ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀនមាន់ជល់និងអាប៉ោងខុសច្បាប់ចំណុចចំការស្វាយកែវរមៀត ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រី.!

ខេត្តត្បូងឃ្មុំ ៖ គួររំលឹកផងដែរថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅសម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាល រាជធានី . ខេត្ត.ទាំង២៥ ខេត្ត. ក្រុង. ត្រូវ តែបង្រ្កាបទីតាំងបនល្បែងស៊ី សងគ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាបទីតាំងបនល្បែងស៊ីសងនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី. ខេត្ត.ទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។

ដោយឡែកទីតាំងល្បែងសុីសងជល់មាន់និង អាប៉ោងខុសច្បាប់លោក ទ្រី ចំណុចចំការស្វាយកែវរមៀត ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅបន្តបើកដំណើរការអោយក្រុមញៀនល្បែងសុី សងបើកលេងយ៉ាងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ! បែរជាបណ្តោយអោយលោក ទ្រី ម្ចាស់បនល្បែង សុីសងខុសច្បាប់មួយកន្លែងនេះនៅតែបន្ត បើកអោយក្រុមញៀនល្បែងលេងដោយរលូនមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។

បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងក្រពើបានអោយដឹងថា លោក ទ្រី ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់នៅចំណុចចំការស្វាយកែវរមៀតស្ថិតនៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការល្បែងឡើងវិញយ៉ាងពេញបន្ទុករាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនទាន់ឃើញចុះអនុវត្តទប់ស្កាត់និងបង្ក្រាបនៅឡើយទេ! មហាជនរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ច មូល ដ្ឋានទទួលបានលាភសក្ការៈ ពីលោក ទ្រី ម្ចាស់បនល្បែងមួយនេះហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។

ប្រភពដដែលបានបន្ថែមអោយដឹងទៀតថា លោក ទ្រី ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់តែងតែដើរកៀងគរប្រមូលផ្តុំក្រុមញៀនល្បែងមកជួបជុំគ្នាបើកលេងភ្នាល់ចាក់ដាក់លុយចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារ ហើយស្រែកហ៊ោកញ្ជ្រៀវទ្រហឹង កងរំពងបង្កភាពអនាធិបតេយ្យធ្វើ អោយប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម.លួច. ឆក់ .ប្លន់ .គាស់ផ្ទះនិងអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែង សុីសងនេះឯង។

ដូច្នេះហើយទើបប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើស្នើដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ.លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប ទីតាំងល្បែង សុីសងជល់មាន់និងអាប៉ោងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខាងលើអោយមាន ប្រសិទ្ធ ភាព ស្របតាមគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!