ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ហ៊ុន ម៉ា​ណែ​ត ប្រគល់​ណ្តូ​ង​ទឹកស្អាត​ចំនួន​១0 ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ថ្មពួក

​ភ្នំពេញ​: អណ្តូង​ទឹកស្អាត​ចំនួន ១0 អណ្តូង ដែល​ជា​អំណោយ​របស់ មូលនិធិ​ឧបាសក ហ៊ុន នាង និង​ឧបាសិកា ឌី ប៉ុក មាតាបិតា​សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​ប្រគល់ជូន ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៥ នេះ​។​

លោក​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ប្រគល់ អណ្តូង​ទឹកស្អាត​ចំនួន ១0​អណ្តូង ដែល​ជា​អំណោយ​របស់ មូលនិធិ​ឧបាសក ហ៊ុន នាង និង​ឧបាសិកា ឌី ប៉ុក មាតាបិតា​សម្តេច​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​ការប្រគល់​ជូន​អណ្តូង​ទឹកស្អាត​ចំនួន ១0​អណ្តូង គឺ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជា ច្រើន​នាក់ ប្រកប​ដោយ​ទឹកមុខ​សប្បាយរីករាយ ដែល​បាន​ទទួល​អណ្តូង​ទឹកស្អាត សំរាប់​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ពួកគាត់​។​

ជាមួយគ្នានេះ ប្រជាពលរដ្ឋ បាន​ស្វាគមន៍​យ៉ាង​រីករាយ រាក់ទាក់​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ព្រមទាំង​ក្រុម​ការងារ និង​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ មូលនិធិ​ឧបាសក ហ៊ុន នាង និង​ឧបាសិកា ឌី ប៉ុក ដែល​បាន​សាងសង់​អណ្តូង​ទឹកស្អាត ជូន​ពួកគាត់ នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!