ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់ បៀ អាប៉ោងនិងយូគីខុសច្បាប់បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងនៅចំណុចចំការស្វាយចន្ទីស្ថិតនៅក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី គេសង្ស័យថាឆ្នាំងបាយរបស់របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!

រតនគីរី៖​ សង្វៀនជល់មាន់ បៀអាប៉ោងនិងយូគីបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងអនាធិ បតេយ្យនៅចំណុចចំការស្វាយ ចន្ទីដែលស្ថិតនៅក្នុងឃុំឯក ភាព ស្រុកអូរជុំ ខេត្តរតនគិរី​ ជាប្រភពចំណូលរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាថ្នូរមិនបង្រ្កាប។

បើតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំឯកភាពបានអោយដឹងថា សង្វៀន ជល់មាន់ បៀអាប៉ោងនិងយូគី ដែលកំពុងបើកដំណើរការអោយក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចេញចូលលេងរាល់ថ្ងៃយ៉ាងពពាក់ពពូន ភាគហ៊ុន៣៖គឺ ទី១/ឈ្មោះ សី ប៉ូលីសសក្ដិ ៤ កន្លះផ្នែកបង្រ្កាបគ្រឿងញៀន ទី២/ឈ្មោះ វិន ប៉ូលីសផ្នែកបង្រ្កាបគ្រឿង ញៀននិងទី៣/ឈ្មោះ ថា ប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀន។៣នាក់នេះជាអ្នកបើកសង្វៀន មាន់ជល់ បៀ អាប៉ោង ខុសច្បាប់បើកលេងល្បែងយ៉ាងគគ្រឹក គគ្រេងដោយរលូនគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាហ៊ានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ សូម្បីតែលោកអភិបាលខេត្តរតនគីរីនិងលោក ស្នងការដ្ឋាននគរបាលខេត្តរតនគីរី នាំគ្នារក្សាភាពស្ងៀមស្ងាត់ផង ដែរ។ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះស្ថិតនៅចំណុចចំការស្វាយចន្ទី ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី ដែលមានឈ្មោះ សី ប៉ូលីសសក្ដិ៤ កន្លះ ផ្នែកបង្រ្កាបគ្រឿងញៀនឈ្មោះ វិន ប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀននិងឈ្មោះ ថា ប៉ូលីសផ្នែកបង្រ្កាបគ្រឿង ញៀន ដែលកំពុងបើកល្បែងស៊ីសងខុសច្បាប់បានតាមទំនើងចិត្ត ប្រហែលមានខ្នង អង្អែកក្រាស់ ក្រែលរឹងមាំនៅពីក្រោយហើយទើបមន្ត្រីពាក់ព័ន្ធមិនហ៊ានបង្រាប!មហាជន រិះគន់ដាក់ការសង្ស័យថា លោកអភិបាល ស្រុកអូរជុំ និងលោក អធិការនគរបាលស្រុក អូរជុំ ប្រហែលទទួលបានប្រយោជន៍ពីមេបនល្បែងសុីសងខុសច្បាប់ទាំង នោះហើយទេដឹង? ទើបបានបណ្ដែតបណ្ដោយអោយ ឈ្មោះ សី ឈ្មោះ វិន និងឈ្មោះ ថា បើក ល្បែងសុីសងតាមអំពើចិត្ត មិនបង្រ្កាបសោះ ។
ប្រភពដដែលបានអោយដឹងថា សង្វៀនជល់ មាន់បៀអាប៉ោងនិងយូគីខាងលើបើកដំណើរការលេងយូរខែមកហើយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ! មតិមហាជនក៍ដូចប្រជាពលរដ្ឋបានលើកឡើង ថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានទេគឺបុគ្គលឈ្មោះ សី ឈ្មោះ វិន និងឈ្មោះ ថា ជាប៉ូលីសផ្នែកបង្រ្កាបគ្រឿង ញៀនមិនអាចបើកល្បែងស៊ីសងខុសច្បាប់បានមក ដល់បច្ចុប្បន្នឡើយ ហើយប្រហែលត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។

ដូច្នេះលោក អ៊ុង សុភាព ស្នងការនគរបាល ខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិ បាលខេត្តរតនគីរី និងលោក ផាវ យេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី តើ មានសមត្ថភាពក្នុងការចុះបង្ក្រាប ទីតាំងមាន់ជល់បៀអាប៉ោងនិងយូគីដែលប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀនកំពុងបើកដំណើរ ការល្បែងសុីសងអោយក្រុមញៀនល្បែងលេងគគ្រឹក គគ្រេងនេះដែរឬ? ព្រោះថាទីណាមានល្បែងសុីសងទីនោះបង្កភាពអសន្តិសុខសង្គម ដូចជា៖ អំពើចោរកម្ម ចោរលួច. ចោរប្លន់. ចោរឆក់ .ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយកត់ សម្គាល់ដើមចមកើតចេញពីល្បែងសុីសងនេះឯង។ ថាតើគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃ ដាក់អោយថ្នាក់មូលដ្ឋានអនុវត្តន៍មានប្រសិទ្ធភាពដែរឬ? បើនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនីមួយៗបណ្ដោយអោយមានល្បែងសុីសង មាន់ជល់ បៀ អា ប៉ោងនិងយូគី និងល្បែងជាច្រើនប្រភេទទៀតបើកលេងយ៉ាងពេញ បន្ទុកនៅក្នុងមូលដ្ឋានមិនព្រមបង្រ្កាបបែបនេះនោះ? ។

ហេតុនេះហើយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងលោក ផាវ យេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នីតិកាលទី៧ មានវិធានការទប់ស្កាត់និងបង្រ្កាបបនល្បែងស៊ីសងនេះផង ចៀសវៀងមហាជនរិះគន់ដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថ កិច្ចមូលដ្ឋានមានការឃុបឃិតគ្នាបើកភ្លើង ខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋាន គួរតែចាត់មន្ត្រីមានឆន្ទ:ក្រោមឱវាទចុះទៅបង្ក្រាបទីតាំងខាងលើអោយប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!