ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែង​ស៊ីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រ​ភេទទៀតនៅក្នុងផ្សារអូរឡាំព្យាកំពុងបើកពង្វក់ក្មេងៗជាពិសេលសិស្សសាលា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ ៖ តាមប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអូរឡាំព្យាបានអោយដឹងថា ល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតនៅតាមបណ្តាយផ្លូវលេខ ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា កំពុង បើកពង្វក់សិស្សសាលាយ៉ាងពពាក់ពពូនគ្នានៅក្នុងផ្សារទំនើបអូរឡាំព្យាបើកលេងយ៉ាងគឃ្លើនផ្គើនបទបញ្ជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អោយ បិទបនល្បែងសុីសងខុសច្បាប់ទូទាំងប្រទេសអោយខានតែបានមិនអនុញ្ញាតឡើយ ។

ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់វាលវង់ ខណ្ឌ៧មករា បែជាបណ្តោយអោយបុគ្គលម្នាក់នោះបើកល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀត បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងមិនធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ?គេសង្ស័យថា ឆ្នាំងបាយរបស់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទេដឹង? បាននាំគ្នាបំភ្លេចគោលនយោបាយភូមិឃុំមានសុវិត្ថភាព៧ ចំណុចដែល រាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផៃ្ទ ក្រសោបយកចង្រៃសង្គមបែបនេះ។ មិនតែប៉ុណ្ណោះផ្គើនបទបញ្ជាលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញធ្លាប់ដាក់បទបញ្ជាដាច់ណាត់ឲ្យខណ្ឌទាំង១៤ ត្រូវយកចិត្តទុក ដាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនត្រូវមានល្បែងសុីសងឡើយត្រូវតែបង្រ្កាបអោយខានតែបានមិនអនុញ្ញាតមានល្បែង សុីសងនោះទេ ។ប៉ុន្តែបច្ចុប្បន្ននេះល្បែងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតនៅតែបើកលេងគគ្រឹក គគ្រេងពង្វក់ក្មេងៗប្រុស.ស្រីយ៉ាងអានាធិបតេយ្យនៅ ក្នុងផ្សារទំនើបអូរឡាំព្យា មិនទានឃើញអាជ្ញាធរនិងសមត្ថកិច្ចចុះមកទប់ស្កាត់និងបង្រ្កាបនៅ ឡើយទេ?។ អាជីវករលក់ដូរនៅក្នុងផ្សារទំនើបអូរឡាំព្យាសង្កាត់វាលវង់ ខណ្ឌ៧មករា មានការព្រួយបារម្ភភ័យខ្លាចអំពីបញ្ហាអសន្តិ សុខសង្គមនិងអំពើចោរកម្ម ចោរលួច. ចោរ ឆក់.ចោរប្លន់.ចោរ គាស់តូប គាស់ផ្ទះអំពើហិង្សាគ្រួសារបទល្មើសគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះឯង។

អាជីវករក៍ដូចប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាដាក់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើអោយមានប្រសិទ្ធភាពផងស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv. com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោក នេត សុីថុន អធិការខណ្ឌ៧មករា រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!