ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមនិស្សិត​មិនអាច​ចូល​ទៅ​កាន់​តំបន់​ព្រៃ​ឡង់​បាន ព្រោះ​ឈ្មួញ​ទុច្ចរិត ស្រេង ម៉េង កាង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​

​អ្នកណា​ក៏​ដឹង​ដែរ​ថា មេ ឈ្មួញ​ទុច្ចរិត​កាប់បំផ្លាញ​ព្រៃ ឈើ​ខុសច្បាប់​ឈ្មោះ ស្រេង  ម៉េង ដែល​តាំងខ្លួន​ជា​មេការ ឧកញ៉ា ទ្រី ភាព ប៉ុន្តែ​ធាតុពិត  គឺ​គ្រាន់តែ​ជា​អ្នក​គៀងគរ​ប្រជា ពលរដ្ឋ​ឱ្យ​កាប់​ឈើ​ប្រណីត​យក មក់​លក់​ឱ្យ​ខ្លួន​រួច​បន្ត​យកទៅ លក់​ឱ្យ ក្រុមហ៊ុន ទ្រី ភាព យក ចំណេញ​តែប៉ុណ្ណោះ ។ ម្យ៉ាង វិញ​ទៀត តំបន់​ព្រៃឈើ​ដែល  មេ​ឈ្មួញ​ទុច្ចរិត ស្រេង ម៉េង កាប់​ឈើ​ប្រណីត​គឺ​មិន​ស្ថិត​ក្នុង ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ឧកញ៉ា  ទ្រី ភាព ឡើយ ដោយ​តម្រូវឱ្យ ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ ប្រណីត​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ស្ថិតក្រោម​ចំណាត់ ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ  និង​អាជ្ញាធរ​ដែនដី​ថ្នាក់​ខេត្ត​តែ ម្តង ។​
​ជាក់ស្តែង​យុទ្ធនាការ​គៀង  គរ​កាប់​ឈើ​ប្រណីត​ចេញពី  តំបន់​អភិរក្ស​ក្នុង​ខេត្ត​ព្រះវិហារ ដោយ​ភាព​លោភលន់​របស់​មេ ឈ្មួញ​ទុច្ចរិត ស្រេង ម៉េង ចង់ យក​ឈើ​ស៊ីដាច់​មិន​បង់លុយ​ឱ្យ ប្រជាពលរដ្ឋ ទើប​កើត​ជា  កំហឹង​ពី​អ្នក​កាប់​ឈើ​ទាញ​ពូថៅ កាប់ ស្រេង ម៉េង រហូត​បន្សល់ ទុក​ស្លាកស្នាម​ដល់​បច្ចុប្បន្ន​ទើប មាន​អ្នកកាសែត​ភាគច្រើន​ដាក់ រហស្សនាម​ឱ្យ​លោក ស្រេង  ម៉េង ថា “​មេ​ឈ្មួញ​បី​ពូថៅ​” រហូតមក ។​

​វា​ពិតជា​មិន​ចម្លែក​ទេ នៅ  ពេល​ដែល​មេ​ឈ្មួញ​ទុច្ចរិត​បី​ពូ ថៅ​ឈ្មោះ ស្រេង ម៉េង ប្តូរ ទីតាំង​ពី​ខេត្ត​ព្រះវិហារ ទៅ កាប់បំផ្លាញ​ព្រៃឈើ​ការពារ  និង​អភិរក្ស​នៅឯ​ខេត្ត​ស្ទឹងត្រែង  ដោយ​ជ្រក​ក្រោម​ឈ្មោះ​ជា​មេ ការ​ផ្ទាល់​មេ ការ​ឧកញ៉ា ទ្រី  ភាព​ពិតជា​បាន​ទំនាក់ទំនង​ជា មួយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង  ក្រោម​អំណាច​លោក កុល  សំអុល រួមទាំង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជា​ខ្នងបង្អែក ផង ទើប​ធ្វើឱ្យ​ដំណើរការ​គៀង   គរ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ  នៅ​តំបន់​វីរ​ជ័យ​និង​នៅ​ព្រៃ​ឡង់ បាន​ដោយ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​លូកដៃ​ឡើយ ។​

