ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្ដេជ្ញាចិត្តនៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រ និងមហាជនទាំងឡាយថា នឹងប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យ សន្តិភាពនិងការអភិវឌ្ឍជាតិខ្មែរជានិរន្តរ៍.!

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្ដេជ្ញាចិត្តនៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រ និងមហាជនទាំង ឡាយថា នឹងប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យ សន្តិភាពនិងការអភិវឌ្ឍជាតិខ្មែរជានិរន្តរ៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាឯករាជ្យនិងសន្តិភាពពុំមែនកើតឡើងដោយ ឯងៗនោះទេឯករាជ្យនិងសន្តិភាពសុទ្ធតែកើតឡើងចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង។ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរអ្នកដឹកនាំជំនាន់ក្រោយនិងប្រជាជនខ្មែរទាំងមូលសម្ដេចធិបតី បានសច្ចាថា នឹងដង្ហែតាមស្នាព្រះហស្ដជាប្រវត្តិសាស្ត្រនិងគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋនិងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជបូជ នីយកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រំ ថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចិរកាល នូវឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍នៃជាតិខ្មែរ។

ទន្ទឹមនេះខួបអនុស្សាវរីយ៍លើកទី៧០ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាយទា ហាននិងពលទាហានគ្រប់រូបនៃកងយោធ ពលខេមរភូមិន្ទនិងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ និង ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញ ពីការបោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កងយោធ ពលខេមរភូមិន្ទនិងបន្តជ្រោងទង់ជាតិខ្មែរឱ្យបានល្បីពាសពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងនៃសន្តិភាពនៅបណ្ដាប្រទេសជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកម្លាំងដែលមានវិន័យមានមនសិការ វិជ្ជាជីវៈខ្ពស់និងសេចក្ដីថ្លៃថ្នូរ។

សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយ មោទនភាពជាតិខ្មែរឱ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើករុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ការថ្លែងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើក ទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង ខួប ៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នាថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ៕

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!