ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បឹង​ធំ​ប្រឈម​និង​ការលក់​និង​ការ​ឈូសឆាយ​រាន​យក​ពី​សំណាក់​ម​មានអំណាច​

​ខេត្ដ​កណ្ដាល ៖ បឹង​មួយកន្លែង​នៅក្នុង ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្ដ​កណ្ដាល ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ចេញពី​ឡូត៍ នេសាទ​របស់​រដ្ឋ​ហើយ​ប្រគល់​ឱ្យ​ពលរដ្ឋ​នេសាទ​នោះ​ឥឡូវនេះ​កំពុង​រត់​ការលក់ ។​

​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​ដែល​បាន ទទួល​ប្រាក់​ពី​ឈ្មួញ​គួក​ជេ​ដី​ចូលរួ​មដាក់ពាក្យ​ប្ដឹង​ជំទាស់ ព្រោះ​ការទទួល​លុយ​នោះ ឈ្មួញ​ដី​ប្រាប់ថា ជា​អំណោយ​ដោយ​មិន ដឹងថា​គេ​យកឈ្មោះ​ប្រជាពលរដ្ឋ​ថា​ជា អ្នក​លក់​ដី​បឹង​ធំ​នោះ​ទេ ។ បញ្ហា​លក់​ដី​បឹង ធំ​នេះ​អភិបាលខេត្ដ​កណ្ដាល​សន្យា​ស្វែង រក​ការពិត​និង​ដកហូត​ដី​ទុក​ជា​សម្បត្ដិ​រដ្ឋ​វិញ ។​

​ពលរដ្ឋ​និង​ក្រុមប្រឹក្សា​ឃុំ​ពោធិ៍ បាន​ស្រុក​កោះធំ ខេត្ដ​កណ្ដាល​ដាក់ពាក្យ បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ដ​ឱ្យ​ដកហូត​ដី​បឹង​ធំ​ទំហំ​ជាង​៥០០​ហិកតា​មក​ទុក​ជា​របស់ រដ្ឋ​វិញ ។​
​ការដាក់​ពាក្យបណ្ដឹង​នេះ​បាន​ធ្វើឡើង​ក្រោយ​ពី​អ្នកគួក​ជេ​ដី​បឹង​ធំ​បាន​ហៅ​ប្រជា ពលរដ្ឋ​តាម​ភូមិ​ចំនួន​៩​ភូមិ​នៅ​ឃុំ​ពោធិ៍​បាន​ឱ្យ​ទៅ​យក​ប្រាក់​ក្នុង​១​គ្រួសារ​ចន្លោះ​ពី​៥​ម៉ឺន​ទៅ​១៤​ម៉ឺន​រៀល​ជា​ថ្នូរ​ឱ្យ​អ្នកភូមិ​ព្រម​លក់​ដី​បឹង​ធំ ។​

​ពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី​មិន​បញ្ចេញ ឈ្មោះ​ឱ្យដឹងថា ឈ្មួញកណ្ដាល​ឬ​អ្នកគួក ជេ​ឈ្មោះ​នៅ ហាក់ បាន​ហៅ​អ្នកភូមិ ឱ្យ​យក​អត្ដ​សញ្ញាណ​ប័ណ្ណ​និង​ផ្ដិតមេដៃ ទទួល​ប្រាក់​អំណោយ​៥​ម៉ឺន​រៀល​ដែល ប្រជាពលរដ្ឋ​មិនដឹង​ថា ជា​ប្រាក់​លក់​ដី បឹង​ធំ​ទេ ។ ប្រជាពលរដ្ឋ​បាន​ទទួល​ប្រាក់ ហើយ​ទើប​ដឹងថា ជា​ប្រាក់​លក់​ដី​បឹង​ធំ ។ ក្រោយ​ពី​ដឹង​ថា​ជា​ប្រាក់​លក់​ដី​បឹង​ធំ​ពួក គាត់​នាំ​គ្នា​ដាក់ពាក្យ​ប្ដឹង​ជំទាស់​វិញ​និង​ឱ្យ​អ្នក​កួកជេ​មក​យក​ប្រាក់​ពី​ពួកគាត់​វិញ ប៉ុន្ដែ​រក​មិនឃើញ​អ្នកគួក​ជេ​នោះ​ទេ ។​