​វា​ពិតជា​គ្មាន​អ្វី​ចម្លែក​ពេក  នោះ​ទេ​ស្រប​ពេល​ដែល​លោក បណ្ឌិត កែម ឡី បង្កើតឱ្យមាន  យុទ្ធនាការ​ជាមួយ​ក្រុម​និស្សិត ចុះ​ទៅ​សិក្សា​ស្វែងយល់​នៅ​តំបន់ ព្រៃ​ឡង់​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់  ខេត្តស្ទឹងត្រែង​ប៉ុន្តែ​ត្រូវបាន គណៈ​អភិបាលខេត្ត លោក  កុល សំអុល ប​ដី​សេ​ធន៍​មិនឱ្យ  ត្រូតពិនិត្យ​ដោយ​លើក​ហេតុ ផល​ថា មិន​អាច​ការពារ​សន្តិ សុខ​បាន​ទៅវិញ ។ ព្រោះ​បើ  ផ្អែក​ទៅ​លើ​គោលនយោបាយ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន  សែន ជា​នាយករដ្ឋមន្ត្រី គឺ​បាន  ប្រែក្លាយ​កម្ពុជា​ដែល​ធ្លាប់តែ មាន​អសន្តិសុខ​ទៅជា​តំបន់ ដែល​មាន​សន្តិសុខ​និង​សន្តិភាព គ្របដណ្តប់ នៅ​ទូទាំង​ប្រទេស  តើ​ការអះអាង​របស់​គណៈ​បញ្ជា ការឯកភាព​ខេត្តស្ទឹងត្រែង  លោក កុល សំអុល ថា មិន អាច​ការពារ​សន្តិសុខ​ជូន​ក្រុម លោក កែម ឡី បាន​មិនមាន ន័យ​បញ្ច្រាស​ទៅ​នឹង​សេចក្តី  ថ្លែង​ការ​ជា​សាធារណៈ​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ទៅ​ហើយ​ទេ​អី !… ?​។​

​មិនមែន​ជា​រឿង​ចម្លែក​ទេ  នៅ​ពេល​លោក កែម ឡី ដឹក នាំ​ក្រុម​និស្សិត​ចុះ​សិក្សា​ស្វែង  យល់​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត  ក្រចេះ និង​ខេត្ត​កំពង់ធំ ដោយ មាន​ការស្វាគមន៍​ពី​គណៈ​អភិ បាល​ខេត្ត ព្រោះថា មេ​ឈ្មួញ  ទុច្ចរិត​អា​បី​ពូថៅ​ពុំ​ស្ថិតនៅក្នុង ខេត្ត ទាំងពីរ​នេះ ។ ព្រោះ​បើ តាម​ការអះអាង​របស់​អា​បី​ពូ ថៅ ហៅ​មេ​ឈ្មួញ​ឈើ​ទុច្ចរិត  ស្រេង ម៉េង តែង​ប្រកាស​ប្រាប់ គេឯង​ថា នៅតាម​តុ​កាហ្វេ  ភ្នំពេញ​ថា គ្រាន់តែ​ចំណាយ  ឱ្យ​ទូរទស្សន៍​និង​កាសែត​មិនតិច ជាង ៣​ម៉ឺន​ដុល្លារ​ទេ ក្នុង​មួយ ខែ ដោយ​ប្រើ​ពាក្យ ភ្ជាប់​យក បុង​ថា បើ​មិន​ឱ្យ​ក៏​មិន​អី​ដែរ  ព្រោះ​ខ្លួន​ធ្វើ​អាជីវកម្ម​ឈើ​ស្រប ច្បាប់​ទៅ​ហើយ​នោះ​( Sic) ។​

