ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ដែល​បំភ្លេច​របប​ខ្មែរក្រហម​នោះ​ទេ​

ភ្នំពេញ ៖ ការសម្តែង​ទៅតាម​ទម្លាប់​ដូច​អ្វី​ដែល​ធ្លាប់បាន​ធ្វើ​យ៉ាង​ទៀងទាត់​ជា​រៀងរាល់​ឆ្នាំ​អំពី​ការធ្វើ​ទណ្ឌកម្ម​ក្នុងសម័យ​ខ្មែរក្រហម ត្រូវបាន​រៀបចំឡើង​ក្នុង​ទិវា ២០ ឧសភា កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ជើងឯក ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល និស្សិត ព្រះសង្ឃ និង​ជនរងគ្រោះ​ប្រហែល ១ ពាន់​នាក់ ដើម្បី​រំឭក​ពី​ការស្លាប់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​កាលពី ៣៦ ឆ្នាំមុន​។​

​តួ​សម្តែង​ទាំងនោះ បាន​ស្លៀកពាក់​ឯកសណ្ឋាន​ខ្មែរក្រហម​ពណ៌​ខ្មៅ និង​មាន​កាន់​កាំភ្លើង កាំបិត និង​ដំបង ឫស្សី​ដែល​គេ​ប្រើប្រាស់​ក្នុង​របប​ខ្មែរក្រហម​ ។​ ​និស្សិត គ្រូបង្រៀន និង​អ្នកតំណាង​ខ្មែរ​-​ចិន បាន​អាន​សុន្ទរកថា​ក្នុង​ទិវា​រំឭក​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​នេះ​។​

​និស្សិត ផាវ ស៊ី​ណាត់ អាយុ ១៩ ឆ្នាំ​មក​ពី​សាលា​ឯកជន​បាន​ថ្លែងថា នាង មិន​បាន​កើត​នៅក្នុង​របប​ខ្មែរក្រហម​នោះ​ទេ ប៉ុន្តែ​នាង​បាន​រៀន​ពី​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​ពី​សាលា និង​ឪពុក​ម្តាយ​។ នាង​បាន​ថ្លែងឲ្យដឹងថា​៖ «​ខ្ញុំ ស្រក់​ទឹកភ្នែក​នៅ​ពេល​ដែល​ខ្ញុំ​ទស្សនា​ពី​ការធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ​ដែល​ខ្ញុំ​គិតថា វា​មិន​អាច​កើតឡើង​ទេ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក យាយ អុ​ត យ៉ុង អាយុ ៧៦ ឆ្នាំ ដែល​មកពី​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​និយាយថា យាយ​ចូលរួម​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​វា​បាន​ធ្វើឲ្យ​គាត់​នឹកឃើញ​ដល់​គ្រួសារ​ដែល​បាន​បែក​គ្នា​។​

​ស្ត្រី​រូប​នេះ បាន​បន្តថា​៖ «​ខ្ញុំ​បាន​មក​ទី​នេះ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​រួមទាំង​ក្រុមគ្រួសារ​របស់​ខ្ញុំ​ផងដែរ ព្រោះ​ខ្ញុំ ទទួលបាន​យុត្ដិធម៌ និង​ការ​អភ័យទោស​ច្រើន​ខណៈ​ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម ជាប់ពន្ធនាគារ​»​។​

​បន្ទាប់​ពី​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មក ប្រទេស​កម្ពុជា បានចាត់ទុក​វា​ថា ជា​ទិវា​ចងកំហឹង​ប្រឆាំង​នឹង​របប​ខ្មែរក្រហម ហើយ​ក្រោយមក​ទៀត​បាន​ប្តូរ​ទៅ​ជា​ទិវា​រំឭក​វិញ​។​

​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៨ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១៧ ពាន់​នាក់​ត្រូវបាន​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​នៅ​មន្ទី​រស ២១ ហើយ​ក្រោយមក​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​ជំរំ​សម្លាប់​រង្គាល​នៅ​ជើងឯក​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ទិវា ២០ ឧសភា​ជា​ផ្នែក​មួយ​ដែល​អ្នក​សម្តែង​ធ្វើ​ត្រាប់​តាម​នូវ​របៀប​ប្រហារជីវិត និង​ការធ្វើ​ទារុណកម្ម​ដែល​ប្រព្រឹត្ត​ដោយ​កម្មាភិបាល​ខ្មែរក្រហម​។​

​លោក​បាន​មានប្រសាសន៍​បន្ត​ថា​៖ «​យើង​មក​ទីនេះ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​អំពាវនាវ​ឲ្យមាន​យុត្តិធម៌ ហើយ​យើង កំពុង​ចាប់ផ្តើម​មើលឃើញ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ចាប់​តាំងពី​យើង​បាន​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​នាំ​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម មក​កាត់ទោស ហើយ​ព្រលឹង​របស់​ជនរងគ្រោះ ក៏​កំពុង​ស្ងប់​ដែរ​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាមពិត ទិវា​រំឭក​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​រំឭក​ប្រជាជន​កម្ពុជា​ទាំងចាស់ទាំងក្មេង​ដែល​មិន​បាន​នឹកឃើញ​ដល់​ប្រវត្តិសាស្ត្រ​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​មិន​ភ្លេច​បាន​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​របប​ប៉ុលពត និង​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​កុំឲ្យ​កើត​មាន​សា​ជា​ថ្មី​ម្ដងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង ឬ​ក៏​នៅ​ទីកន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​»​។​ លោក​អភិបាល​បាន​សង្កត់ធ្ងន់ថា ថ្ងៃ ៧ មករា គឺជា​វិញ្ញាណ​នៃ​ការរួបរួម និង​ផ្សះផ្សា​ជាតិ បន្ទាប់​ពី​ការដួលរលំ​របប​ខ្មែរក្រហម ៕

 

2015_05_24 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!