ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បែកធ្លាយភាពមិនប្រក្រតីមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូន ចៅដៃជើងដើរប្រមូលលុយពីរថយន្តដឹកស្រូវចែកគ្នាដាក់ហោ ប៉ៅធ្វើមានធ្វើបានយ៉ាងសុខស្រួល.!

ព្រៃវែង៖ បែកធ្លាយភាពមិនប្រក្រតីរបស់លោកវរសេនីយ៍ ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើ ពុករលួយប្រើដៃជើងរបស់ខ្លួន ឱ្យដើរប្រមូលលុយពីរថយន្តដឹកស្រូវក្នុង១ជើងៗចំនួន ៣០.០០០ រៀលជាកំហិតនិងគាបយកលុយពីជនជាតិវៀត ណាម ដែលចូលមកលេងល្បែងសុីសងនៅកាស៊ីណូក្នុងម្នាក់ៗ ចាប់ពី៣០ម៉ឺនដុងទៅ ៥០ម៉ឺន ដុង(លុយវៀតណាម) ក្រោមរូបភាពបិទភ្នែកបោយដៃបើកភ្លើងខៀវអោយមេខ្យល់នាំជនជាតិ វៀតណាម ជិៈទូកវាងច្រកទ្វារព្រំដែន ដើម្បីចេញចូលឆ្លងដែន មកលេងល្បែងក្នុងកាស៊ីណូ ដោយពុំមានការត្រួតពិនិត្យលើលិខិតស្នាមឬប៉ាស្ព័រ ឡើយ។

ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើក ដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់ លុយអោយមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រីចំនួន៣០.០០០ រៀលជាកំហិត និងបង់ឱ្យបេនចំនួន ១០.០០០រៀល សរុប ១ជើងបង់អស់ ៤០.០០០ រៀល។

ប្រភពអាជីវករដដែលបានទៀតបន្តថា មិនមែនតែខ្លួនម្នាក់ឯងនោះទេ ដែលត្រូវបង់លុយឱ្យប៉ូលីសព្រំដែននោះ (ពោលគឺ) អាជីវករជាច្រើនទៀត ក៏ត្រូវបង់លុយឱ្យនគរ បាលច្រកទ្វារព្រំដែន ដូចគ្នារួមទាំងរូបគាត់ផងដែរដោយគ្មាននរណាម្នាក់អាចគេចផុតពីការបង់លុយនោះឡើយ។ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់សិបគ្រឿងបានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀត ណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេង។

ប្រភពពីមន្ត្រីក្រោមឱវាទបានលួចបង្ហើបថា លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានប្រើជនស៊ីវិលឈ្មោះ ណាង ឱ្យដើរប្រមូលសេដ្ឋកិច្ចចូលហោប៉ាវ តាមរយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនោះ។

ជាក់ស្ដែង រាល់ថ្ងៃជនជាតិវៀត ណាម ដែលចូលមកលេងល្បែងសុីសងក្នុងកាស៊ីណូនៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់ លុយឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី យ៉ាងទៀងទាត់ ទើបអាចជិៈទូកឆ្លងដែន វាងច្រកទ្វារព្រំដែនអន្តរជាតិមកលេងល្បែងដោយសេរីបានគឺត្រូវបង់លុយឱ្យ នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងម្នាក់ៗចាប់ពី ១០ម៉ឺនដុងទៅ២០ម៉ឺនដុងលុយ វៀតណាម ។ក្នុងនោះបើជនជាតិវៀតណាម ដែលនៅឆ្ងាយពីព្រំដែន ឬខេត្តផ្សេងៗ ហើយឆ្លងដែនមកលេងល្បែងនៅកាស៊ីណូ លើដីខ្មែរ ក្នុងឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ គឺត្រូវ បង់លុយអស់ចាប់ ពី៣០ម៉ឺនដុងទៅ ៥០ម៉ឺនដុង លុយវៀតណាមសម្រាប់ម្នាក់ ៗទើបពួកគេ អាចជិៈទូក ចេញចូលឆ្លងដែនពីវៀតណាមមកកម្ពុជា និងពីកម្ពុជា-ទៅវៀតណាម ដោយវាងច្រកទ្វារព្រំដែនបានយ៉ាងដោយរលូនរាល់ថ្ងៃ។ ប៉ុន្តែក្នុងនោះមានមេខ្យល់ជាអ្នកដឹកនាំ និងប្រមូល លុយ មកប្រគល់ឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិបន្ទាយចក្រី ។

អាជីវករអ្នកដើរទិញស្រូវពីកសិករ រួចដឹកជញ្ជូន មកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី សូមសំណូមពរដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ ទប់ស្កាត់កុំឱ្យមានការយកលុយពីរថយន្តដឹកស្រូវតទៅទៀត និងសូមឱ្យស្រាវជ្រាវពីភាពមិនប្រក្រតី ចំពោះការចេញចូលព្រំដែន រួមនិងការដឹកទំនិញបន្លែ ផ្លែឈើ ត្រីសាច់ ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។ ពាក់ព័ន្ធព័ត៌មានខាង លើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ណាំ សុវណ្ណា រ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងលោក យិនឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!