ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ.!

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិដឹកនាំតម្រង់ទិសការ ងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូ លដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ. ដ.អ) បានគូសបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញា ណកម្ម គឺជាកិច្ចការដ៏មានសារៈសំ ខាន់មួយក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូល ដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គា ឌិន ស៊ីឌី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក៏អាចទប់ស្កាត់បានអំពើជួញដូរមនុស្ស និងពលកម្មលើកុមារ ការ រៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោត ស្របតាមលទ្ធិប្រជាធិប តេយ្យ ជាពិសេសកាត់បន្ថយហា និភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គមសំដៅរួមចំណែករក្សាបាននូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិ ភាពសង្គម។

ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ដែរថា ការរៀបចំនិងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានឱ្យមានដំណើរការល្អ នឹងបង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងអាចប្រើប្រាស់ជាមូលដ្ឋានទិន្ន ន័យដ៏មានសារៈសំខាន់សម្រាប់ការវិភាគ និងការរៀបចំគោលនយោ បាយ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ការងារអត្តសញ្ញាណកម្មគឺជាកិច្ចការដែលមានលក្ខណៈអន្តរវិស័យ។ ដូចនេះដើម្បីធានាឱ្យការរៀបចំប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានដំណើរការល្អ និងមានប្រសិទ្ធភាពខ្ពស់ ទាមទារឱ្យមានការសម្របសម្រួល និងកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមក្រសួង ស្ថាប័ន តាមវិស័យជំនាញជាច្រើន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់កម្រិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងប្រជាជនផ្ទាល់ផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិ បាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានតម្កល់ឆន្ទៈផ្នែកនយោ បាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់ ការងារអត្តសញ្ញាណកម្ម ពោលគឺទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣- ២០ ២៨)និងទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានផ្តល់អាទិភាពលើការបន្តជំរុញនិងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យទទួលបានលទ្ធផលតាមការគ្រោងទុក។ ក្នុងនោះការបង្កើតឱ្យមានមជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន និងរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដ សម្គាល់អត្តសញ្ញាណបុគ្គលដែលជាលេខកូដសម្គាល់ខ្លួន ជាពិសេសផ្តល់ជូនប្រជាជនប្រើប្រាស់អស់មួយជីវិត ព្រមទាំងបន្តពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀត ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូល ដ្ឋាននិងអត្តសញ្ញាណកម្មគឺជាសកម្ម ភាពអាទិភាពមួយក្នុងចំណោម សកម្មភាពជាអាទិភាពនានា ដែលចាំបាច់ត្រូវអនុវត្តបន្ទាន់ក្នុងគោល បំណងបង្កើនការយល់ដឹងអំពីខ្លឹមសារៈសំខាន់ នៃច្បាប់ និងការប្រមូលនូវធាតុចូលនានាទាក់ទងទៅនឹងតម្រូវការ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!