ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាស៊ីណូថ្មពេជ្រ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមឆ្លងដែនចេញចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុករាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិក្អមសំណបានអោយដឹងថា ម្ចាស់កាស៊ីណូថ្មពេជ្រ កំពុងបើកដំណើរការល្បែងសុីសងមាន់ជល់ បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកអោយប្រជាពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍យួនឆ្លងដែនចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង។កាស៊ីណូថ្មពេជ្រ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណ ភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ដែលបើកអោយពលរដ្ឋខ្មែរនិងជនជាតិយួនចេញចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃនោះដូចជា៖ល្បែងជល់មាន់ អាប៉ោង បៀ និងយូគី រហូតកើតមានប្រើអំពើហិង្សា ជាញឹកញាប់ ព្រោះសមត្ថកិច្ចប្រចាំ កាស៊ីណូថ្ម ពេជ្រ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចខេត្ត កណ្តាល បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផង ដែរ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ២០ ២៣ គណៈកម្ម ការគ្រប់គ្រង ល្បែងពាណិជ្ជ កម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការ រឹតត្បិតការចេញ ចូលលេង ល្បែងភ្នាល់ ក្នុងកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការ ហាមមិនអនុញ្ញាត អោយប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំង កងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត មិនអោយចូល លេងល្បែងស៊ីសងនោះទេ។ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម បានលើកឡើងទៀតថា ក្នុងករណី ប្រតិបត្តិករ និងឬកម្មសិទ្ធិករ កាស៊ីណូ មិនអនុវត្តតាមសេចក្តីណែ នាំនោះទេ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជ កម្ម ដែលត្រូវប្រឈម នឹងការដាក់ ទណ្ឌកម្ម រដ្ឋបាល ឬពិន័យអន្តរការណ៍ ស្របតាមការ កំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តជាធរមាន។

បើទោះយ៉ាងដូច្នេះក្តីក៏ម្ចាស់ កាស៊ីណូថ្មពេជ្រ មិនបានយក ចិត្តទុកដាក់អនុវត្តតាមនោះទេ ជាក់ស្តែងក្រុមអ្នកញៀនល្បែងសុីសង ក្នុង កាស៊ីណូ ថ្មពេជ្រ បានបង្កហិង្សាដាក់គ្នា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៣ ដោយអនាធិបតេយ្យផ្តើមចេញពីជម្លោះនៃការភ្នាល់ដាក់លុយ ។ បើតាមការបង្ហើបពីអ្នកធ្លាប់ចេញចូលទៅលេងនៅក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងទៀតថា ម្ចាស់កាស៊ីណូ មួយកន្លែងនេះជាឧត្តមសេនីយ៍យោធានៅពីក្រោយខ្នង ទើបអាចបើកល្បែង ជល់មាន់ បៀ អាប៉ោង យូគី និងល្បែងជាច្រើនប្រភេទទៀតបានដោយសេរី កៀងគរពលរដ្ឋខ្មែរនិងជនជាតិយួនឆ្លងដែនគ្មានលិខិតអនុញ្ញាតអោយចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងពពាក់ពពូនរាល់ថ្ងៃដោយមានការឃុបឃិតគ្នាជាប្រព័ន្ធពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាលផងដែរ ទើបម្ចាស់ កាស៊ីណូថ្មពេជ្រ ហ៊ានបើកអោយប្រជាពល រដ្ឋខ្មែរនិងជនជាតិយួនចេញចូលលេងល្បែងស៊ីសងយ៉ាងពេញគំហុក ចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗហើយម្ចាស់កាស៊ី ណូ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារាល់ថ្ងៃ ផ្ទុយពីច្បាប់អនុញ្ញាត។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិមេត្តាចាត់ មន្រ្តីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាប ប្រកប ដោយប្រសិទ្ធភាពផង ដើម្បី អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ។ដែលបញ្ហានេះលោក គង់ សោ ភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោក ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បើមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ គួរតែចាត់មន្ត្រីក្រោមឱវាទដែលមានឆន្ទះចុះពិនិត្យទប់ស្កាត់និងបង្ក្រាបម្ចាស់កាសុីណូថ្មពេជ្រ អោយមានប្រសិទ្ធភាព ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!