ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀន”មាន់ជល់នឹងអាប៉ោង” ខុសច្បាប់ស្ថិតនៅភូមិចំការចេក ចល័តទៅភូមិចំការបី ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅតែបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដដែលប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី.!

ខេត្តកែប ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្ដេច តេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជាបានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្ត.ទាំង ២៥ខេត្ត.ក្រុងត្រូវតែបង្រ្កាបទីតាំងល្បែងសុីសងគ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុងមកខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់ បង់ពីតំណែងទៀតផង។

សូមបញ្ជាក់ថា កាលថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។
ដោយឡែកទីតាំងដែលមានម្ចាស់ផ្ទះឈ្មោះ ខុមនិងម្ចាស់សង្វៀនល្បែងសុីសងឈ្មោះទ្រី ដែលបើក “ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ចល័តពីភូមិចំការចេក ទៅភូមិចំការបី ឃុំពង ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅតែបន្តបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងអានាធិបតេយ្យដដែលប្រហែលបុគ្គលឈ្មោះទ្រី នោះមានខ្នងបង្អែករឹងមាំ ទើបហ៊ានបើកអោយក្រុមញៀនល្បែងលេងតាមទំនើងចិត្ត ប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រី។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិចំការបី ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរបានបង្ហើបអោយដឹងថា សង្វៀនមាន់ជល់និងអាប៉ោងឈ្មោះទ្រី បើកដំណើរការចល័ត ពីភូមិមួយទៅភូមិមួយទៀតបើកលេងល្បែង យូខែមកហើយមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានដាក់មន្រ្តីក្រោមឱវាទចុះ មកទប់ស្កាត់និងបង្រ្កាបនោះទេ!ធ្វើអោយពលរដ្ឋនាំគ្នាដាក់ការសង្ស័យថា ប្រហែល អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្ងំទទួលផលប្រយោជន៍ ពីម្ចាស់ល្បែងសុីសងឈ្មោះទ្រីមួយកន្លែងនេះ រួចរាល់អស់ហើយទេដឹង? ទើបហ៊ានបើកល្បែងដូចជា”ជល់មាន់ និងអាប៉ោង”ខុសច្បាប់បើកឲ្យក្រុម ញៀនល្បែងទាំងនោះ នាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្រ្កាបទាល់តែ សោះ។

មហាជនក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះបានរិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនិងមានខ្នងបង្អែករឹងមាំ នោះទេ បុគ្គលម្ចាស់បនល្បែងឈ្មោះទ្រី និងបក្សពួក មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង សុីសង”ជល់មាន់ និងអាប៉ោង” ខុសច្បាប់ ខ្នាតធំ នៅលើទឹកដី ស្រុកដំណាក់ចង្អើរបានឡើយ។

ប្រភពបានបន្ថែមទៀតថា បុគ្គលឈ្មោះទ្រីដែលហ៊ានបើកល្បែងសុីសង “ជល់មាន់ និងអាប៉ោង” ខុសច្បាប់ ដែលមានទីតាំងខាង លើ កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងពេញបន្ទុកគេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ!បណ្តោយទុកអោយក្រុម ញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រិងមិនព្រមបង្រ្កាបសោះ!ប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រី ។

ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃ មានការព្រួយ បារម្ភ បញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម ចោរលួច. ចោរឆក់ ចោរប្លន់.ចោរចាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាក្នុងគ្រួសារ ជាដើមចមកើតចេញពីល្បែងស៊ីសងនេះ ឯង។

ហេតុនេះហើយទើបប្រជាពល រដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែបនិងលោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប ចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់និងបង្រ្កាបម្ចាស់ទីតាំងសង្វៀនល្បែងសុីសង “ជល់មាន់ និងអាប៉ោង” ខុសច្បាប់ ឈ្មោះទ្រីខ្នាតធំ ដែលស្ថិតក្នុងភូមិ សាស្ត្រខាងលើបន្ទាន់ផងស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!