ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ប៉ុនប៉ង​រារាំង​គម្រោង​បូម​ស្តារ​ដីដុះ នៅ​ចុង​ជ្រោយចង្វា ដោយ​ទាមទារ​សួយ​សារ​

ភ្នំពេញ​: មន្ត្រី​រាជរដ្ឋាភិបាល​មួយរូប និយាយថា ការប៉ុនប៉ង​រារាំង​គម្រោង​បូម​ស្តារ​ដីដុះ នៅ​ចុង​ជ្រោយចង្វា​ម្តង​ហើយ​ម្តងទៀត ដោយ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​នោះ គឺ​ដូចជា បាន​ប្រឆាំង​ទៅនឹង​ការសម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហើយ ហើយ​បើ​គេ​នៅតែ​បន្ត​ធ្វើឲ្យ​រាំងស្ទះ​ទៀត នឹង​ត្រូវ​ធ្វើ​របាយការណ៍​ដាក់​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ហើយ​។​

​ម្រោង​ជីក​បូម​ស្តារ​ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វារ និង​កោះ​គ្រប​បាយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី បានប្រគល់​សិទ្ធិ​ឲ្យ​សាលា​រាជធានី ជា អ្នកអនុវត្ត ដោយ​គ្មាន​ខ្ទង់​ថវិកា​សម្រាប់​ចំណាយ បាន​ចាប់ផ្តើម​បន្ទាប់​ពី​មាន​ការកំណត់​បទដ្ឋាន​បច្ចេកទេស​ពី​ក្រសួង​ជំនាញ តែ​សកម្មភាព​ការងារ ត្រូវបាន​គេ​មើលឃើញថា ប្រព្រឹត្ត​ទៅ​មិន​ទាន់​រលូន​នៅឡើយ​ទេ ដោយសារ​ក្រសួង​រ៉ែ​និង​ថាមពល ដែល​គ្មាន​ភារកិច្ច​នៅក្នុង​គម្រោង​នេះ បាន​ចេញ​មក​រារាំង​។​

​សកម្មភាព​បូម​ស្តារ​ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វារ និង​កោះ​គ្រប​បាយ នៅក្នុង​ទន្លេចតុមុខ ដោយ​ក្រុមហ៊ុន​ឯន​ជន​ពីរ​ផ្សេង​គ្នា បាន​ចាប់ផ្តើម​ហើយ បន្ទាប់ពី​មាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ក្រោយពេល​ទទួល​បានកា​រ​កំណត់​បទដ្ឋាន​បច្ចេក​ទេស​ពី​ក្រសួង​ធនធានទឹក និង ចំណារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ឲ្យ​បូម​ស្តារ​សម្អាត​ដី​ចុង​ជ្រោយចង្វារ​ជាបន្ទាន់​រួចមក​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ឲ្យដឹង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៥​ថា ក្រសួង​ធនធាន​ទឹក​បាន​ចេញ​បទដ្ឋាន​បច្ចេកទេស សម្រាប់​ការ​បូម​ស្តារ​ដីល្បាប់​ដុះ នៅ​ចុង​ជ្រោយចង្វា តាម​ការស្នើសុំ​សាលា​រាជធានី​រួចហើយ​។ ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ ដែល​រុលចូល​កាន់តែ​ជ្រៅ ទៅក្នុង​ទន្លេចតុមុខ ហើយ​ក្លាយជា​ឧបសគ្គ​ដល់​ផ្លូវ​នាវាចរណ៍​ចរន្តទឹក និង​ចរាចរ​របស់​មច្ចា​ជាតិ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ប្រគល់​ភារកិច្ច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បូម​ស្តារ​ចេញ​ឲ្យអស់ ដោយ​សហការ (​បច្ចេកទេស​) ជាមួយ​ក្រសួង​ធនធានទឹក​។​

​មន្ត្រី​មួយ​រូប ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការងារ​បូម​ស្តារ​ដីល្បាប់​ដុះ នៅ​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ថា សកម្មភាព​បូម​ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វា​និ​កោះ​គ្របបាយ កំពុង​ត្រូវបាន​រំខាន​ពី​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ដែល​ប៉ុនប៉ង​យក​ថ្លៃ​សួយ​សារ និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម ពី​ដីល្បាប់​និង​ល្បាប់​លាយ​ខ្សាច់ ដែល​បាន​ដឹក​ចេញពី​ចុង​ជ្រោយចង្វា ទៅ​ចាក់​នៅ​ទីតាំង​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​សាលា​រាជធានី​។​

