ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រើគ្រប់វិធីសាស្ត្រគ្រប់រូបភាពប្រព្រឹត្តរបៀបអំពើពុករលួយ.!

បន្ទាយមានជ័យ ៖ តាមប្រភពថ្មីៗពីកម្មករ អូសរទេះតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអោយដឹងថា លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតកំពុងបង្ហាញស្នា ដៃ នូវភាពមិនប្រក្រតីពុករលួយ ជាច្រើនរូប ភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះ អាងមានខ្នងបង្អែករឹងមាំលោក នូរ ស៊ីថា មេសាខាគយខេត្តបន្ទាយមានជ័យ។ ភាពមិនប្រក្រតីពុករលួយរបស់លោក ងួន កុសល ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ ប៉ុន្តែ មេគយធំៗ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ដូច្នេះទើបលោក ងួន កុសល ហ៊ានប្រើតួនាទី អំណាចជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលលោក ងួន កុសល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតរួចមក គឺលោក ងួន កុសល កំពុងអនុវត្តន៍
មេរៀនពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ ប៉ែត យ៉ាងស្ទាត់ជំនាញក្នុងការប្រព្រឹត្តរបៀប ពុករលួយ។

ប្រភពមន្ត្រីនៅច្រកប៉ោយប៉ែតបានបន្តអោយដឹងថា លោក ងួន កុសល បានឃុបឃិតជា មួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដទៃទៀតបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគគ្រឹក គគ្រេងដើម្បីជាថ្នូរនឹង ផលប្រយោជន៍។ ហេតុនេះហើយលោក ងួន កុសល និងបក្ខពួកគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះតាមរថយន្តតូចៗ និងតាមរ៉ឺម៉កម៉ូតូតម្រូវអោយបង់លុយលើតុក្រោមតុដោយគ្មានការ យោគយល់អ្វីឡើយ។

ប្រភពស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបអោយដឹងថា ដោយសារលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តបានដោយសារមានការបើកដៃពីសំណាក់លោក នូរ សុីថា មេសាខាគយខេត្តបន្ទាយមានជ័យដែលគេដឹងថាសេដ្ឋីមានផ្ទះវីឡាស្ដុកស្ដម្ភដេកម៉ាសុីនត្រជាក់ អេសក្បាលពោះ បញ្ជាដៃជើងនៅប្រចាំតាមច្រកនីមួយៗប្រមូលប្រយោជន៍ធ្វើមានធ្វើបានយ៉ាងសុខស្រួល ។ លោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារភាពមិនប្រក្រតី ពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង។ ហើយមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗខេត្តមួយចំនួនទៀតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តាពិនិត្យឡើងវិញនិងចាត់វិធានការ ទប់ស្កាត់អំពើពុករលួយជាច្រើនរូបភាពរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីកុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត ។
បើតាមប្រភពរាយការណ៍ពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបន្ថែមអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោកងួន កុសល ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក មិនគួរអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មើលរំលងភាពមិនប្រក្រតីរបស់លោកងួន កុសល បាននោះទេ ព្រោះលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួន។ អាជីវករដឹកជញ្ជូនទំនិញបន្តិចបន្តួចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតសូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេតអោយបានស៊ីជម្រៅទៅ លើភាពមិនប្រក្រតីពុករលួយរបស់លោកងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយ ប៉ែតដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ ។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!