ដែល​នារី​រងគ្រោះ បាន​ដើរ ចេញ ពី​ផ្ទះ​តាម​ការបញ្ជា របស់ លោក ជួប វណ្ណ​រក្ស ពេលនោះ ក៏​ត្រូវ​បាន​កូនចៅ របស់​លោក​ឈ្មោះ ហាវ សុខ​ហេន លើក ក្ដារបន្ទះ មក​វ៉ៃ​ចំ​កែង ជើង ខណៈ​ដែល​មន្ដ្រី​នគរបាល​ម្នាក់ទៀត ឈ្មោះ​ច ប៊ុនសៃ បាន​គំរាម​បាញ់​សម្លាប់ចោល ទៀត ។​

​តាម​ម្ដាយ​ស្ដ្រី​រងគ្រោះ ដែល​បាន​ដាក់​នៅ ក្នុង​ពាក្យបណ្ដឹង​នោះ កូនស្រី​របស់​ខ្លួន​រហូត មកដល់ពេលនេះ ដែល​រង​ការ​ពី​ការចាប់រំលោភ និង គំរាមកំហែង​អាយុជីវិត ធ្វើឱ្យ​រៀងកាយ និង​ស្មារតី​របស់​នាង​ធ្លាក់​ទ្រុឌទ្រោម និង​មាន​ជំងឺ​ទៀត​ផង ។​

​ជុំវិញ​ពាក្យបណ្ដឹង​របស់​ម្ដាយ​ស្ដ្រី​រងគ្រោះ ខាងលើនេះ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ដ​រតនគិរី លោក លីវ ស្រេង បាន​អះអាង ថា លោក​មិន​ទាន់​បាន ពិនិត្យ​ឃើញ​ពាក្យ បណ្ដឹង​នេះ​នៅឡើយ​ទេ ទំនង​ជា​ស្ថិតនៅ​ការិយាល័យ របស់លោក នៅឡើយ ហើយ​ម្យ៉ាងទៀត នៅពេលនេះ លោក​បាន​មក​បង្រៀន សិស្ស​នៅ សាលា​ចៅក្រម ក្នុង​រាជធានី​ភ្នំពេញ ទៀតផង​។​

​ចំពោះ​ពាក្យបណ្ដឹង​ពី​សំណាក់​ម្ដាយ និង​ស្ដ្រី​រងគ្រោះ ខាងលើនេះ អធិការនគរបាល ស្រុក​អូរយ៉ាដាវ លោក ជួប វណ្ណ​រក្ស បានឲ្យដឹង តាម​ទូរស័ព្ទ​នៅ ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥​នេះ ដោយ​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់ ដោយ​លោក​អះអាងថា វា​ជា​ករណី​មាន​អ្នក នៅ​ពីក្រោយ​ខ្នង​ញុះញង់ និង​រៀបចំ​ឱ្យធ្វើ ដែល​មាន​គំនុំ​ខ្លួន​ជាមួយ​លោក ហើយ​សម្រាប់ លោក​ផ្ទាល់ មិន​ដែល​ស្គាល់​នារី​រងគ្រោះ និង​មិន​បាន​ចាប់រំលោភ​នោះ​ឡើយ ពោល​មាន​សាក្សី ជាច្រើន​នាក់​ទៀត សម្រាប់​ជួយ​មក​បំភ្លឺ ។​

​យ៉ាងណា​ក៏​ដោយ​លោក ជួប វណ្ណ​រក្ស មិន បាន​បញ្ជាក់​អំពី​គោល​គំនិត​សំខាន់ និង​ទិសដៅ ដែល​អ្នក​នៅ​ពីក្រោយ​ខ្នង​ធ្វើ​នេះ មាន​វា​បំណង​អ្វី ពិតប្រាកដ​នោះ​ឡើយ ប៉ុន្ដែ​លោក​បាន​ព្រលយ​ថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង ការចង់បាន​តំណែង ជា​អធិការ​នគរបាល ស្រុក​អូរយ៉ាដាវ ។​

​បើតាម​អធិការនគរបាល​រូបនេះ អ្នក​ដែល​ផ្ដើមគំនិត ដាក់​ពាក្យបណ្ដឹង​រូបលោក ដោយ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​នោះ គឺ ឪពុកមា​របស់​នាង​តាមរយៈ​គេ​ឱ្យ​លុយ​កាក់ ប៉ុន្ដែ​រូបគាត់​បាន​នឹង កំពុង​រៀបចំ​ដក​ពាក្យ បណ្ដឹង​វិញ​ហើយ ។​

​ដោយឡែក ម្ដាយ​របស់​នារី​រងគ្រោះ អ្នក​ស្ដ្រី សេន ស៊ី​លឹក បាន​ច្រាន ចោល​ថា គ្មាន​អ្នក នៅ​ពីក្រោយ​ខ្នង និង​អ្នក​ញុះញង់​នោះឡើយ ពោល​ការដាក់​ពាក្យបណ្ដឹង​នេះ ចេញពី​សណ្ដាន​ចិត្ដ ពិតប្រាកដ​របស់​ខ្លួន ដែល​លោក​អធិការ បាន​បំពាន​សិទ្ធិ​កូនក្រមុំ ។​

​អ្នកស្រី សេន ស៊ី​លឹត ក៏​មិន​ទាន់​មាន​គម្រោង​ដក ពាក្យបណ្ដឹង​វិញ​ទេ គ្រាន់តែ ឮ​ព័ត៌មាន​ថា មាន​គេ​បដិសេធ ប៉ុន្ដែ​អ្នកស្រី ក៏​បាន​ព្រលយ​ថា បើសិន​មាន​កិច្ចសន្យា​ត្រឹមត្រូវ ពី​ភាគី​ម្ខាង ទៀត អ្នកស្រី និង​ក្រុមគ្រួសារ​និង​ពិចារណា ពី​ការដក​ពាក្យបណ្ដឹង ។​

​សូមបញ្ជាក់​ថា ករណី​នេះ​បាន​កើតឡើង ចំពោះ​អតីត​អធិការ នគរបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា និង​អតីត​នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ដ​កំពង់ឆ្នាំង រហូត​ធ្លាក់​ពី​តំណែង និង​បាត់បង់​ជីវិត ព្រោះតែ​ពាក់ព័ន្ធ​ជាមួយ​ស្រី ស្នេហ៍ ដូច្នេះ​ករណី អធិការ ស្រុក​អូរយ៉ាដាវ នេះ គួរ​ត្រូវ​បាន​ថ្នាក់លើ និង​មន្ដ្រី​តុលាការ ស៊ើបអង្កេត​ឱ្យបាន លំអិត​ចៀ​ស​វាងនាំ ឱ្យ​ជនរងគ្រោះ ពិតប្រាកដ ក្លាយជា​អ្នកទោស​៕
​ពាក់​ព​ន័​ករណី​ខាងលើ​សារ​ពត័មាន​យើង​មិន​អាច​សូម​ការ​ទំនាក់​នង​លោក ជួប វណ្ណរ​ក្ស​បាន​នោះ​ទេ​។​

 

2015_07_31c2-2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!