ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់បៀអាប៉ោងនិងយូគីខុសច្បាប់នៅក្នុងចំការស្វាយចន្ទីស្ថិតនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងជាប្រភពចំណូលរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!

រតនគីរី៖​ សង្វៀនជល់មាន់ បៀអាប៉ោងនិងយូគីបើកដំណើរការលេងយ៉ាងអនាធិប តេយ្យ នៅក្នុងចំការស្វាយចន្ទីដែលស្ថិត នៅ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី​ ជាប្រភពចំណូលរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាថ្នូរមិនបង្រ្កាប។

បើយោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំឯកភាពបានអោយដឹងថា សង្វៀន ជល់មាន់ បៀអាប៉ោងនិងយូគីដែលកំពុងបើកដំណើរការបំរើក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចេញចូលលេងរាល់ថ្ងៃយ៉ាងពពាក់ពពូននេះមានភាគហ៊ុនចំនួន៣៖ គឺ ទី១/ឈ្មោះ សី ប៉ូលីសសក្ដិ ៤ កន្លះផ្នែកបង្រ្កាបគ្រឿងញៀន ទី២/ឈ្មោះ វិន ប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀននិងទី៣/ឈ្មោះ ថា ប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀនក្នុងខេត្តរតនគីរី ដែលបើកដំណើរការសង្វៀន មាន់ជល់ បៀ អាប៉ោង ខុសច្បាប់បើកលេងល្បែងយ៉ាងគគ្រឹក គគ្រេងដោយរលូនគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។ ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះស្ថិតនៅក្នុងចំការស្វាយចន្ទី ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី ដែលមានឈ្មោះ សី ប៉ូលីសសក្ដិ ៤ កន្លះផ្នែកបង្រ្កាបគ្រឿងញៀនឈ្មោះ វិន ប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀននិងឈ្មោះ ថា ប៉ូលីសផ្នែកបង្រ្កាបគ្រឿង ញៀនកំពុងបើកល្បែងស៊ីសងខុសច្បាប់បានដោយរលូននោះប្រហែលមានខ្នងអង្អែកក្រាស់ក្រែលរឹងមាំនៅពីក្រោយហើយ ទើបមន្ត្រីពាក់ព័ន្ធនៅទីនោះ មិនហ៊ានបង្រាប!មហាជនដាក់សង្ស័យថា លោក អភិបាលស្រុកអូរជុំ និងលោក អធិការនគរបាលស្រុកអូរជុំ ប្រហែលទទួលបានប្រយោជន៍ពីមេបនល្បែងសុីសងខុស ច្បាប់ទាំង៣នាក់ ជាប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀនខាងលើនោះហើយទេដឹង?បានជាបណ្ដែតបណ្ដោយអោយឈ្មោះ សី ឈ្មោះ វិន និងឈ្មោះ ថា ធ្វើព្យុះភ្លៀងបើកល្បែងសុីសងតាមអំពើចិត្ត មិនហ៊ានបង្រ្កាបសោះ។

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ បៀអាប៉ោងនិង យូគី ស្ថិតនៅក្នុងចំការស្វាយចន្ទី ឃុំឯកភាព ស្រុកអូរ ជុំ ខេត្តរតនគិរី បើកដំណើរការលេងយូរខែ មកហើយដោយសេរីគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ!មតិមហាជនក៍ដូចប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះទេ!គឺបុគ្គលឈ្មោះ សី ឈ្មោះ វិន និងឈ្មោះ ថា ដែលជាប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀនទាំងនោះមិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយប្រហែលត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។

ដូច្នេះលោក អ៊ុង សុភាព ស្នង ការនគរបាល ខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិ បាលខេត្តរតនគីរី និងលោក ផាវ យេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី តើ មានសមត្ថភាពក្នុងការចុះបង្ក្រាប ទីតាំងមាន់ជល់បៀអាប៉ោងនិងយូគីដែលប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀនកំពុងបើកដំណើរ ការអោយក្រុមញៀនល្បែងធ្វើ សកម្មភាពលេងគគ្រឹកគគ្រេងនេះដែរឬ? ព្រោះថាទី ណាមានល្បែងសុីសងទីនោះបង្កភាពអសន្តិសុខសង្គម ដូចជា៖ អំពើចោរកម្ម ចោរលួច.ចោរប្លន់. ចោរឆក់ .ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយកត់សម្គាល់ដើមចមកើតចេញពីល្បែងសុីសងនេះឯង។ ថាតើគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីអោយថ្នាក់ក្រោមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដែរឬ? បើនៅក្នុងមូលដ្ឋានខ្លួនគ្រប់ គ្រងនីមួយៗបណ្ដោយអោយមានល្បែងសុីសងមាន់ជល់បៀអាប៉ោងនិងយូគី និងល្បែងជាច្រើនប្រភេទទៀតបើកលេងយ៉ាងពេញបន្ទុកនៅក្នុងមូល ដ្ឋានមិនព្រមបង្រ្កាបបែបនេះ? ។

ហេតុនេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក អ៊ុង សុភាព ស្នងការនគរ បាលខេត្តរតនគិរី និងលោក ផាវ យេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នីតិកាលទី៧ មានវិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ចៀសវៀងមហាជនរិះគន់ដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមាន ការឃុបឃិតគ្នាបើកភ្លើងខៀវជាប្រព័ន្ធបង្កើត បទល្មើសក្នុងមូលដ្ឋានគួរតែចាត់មន្ត្រីជំ​នាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាប ទីតាំងមួយកន្លែងខាងលើនេះអោយប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!