ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​សម្តេច​ក្រុមព្រះ​និង​អ្នក​ម្នាង​រងរបួស​ធ្ងន់​

​ខេត្ដ​កំពង់ចាម  ៖ យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ច​រា ចរណ៍​បង្កឡើង ដោយ​រថយន្ដ​បែន​ដឹក​ដី បើក​ចូល​ក្បួន​ព្រះទីនាំង​សម្ដេចក្រុមព្រះ បណ្ដាល​ឱ្យ​បុក និង​កៀប​ព្រះទីនាំង​ព្រះអង្គ កាល ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រសៀល ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ដ កំពង់ចាម ។​

​លោក​កែវ សៀង​ហ៊​ន អធិការ​នគរ បាល​ស្រុក​ព្រៃឈរ​បាន​ឱ្យដឹងថា មុនពេល កើតហេតុ​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ ,​អ្នក​ម្នាង និង​សហការី​បាន​យាង និង​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​និង​ប្រជាពលរដ្ឋ​ចំនួន​១០ ស្រុក ដែល​មាន​អ្នកចូលរួម​ចំនួន​២.៧២៤​នាក់ នៅក្នុង​វត្ដ​គរ ស្ថិតក្នុង​ភូមិ​-​ឃុំ​គរ ស្រុក ព្រៃឈរ ខេត្ដ​កំពង់ចាម ។ លុះ​ចប់​កម្ម វិធី​សម្ដេចក្រុមព្រះ​និង​អ្នក​ម្នាង​ព្រម ទាំង​មន្ដ្រីជាន់ខ្ពស់​របស់​គណ​បក្ស​ហ្វ៊ុន ស៊ិនប៉ិច​បាន​ធ្វើដំណើរ​តាម​ព្រះទីនាំង រថយន្ដ​យាង​និង​អញ្ជើញ​ត្រឡប់​ពី កន្លែង​ជួប​សំណេះសំណាល​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ដោយ​មាន​រថយន្ដ ស៊ី​រ៉ែ​ន​នាំមុខ ។ ពេល​មកដល់​ចំណុច​ភូមិ អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ស្រាប់ តែ​មាន​រថយន្ដ​បែន​ដឹក​ដី​មួយ​គ្រឿង ពាក់​ស្លាក លេខ​ភ្នំពេញ​3B-4495 បើក បញ្ច្រាសទិស​គ្នា​បាន​រេ​ចង្កូត​ចូលទៅក្នុង ក្បួន​ហើយ​បុក​ព្រះទីនាំង​សម្ដេច​ក្រុមព្រះ​តែ​ម្ដង ។​

​លោក​អធិការ​បន្ដ​ថា រថយន្ដ​បែន ដឹក​ដី​បើក​ចូល​ក្នុង​ក្បួន​ផុត​ពី​រថយន្ដ​ស៊ី​រ៉ែ​ន​នាំមុខ​ក៏​ជ្រុល​ទៅ ប៉ះ​នឹង​ព្រះទីនាំង​សម្ដេចក្រុមព្រះ​កៀប​ជាប់​ហើយ​រថយន្ដ​បង្ក ហេតុ​បាន​ជ្រុល​ទៅ​បុក​ដើមឈើ និង ប៉ះ​រថយន្ដ​១​គ្រឿង​ទៀត​ម៉ាក​តា​កូម៉ា​មួយ​បាំង​កន្លះ​ពណ៌​ខៀវ​ពាក់​ស្លាក លេខ​ភ្នំពេញ 2Y-2915 បើកបរ​ដោយ​ឈ្មោះ ប៉ូ សុភ័ណ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ រាជធានី​ភ្នំពេញ ។ ភ្លាមៗ​នោះ​មាន​អ្នក រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៦​នាក់ ក្នុង នោះ​មាន​ស្រី​ម្នាក់​ដែល​គេ​អះអាងថា អ្នក​ម្នាង​អ៊ុក ផល្លា បាន​រងរបួស​ធ្ងន់​ត្រូវ បាន​សមត្ថកិច្ច​និង​ក្រុមការងារ​របស់ សម្ដេចក្រុមព្រះ​ជួយ​ធ្វើ​អន្ដរាគមន៍ ដើម្បី សង្គ្រោះ​បន្ទាន់​ហើយ​ព្រះទីនាំង​របស់ សម្ដេចក្រុមព្រះ​ម៉ាក​BMW ពាក់​ស្លាក លេខ​ភ្នំពេញ​2AC-1611 តម្លៃ​ជាង​១០​ម៉ឺន ដុល្លារ ដែល​បើកបរ​ដោយ​ឈ្មោះ ផឹង ផេន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​បាន​រង​ការ ខូចខាត​ផ្នែក​ទ្វារ​ទាំងសងខាង​មុខក្រោយ យ៉ាងដំណំ ។ ក្នុង​ចំណោម​អ្នករងគ្រោះ​ទាំង នោះ​មាន​៣​នាក់​រងរបួស​ធ្ងន់ ក្នុងនោះ មាន​អ្នក​ម្នាង អ៊ុក ផល្លា​ផង និង​បុរស ៣​នាក់​ទៀត​រងរបួស​ស្រាល ។​

​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​ផ្ដល់​ព័ត៌ មាន​លម្អិត​ឡើយ ទាក់ទង​នឹង​គ្រោះថ្នាក់ ចរាចរណ៍​នេះ ។ លោក​បញ្ជាក់ថា ព្រះ អង្គ​ម្ចាស់​នរោត្ដម រណឫទ្ធិ និង​អ្នក​ម្នាង ផល្លា​រងរបួស​ក្នុង​ហេតុការណ៍​នេះ ហើយ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រ៉ូយ៉ាល់ រតនៈ​នៅ​ភ្នំពេញ ។ ក្រៅពី​ព្រះ អង្គ និង​អ្នក​ម្នាង ផល្លា មាន​មនុស្ស​៤ នាក់​ទៀត ក៏​រងរបួស​ក្នុង​ហេតុការណ៍ នេះដែរ តែ​មិន​មាន​អ្នក​ស្លាប់​ទេ ។ នេះ ជា​ការបញ្ជាក់​របស់លោក ញឹក ប៊ុនឆៃ ។​
​សូម​បញ្ជាក់​ផង​ដែរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា​នេះ សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួមជាមួយ​លោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធ​រស្មី នឹង​ថ្នាក់ដឹកនាំ​ដទៃទៀត បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រោម​ជាតិ និង​ពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​នៅក្នុង​មូលដ្ឋាន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ។​

​លោក បែន រ័ត្ន ស្នងការ​ស្នងការ នគរបាល​ខេត្ដ​កំពង់ចាម ក៏​បាន​អះអាង ផងដែរ​ថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និង​អ្នក​ម្នាង​ស្ថិតក្នុង​ចំណោម​ជន រងគ្រោះ ហើយ​លោក​កំពុង​ធ្វើការ​លើ​ករណី​នេះ ៕

 

ranarriddhconvoy

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!