ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេឈ្មួញឈើឈ្មោះចែសក់ក្រហមកំពុងសម្រុកដឹកជញ្ជូនឈើប្រណឹតចេញពីស្រុកអូររាំងឆ្លងកាត់មុខមន្រ្តីបរិស្ថានការពារដែនជម្រកកែវសីមា .កាត់មុខមូលដ្ឋានកងរាជវុធហត្ថស្រុកកែវសីមានិងមន្ត្រីបរិស្ថានមេដែនជម្រកស្រុកកែវសីមា នាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តមណ្ឌគិរី៖ តាមប្រភពសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានអោយដឹងថា មានឡានសាំងយ៉ុងដឹកឈើចេញពីស្រុកអូររាំងសុទ្ធ តែឈើប្រណិតពេញៗឡានសាំងយ៉ុង ប៉ុន្តែមន្ត្រីបរិស្ថានស្រុកកែវនឹងមេកងរាជវុធហត្ថស្រុកកែវសីមា ដូចជាមិនមានចំណាត់ការ ទប់ស្កាត់ និងបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះចែសក់ក្រហមដឹកជញ្ជូនឈើដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវឡើយ។ជាការពិតបើនិយាយពីសមត្ថកិច្ចតាមដងផ្លូវវិញចាប់ពីស្រុកអូររាំងរហូតមកដល់ស្រុកកែវសី មា ស្នាក់ការមិនតិចជាងប្រាំពីកន្លែងនោះទេ!ហេតុអី្វបានអស់់លោកបណ្តោយអោយឈ្មួញដឹកឈើតាមតែអំពើចិត្តឡានដឹកឈើក្នុងមួយយប់ៗប្រហែ លប្រាំគ្រឿងដែលគេដឹងច្បាស់ ជារបស់ ចែ សក់ក្រហមនោះ។

ប្រភពបានបន្តថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋាននោះទេ!បទល្មើសព្រៃឈើក៏គ្មានដែរ គេសង្កេត ឃើញថា រយពេលមួយខែនេះឈ្មួញឈ្មោះចែសក់ក្រហម
នៅកែវសីមា កំពុងដឹកជញ្ជូនឈើយ៉ាងសកម្ម ។គេមិនទាន់ឃើញមន្ត្រីជំនាញទាំងនោះស្រុកអូររាំង នឹង ស្រុកកែវសីមា មានចំណាត់ការណាមួយទៅ លើក្រុមឡានដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះចែសក់ក្រហមនៅឡើយទេ? ។បើតាមប្រភពព័ត៌មានពីមេប៉េអឹមស្រុកអូររាំងត្រូវជាបងថ្លៃរបស់មេឈ្មួញចាស់វស្សាឈ្មោះចែសក់ក្រហម បានអោយដឹងទៀតថាសមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានបង្ក្រាបមេឈ្មួញឈើម្នាក់នេះឡើយទុកអោយដឹកជញ្ជូនឈើតាមអំពើចិត្ត។ឈ្មួញឈើឈ្មោះចែសក់ក្រហមដឹកឆ្លង ដែនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកងាំ06ហៅងាំដី រាល់ថៃ្ង.សព្វថ្ងៃរកស៊ីដឹក ជញ្ជូនឈើកំពុងសប្បាយចិត្តយ៉ាងខ្លាំងគ្មានមន្ត្រីជំនាញណាម្នាក់មករំខានការរកស៊ីរបស់ខ្លួនឡើយ។សូម្បីលោកប៉ៃលិន មេប៉េអឹមមូលដ្ឋានកងរាជវុធហត្ថស្រុកកែវសីមា ធ្លាប់តែខ្លាំងខាងចាប់បង្រ្កាបបទល្មើសព្រៃឈើយ៉ាងសកម្ម នឹងបទល្មើសផ្សេងៗ ពេលនេះម៉ោងនេះក៍ស្ងំស្ងៀមផងដែរ ហេតុអ្វីលោកប៉ៃលិនទៅដល់ណាបានបណ្តែតបណ្តោយអោយក្រុមឈ្មួញដឹកជញ្ជូនឈើជារៀង រាល់យប់លោកធ្វើមិនដឹងមិនឮ ឬលោកបានសើមមាត់សើម ក នឹងគេដែរទេដឹង?បានរក្សាភាពស្ងៀមស្ងាត់ ។ ការដឹកជញ្ជូនឈើចេញពីស្រុកអូររាំងឆ្លង កាត់ប៉ុស្តិ៍ជាច្រើនកន្លែងហេតុអី្វបានឈើចេះតែមក បាន ? ប្រភពបានបន្ថែមទៀតថា មានស្នាក់ការមន្រ្តីជំនាញច្រើនកន្លែងណាស់ចុះហេតុអី្វ ឡាន ដឹកជញ្ជូនឈើជាហូរហែរ តែមន្រ្តីជំនាញទាំងអស់នោះមើល ឃើញឬមួយធ្វើមើលឃើញហើយចាប់ពីដើមទីរហូតដល់ចុងទីមើលអត់ឃើញដូចគ្នាមែនទេ? ប្រជាពលរដ្ឋបាននិយាយថា អស់លោកជា មន្ត្រីតែអសមត្ថភាព ដេកស៊ីប្រាក់ ខែពីរដ្ឋហើយនាំគ្នាបង្កើតអោយមានបទល្មើសព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ យប់ដើម្បីតែផលប្រយោជន៍ យកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួនធ្វើមានបានយ៉ាងសុខស្រួលមិនខ្វល់សម្បត្តិសាធា រណ:របស់រដ្ឋ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោក ថង សាវ៉ុនអភិបាលខេត្តមណ្ឌលគិរីនិងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌល់គិរី មេត្តាមានវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើកំពុងតែដឹកជញ្ជូនឈើតាម ឡានសាំងយ៉ុងយ៉ាងកំហុក របស់មេឈ្មួញឈ្មោះចែសក់ក្រហមនៅស្រុកកែវសីមា នេះផងទាន៕

Filed in: សង្គម

Recent Posts

Bookmark and Promote!