ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

តើ​នរណា​ហ៊ាន​ដក​លោក ខៀវ សំអាន មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រព្រឹត្ត​អំពើពុករលួយ​ជិត​២០​ឆ្នាំ​?

​ប្រភព​ពី​មន្ត្រី​គយ​ការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បានឲ្យដឹងថា ក្នុង​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ​លោក ខៀវ សំអាន ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​គ្រប់​រូបភាព រហូត​ក្លាយទៅជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។ ក្រុមហ៊ុន និង​ឈ្មួញ​នាំ​ទំនិញ​វិនិយោគ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ត្រូវ​លោក ខៀវ សំអាន និង​បក្ខពួក​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​កកស្ទះ​ជាមិនខាន​។ អាចនិយាយបាន​ថា លោក ខៀវ សំអាន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់ ឆ្អឹង ក្នុង​ខណៈ​ដែល​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មិន​ខ្វល់​ពី​គោល​នយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះឡើយ​។​

​តាម​សេចក្ដីរាយការណ៍ ពី​មន្ត្រី​គយ​តូចតាច​នៃ​ការិយាល័យ​គយ ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បានឲ្យដឹងថា ក្នុង​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ លោក ខៀវ សំអាន ប្រើប្រាស់​អំណាច និង​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​មិនដែល​ចាត់វិធានការ​ស៊ើបអង្កេត​រាវ​ស្ទាបរ​ក​អំពើពុករលួយ​របស់លោក ខៀវ សំអាន មេ​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះទេ​។ ប្រការ​នេះ​ហើយ​ទើប​លោក ខៀវ សំអាន ទទួលបាន​ប្លង់រឹង​ក្នុង​តំណែង​ជា​មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជិត​២០​ឆ្នាំ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សុខ​ស្រួល​។​

​រឿងអាស្រូវ​ពុករលួយ​របស់លោក ខៀវ សំអាន ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ដូចជា ថ្នាំពេទ្យ ទូរស័ព្ទដៃ​ទំនើបៗ គ្រឿងបន្លាស់​ទូរស័ព្ទ គ្រឿងអលង្ការ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ធើ្វ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ចាត់វិធានការ​លើ​មន្ត្រី​គយ​ពុករលួយ ដូចជា​លោក ខៀវ សំអាន នោះឡើយ ។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មិន​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា​លោក ខៀវ សំអាន នោះ​ដែរ​ហើយ​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត  ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​សារព័ត៌មាន​យើង​មិន​អាច​សូម​ការទំនាក់ទំនង​លោក ខៀវ សំអាត បាន​នោះ​ទេ​នៅថ្ងៃនេះ ៕

 

លោកបណ្ឌិត គុណ ញឹម

លោកបណ្ឌិត គុណ ញឹម

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!