​ប្រភព​ខាងលើ បាន​និយាយ​ឲ្យដឹង​ទៀត​ថា ក្រសួង​រ៉ែ​និង​ថាមពល បាន​ប្រាប់​សាលា​រាជធានី​ភ្នំពេញ​ថា ប្រសិនបើ​ដីល្បាប់​និង​ល្បាប់​លាយ​ខ្សាច់ ដែល​បូម​ចេញពី​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ យក​ទៅ​បម្រើ​ផលប្រយោជន៍​របស់​សាលា​រាជធានី​នោះ ក្រសួង​មិន​យក​តម្លៃ​សួយ​សារ​និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម​ទេ តែ​បើ​យក​ទៅ​លក់​ត្រូវ​បង់​សួយ​សារ និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម​ហើយ​។​
​ក្រុម​អ្នក​ទទួលបាន​សិទ្ធិ​ពី​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​ធ្វើការ​បូម​ស្តារ​ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ និយាយ​ឲ្យដឹង នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ថា ការ​បូម​ស្តារ​ដីដុះ​នៅ​ចុង​ជ្រោយចង្វា​នេះ រដ្ឋ​មិន​បាន​ចេញ​ចំណាយ​ទៅលើ​ពលកម្ម​ប្រេង និង​គ្រឿងចក្រ​សម្រាប់​បូម​ស្តារ​នេះ​ទេ​។ ក្រុម​អ្នក​ទទួលបាន​សិទ្ធិ​បូម​ស្តារ​បាន​ដីល្បាប់​និង​ល្បាប់​ខ្សាច់ ពី​ការ​បូម​ស្តារ​នេះ ជា​ថ្នូរ​នឹង​ការចំណាយ​របស់​សាលា​រាជធានី​។ ដីល្បាប់​និង​ល្បាប់​ខ្សាច់ ដែល​បាន​ដឹក​ចេញ​ទៅ​ស្តុក​នៅ​ប្រាំពីរ​គោលដៅ​ផ្សេងគ្នា តាម​ដង​ទន្លេសាប ទន្លេ​មេគង្គ​ក្រោម និង​ទន្លេបាសាក់ ដោយ​ពុំ​ទាន់​ហ៊ាន​ចាត់ចែង​បែប​ណា​នៅឡើយ​ទេ ព្រោះ​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ប្រាប់ថា ដីល្បាប់​និង ល្បាប់​ខ្សាច់​នេះ ត្រូវ​បង់​តម្លៃ​សួយ​សារ​និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម ដោយ​មិនដឹងថា​ត្រូវ​បង់​កម្រិតណា​។​
​ប្រភព​ព័ត៌មាន​ពី​សាលា​រាជធានី​ភ្នំពេញ បានឧ្យដឹងថា តម្លៃ​សួយ​សារ​និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម ដែល​ក្រសួង​រ៉ែ​និង​ថាមពល គ្រោង​យក​ទៅ​លើ​ដីល្បាប់​និង​ល្បាប់​ខ្សាច់ ដែល​បូម​ចេញពី​ចុង​ជ្រោយចង្វា​នោះ សាលា​រាជធានី កំពុងតែ​ធ្វើ​ការសម្របសម្រួល ព្រោះ​ការ​បូម​ស្តារ​នេះ រដ្ឋ​គ្មាន​លុយ​សម្រាប់​ចំណាយ​ទេ គឺមាន​តែ​ធ្វើ​តាម​របៀប​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​។​

​លោក​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៥​ថា ការជីក​ស្តារ​និង​បូម​ដីល្បាប់​នៅ​ចុង​ជ្រោយចង្វា ដែល​ធ្វើ​ដោយ​ក្រុមហ៊ុន​ឯកជន មាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ និង​សាលា​រាជធានី បាន​ជូនដំណឹង​រួចហើយ អំពី​សកម្មភាព​ជីក​បូម​ស្តារ​ដីល្បាប់​នៅ​ចុង​ជ្រោយចង្វា​និង​កោះ​គ្រប​បាយ​នោះ​។ ការ​បូម​ស្តារ​នេះ សាលា​រាជធានី​ពុំ​មាន​លុយ​សម្រាប់​ចំណាយ​ទេ គឺ​ប្រគល់ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ទៅ​តាម​បច្ចេកទេស​ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!