ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ការនាំ ជ្រូក​ងាប់​និង​មាន​ជំងឺ​ខុសច្បាប់​ចូល​ក្នុង​ខេត្ត​តាកែវ​ដោយ​គ្មាន​ការឆ្លងកាត់​មន្ទ្រីជំនាញ​

​ខេត្តតាកែវ​ ៖ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ស្រុក​អង្គរ​បូរី​បានអោយដឹងថា ឈ្មួញ​បាន​នាំ ជ្រូក​ងាប់​និង​ជ្រូក​មាន​ជំងឺ​ចូល​យ៉ាង​អាណាធិបតេយ្យ​ដោយ​មិន​បាន​ឆ្លងកាត់​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះឡើយ​។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ឈ្មួញ​ទាំងនេះ​បាន​បញ្ជូន​ជ្រូក​ចូលទៅ​ក្នុង​ទីផ្សារ​ក្នុង​ខេត្ត​តាកែវ​និង​ទីផ្សារ​តាម​បណ្តារ​ស្រុក​មួយចំនួន​ទៀត​ក្នុង​ទឹកដី​ខេត្ត​តាកែវ​។​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា បើ​ការនាំ ចូល​នូវ​ជ្រូក​ងាប់​ជ្រូក​មាន​ជំងឺ​គ្មាន​ការ​ពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​វា​ពិតជា​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​ខ្មែរ​យ៉ាង​ខ្លាំង​និង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ចជាតិ​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​។​

​លោក ប៉ោ លាង​គង់ ប្រធាន​កាំកុងត្រូល ខេត្តតាកែវ បាន​មានប្រសាសន៍ថា ការនាំ​ជ្រូក​ចូល​តាម​ច្រករបៀង​ដោយ​មិន​បាន​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​វា​ជា​ការខុសច្បាប់​។ លោក​បាន​បន្តទៀតថា​ក្នុង​ការពិនិត្យ​ទំនិញ​ទាំង​នេះ​លោក​ពុំទាន់​មាន​កំលាំង​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​បទល្មើស​តាម​ច្រករបៀង​នៅឡើយ​ទេ​។​

​តាម​ប្រភព​ពី​មន្ត្រី​បសុសត្វ​ខេត្តតាកែវ​ដែល​លោក​បាន​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​និយាយថា​ការនាំ​ជ្រូក​ចូល​តាម​ទូក​នៅ​ក្នុង​ច្រក​បូរី​ជលសារ​វា​ជា​រឿង​យូរ​មក​ហើយ ហើយ​នេះ​ជា​ការស្នើសុំ​របស់​អាជ្ញាធ​រ​ខេត្ត​អោយ​មាន​ការយោគយល់​ទើប​មន្ត្រី​បសុសត្វ​ខេត្ត​ពុំ​មាន​វិធានការ​បង្កា​ប​។​លោក​បាន​បន្តថា  ឈ្មួញ​នាំ​ជ្រូក​បាន​បង់​លុយ​ទៅ​អោយ​អាជ្ញាធរ​ខេត្ត​ជាង​៥០​លាន​រៀល  ក្នុង​រយៈពេល​១០​ខែ ដូច្នេះ​ហើយ​ឈ្មួញ​មិន​ខ្លាច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឡើយ​។​
​ចំណែក​លុយ​ចំនួន​ជាង​៥០​លាន​រៀល​ដែល​បានមកពី​ឈ្មួញ​នាំ​ជ្រូក​ចូល​ពុំ​ឃើញ អាជ្ញាធរខេត្ត​យកទៅ​ធ្វើការ​អភិវឌ្ឍន៍​អ្វី​ឡើយ​។​

​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរខេត្ត​បាន​ទេ ៕

 

2015_07_28c2 (1) 2015_07_28c2 (2) 2015_07_28c2 (3)

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!