ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ស្ពាន​ជ្រោយចង្វារ​ទី​ពីរ​និង​ដាក់​សម្ពោត​អោយ​ប្រើប្រាស់​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ត​ច​ ហ៊ុន​ សែន​ នៅ​ចុង​ខែតុលា​

សាលា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពន្លឿន​ការស្ថាបនា​សួន​រង្វង់​មូល​ជ្រោយចង្វា​ទាំង​នៅ​ត្រើយ​ខាងលិច និង​ខាងកើត ដើម្បី​ឲ្យទាន់ការ​ដាក់​សម្ពោធ​ស្ពាន​ជ្រោយ ចង្វា​ទី​ពីរ​នៅ ដើមខែ​តុលា​ខាង​មុខ​នេះ​។​

​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា សួនច្បារ​រង្វង់​មូល​គល់ស្ពាន ជ្រោយចង្វារ ត្រើយ​ខាងលិច​ស្ថាបនា​បាន​៩៨​ភាគរយ​ហើយ ហើយ​គ្រោង​បព្ចាប់​នៅ​ពាក់កណ្តាល​ខែ​កក្កដា​ខាងមុខនេះ  ខណៈ​ដែល​សួន​រង្វង់​មូល​ជ្រោយចង្វារ​ត្រើ​ខាងកើត ទើបតែ​ស្ថាបនា​រួច​បាន​ត្រឹមតែ​៥៥​ភាគរយ ហើយ​ដោយ​គ្រោយ​ឲ្យ​ចប់​រួចរាល់​នៅ​មុន​ខែ​តុលា​ខាង​មុខ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សារ​ធា​រណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា ការស្ថាបនា​សួន​ត្រើយ​ខាងកើត ប្រើ​រយៈពេល​យូរ​ដូច្នេះ ដោយសារ​សួន​នេះ​ត្រូវបាន​លម្អ ដោយ​រូបសំណាក់ ព្រហ្ម​បាយ័ន ឬ​ព្រហ្ម​មុខ​បួន ដែល​មាន​កំពស់​៩.១៨​ម៉ែត្រ ទទឹង ៥.៤០​ម៉ែត្រ និង​ក្បាល​នាគ​ចំនួន​៦​បន្ថែមទៀត​។ លោក​បញ្ជាក់ថា មកដល់ពេលនេះ ក្រុម​អ្នកជំនាញ​កំពុង​ធ្វើ​សកម្មភាព​មមាញឹក​ដាប់​ថ្មភ្នំ​ឆ្លាក់​រូប និង​ការ​ស្ទូច តម្លើង បន្តុប​លើ​គ្នា រួមជាមួយ​នឹង​ការត្រៀម​លក្ខណៈ ការ​រចនា​សួនច្បារ​និង​ការដាំ​កូន​ផ្ការ​និង​កូនឈើ​តូចៗ​ឲ្យមាន​លក្ខណៈ​លើកស្ទួយ​ស្រស់​ស្អាត​បន្ថែម ។ ដោយឡែក​សំរាប់ សួន​រង្វង់​មូល​ត្រើយ​ខាងលិច​វិញ កម្មករ​ជំនាញ​កំពុង​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ការរៀបចំ​ក្រាល​ថ្ម​ម៉ាប ។​

​លោក​បាន​បញ្ជាក់ថា ការកែលម្អ និង​ការស្ថាបនា​សួនច្បារ​ទាំងពីរ​នេះ  មាន​សារៈសំខាន់​ដោយ មិន​ត្រឹមតែ​ជួយ​សម្រួល​ការកក់ស្ទះ​ច​រារណ៍​នៅ​ចំនុចប្រសព​ទាំងពីរ​នេះ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន​។ មួយវិញទៀត ចំនែក​នៅ សួនច្បារ​រង្វង់​មូល​ត្រើយ​ខាងកើត គឺ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ដ៏​ល្អ​ផូផង់ តាមរយៈ​រូបសំណាក់​ព្រះព្រហ្ម ដែល​បាន​ឆ្លាក់​យ៉ាង​ល្អ​ប្រណិត​ស្រប​ទៅ​នឹង​រចនាបថ​ខ្មែរ​។​

​សូមបញ្ជាក់​ថា​៖ តាម​ផែនការ​សួនច្បារ​រង្វង់​មូល​ជ្រោយចង្វារ​ទាំងពីរ​នេះ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅក្នុង​រង្វង់​ខែតុលា​ខាងមុខ ជាមួយ​នឹង​ស្ពាន​ជ្រោយចង្វារ​ទី​ពីរ​ដែល​បាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ហើយ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​វត្តមាន​ជា​គណៈ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើកសម្ពោធ​ជា​ផ្លូវការ​ក្នុង​ពិធី​នោះ​៕
​ដោយ អុង សាវុធ​

2015_07_03ckr2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!