​វា​ពិតជា​មិនមាន​អ្វី​ឆ្លល់  ទាល់តែសោះ សម្រាប់​យុទ្ធនា  ការដឹកនាំ​ក្រុមនិស្សិត​ដោយ លោក​បណ្ឌិត កែម ឡី ស្រប ពេល​ដែល​មេ​ឈ្មួញ​ទុច្ចរិត​កាប់ បំផ្លាញ​ឈើ​ដែល​គេ​ដាក់​រហស្សនាម​ថា អា​បី​ពូថៅ​ចូលទៅ ដល់​ទឹកដី​ខេត្តស្ទឹងត្រែង​ប្រសិន បើ​គ្មាន​ការឃុបឃិត​ពី​អភិបាល ខេត្ត​លោក កុល សំអុល ក៏​គ្មាន  ការរារាំង​មិនឱ្យ​ក្រុមនិស្សិត​ចុះ ទៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ស្រុក​ថា ឡា​រិ​វ៉ាត់​ក្រោម​ហេតុផល​អស​ន្តិ សុខ​នោះ​បាន​ដែរ ។​

​ថ្មីៗ​នេះ​អ្នកយកព័ត៌មាន  CNC ក៏​ធ្លាប់​ទៅ​សម្ភាសន៍​ជា មួយ​ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្តស្ទឹងត្រែង​ដែរ ពាក់  ព័ន្ធ​ករណី​កាប់បំផ្លាញ​ព្រៃឈើ តែ​ត្រូវ​លោក​មេ​ខណ្ឌ​ឆ្លើយបំភ្លឺ ដោយ​ខ្វះ​ការទទួលខុសត្រូវ​ថា  គ្មាន​កម្លាំង​គ្រប់គ្រាន់​ដោយ បៀ​ប​ធៀប​ទោ​នឹង​ទំហំ​ដីព្រៃ ជាមួយ​និង​កម្លាំង​មេព្រៃ​ដែល មាន​ឆ្កុយ​បោះ​គាត់​ទៅ​ហើយ  ទីបំផុត​អ្នកយកព័ត៌មាន​ជណ​ជ បាន​ត្រឹម​ឆ្លើយ​បាទ​រួច​ងក់ក្បាល ដូច​ពុល​តា​ស្រ​ម៉ូយ​ទៅ​កើត ។  ព្រោះ​បើ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដាក់​តែ​កម្លាំង  ការពារ​នៅ​តាម​ផ្លូវ​សួរ​ថា​អ្នក លួច​កាប់​ឈើ​អាចមាន​លទ្ធភាព ដឹក​កាត់​ព្រៃ​ចេញពី​ស្រុក​សៀម ប៉ាង ខេត្ត​ស្ទឹងត្រែង យកទៅ លក់​ដល់​ស្រុក​យួន​បាន​ដោយ របៀប​ណា ទើប​ចាំបាច់​អី​ត្រូវ គណនា​អំពី​ទំហំ​ដី​ព្រៃ​ដោយ ប្រៀបធៀប​ទៅនឹង​ចំនួន​មេព្រៃ ទៅ​វិញ​នោះ ។​

​ជាក់ស្តែង​អ្នកកាសែត​មួយ អង្គភាព​មានតែ​ម្នាក់​ដាក់​ប្រចាំ ការ​នៅ​ខេត្តស្ទឹងត្រែង​ក៏មាន លទ្ធភាព​ស្វែងរក​បទល្មើស​ព្រៃ   ឈើ​ធំៗ​ដូចជា​ករណី​អា​បី​ពូថៅ  ហៅ ស្រេង ម៉េង ជា​ភស្តុតាង ស្រាប់​លើកលែងតែ​លោក​មេ  ខណ្ឌ​ទទួល​ផលប្រយោជន៍​ពី​មេ  ឈ្មួញ​ទុច្ចរិត ស្រេង ម៉េង ទេ  ទើប​គណនា​បែប​មិន​សម​ហេតុ ផល​បែប​ហ្នឹង​បាន​នោះ ៕

 

2015031505

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!