​អភិបាលខេត្ដ​កណ្ដាល​លោក ម៉ៅ ភិរុណ ពន្យល់ថា ដី​បឹង​ធំ​ទើប​បាន​កាត់ មកឱ្យ​ពលរដ្ឋ​រក​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​កោះធំ ស្រុក​ស្អាង ស្រុក​លើក ដែក ។ លោក​ថា ពលរដ្ឋ​សាមញ្ញ​គ្មាន សិទ្ធិ​លក់ដូរ​ដី​បឹង​ធំ​ទេ​គឺមាន​តែ​សិទ្ធិ​ប្រើ ប្រាស់​អាស្រ័យ​ផល​ប៉ុណ្ណោះ ព្រោះ​ជា​ដី សាធារណៈ​របស់​រដ្ឋ ។ លោក​នឹង​ដក ហូត​ដី​មក​វិញ​ប្រសិនបើ​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​មេឃុំ មេភូមិ​លក់​ដី​បឹង នោះ ។ លោក​អភិបាលខេត្ដ​បាន​មាន ប្រសាសន៍ថា “​ប្រហែល​ជា​មេឃុំ​អ្នក លក់​ទេ​តាមមើល​ប្រហែលជា​ប្រជាជន​គាត់​អ្នក​ទៅ​ធ្វើ​អី​លើដី​ហ្នឹង ហើយ​គាត់ ផ្ទេរ​ចុះ​ផ្ទេរ​ឡើង ឯ​មេឃុំ​អាច​បញ្ជាក់ ទទួលស្គាល់ថា​ផ្ទេរ​ការគ្រប់គ្រង​ពី​ម្ចាស់​មួយ​ទៅ​មួយ​វា​មាន​អ៊ី​មចឹង ។ ប៉ុន្ដែ​រឿង ការ​ស៊ីញ៉េ​លក់​-​ទិញ​គឺ​អត់​មាន​ទេ​ហើយ បើសិនជា​មាន​ជា​រឿង​មួយ​មិន​ស្រប​ទៅតាម​ការផ្ដល់សេវា​ទេ​លើ​បញ្ហា​រឿង​ដីធ្លី​សាធារណៈ ។ ដូច្នេះ​ការលក់​-​ទិញ​ដី​នៅ ក្នុង​ដែន​សាធារណៈ​របស់​រដ្ឋ​វា​មិន​ស្រប​ទៅតាម​ច្បាប់​ទេ​” ។​

​ជំទប់​ទី​១​ឃុំ​ពោធិ៍​បាន​លោក ឌួង រ៉​ន ថ្លែងថា អ្នកគួក​ជេ​បាន​ដើរ​យក​ប្រាក់​ឱ្យ អ្នកភូមិ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត ទើប​មាន​ការភ្ញាក់ផ្អើល​ដឹងថា ជា​លុយ លក់​ដី​បឹង​ធំ ។ លោក​បាន​ដាក់​ពាក្យ​ស្នើ សុំ​ការពន្យល់​ពី​មេឃុំ​ពោធិ៍​បាន​កាលពី ថ្ងៃ​១៣ ខែ​ឧសភា ឆ្នាំ​២០១៥ ។ លោក សាន ម៉េង​ហួរ ជា​មេឃុំ​បាន​ពន្យល់​ក្នុង ការប្រជុំ​ឃុំ​កាលពី​ថ្ងៃ​១៥ ខែ​ឧសភា ឆ្នាំ ២០១៥​កន្លងទៅ​ថា ដី​បឹង​ធំ​គាត់​បាន បែងចែក​កាលពី​ឆ្នាំ​២០១២​ឱ្យ​មេភូមិ ចំនួន​៩​ភូមិ​គ្រប់គ្រង​ក្នុង​១​ភូមិ​ចែក​ដី ទំហំ​៤០​ហិកតា ។ លោក​ថា គាត់​ជា មន្ដ្រីឃុំ​ដែរ​មិន​បានដឹង​រឿង​បែងចែក​ដី​បឹង​ធំ​ទើប​ប្ដឹង​ទាស់​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​និង​រាជរដ្ឋាភិបាល​ពន្យល់​បន្ថែម ។​

​អ្នកស្រី មឿន ថា មេ​ភូមិ​ថ្មី​ឱ្យដឹងថា មេឃុំ​បានប្រគល់​ដី​៤០​ហិកតា​នៅក្នុង បឹង​ធំ​ឱ្យ​គ្រប់គ្រង​មែន ប៉ុន្ដែ​ការលក់​ដី នោះ​គឺ​ពលរដ្ឋ​ក្នុង​ឃុំ​ស្ម័គ្រចិត្ដ​លក់​ដី​ទៅ​ឱ្យ​ឈ្មួញ​ទិញ​ដី​ទើប​អ្នកភូមិ​ទៅ​យក​លុយ​ពី​ឈ្មួញ​ដី ។​

​ចំណែក​មេ​ភូមិ​ព្រែក​តា​រដ្ឋ​លោក ឡា​ច ម៉ៅ ឱ្យដឹងថា ដី​បឹង​ក្នុងភូមិ​នោះ លោក​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល យក​លុយ​ពី​អ្នក​កួកជេ​ដី​ទេ ។ ក្នុងចំណោម ៩​ភូមិ​នៅសល់តែ​ភូមិ​ព្រែក​តា​រដ្ឋ​និង ភូមិ​ព្រែក​តា​ឌុល​ទេ​ដែល​អ្នកភូមិ​មិន ទាន់​ទទួល​លុយ​ពី​ឈ្មួញ​ទិញ​ដី ។​

​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ស្រុក​កោះធំ ឱ្យដឹងថា​បឹង​ធំ​បាន​ផ្ដល់​ប្រយោជន៍​ដល់ អ្នកស្រុក​ចំនួន​៣​ស្រុក គឺ​ស្រុក​លើកដែក ស្រុក​ស្អាង និង​ស្រុក​កោះធំ​ឱ្យ​ប្រកប​របរ នេសាទ​ផង ការដាំដុះ​ក្នុង​បឹង និង​យក​ទឹក បឹង​ស្រោចស្រព​និង​ទឹក​ប្រើប្រាស់​សម្រាប់ មនុស្ស​និង​សត្វ ។ ការលក់​ដី​បឹង​និង ឈូស​លុប​បឹង​ធ្វើឱ្យប៉ះពាល់​ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ​និង​ខ្វះ​ទឹក​ប្រើប្រាស់ ៕

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!