ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញនីតិកាលទី៧មេត្តាដាក់មន្រ្តីក្រោមឱវ៉ាទចុះទប់ស្កាត់បង្រ្កាបល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់បើកដំណើការលេងនៅលើផ្សារទំនើបអុីអន២ស្ថិតនៅក្នុងទឹកដីខណ្ឌសែនសុខ.!

ភ្នំពេញ ៖ ប្រភពពីអាជីវករលក់ដូរនៅផ្សារទំនើបអុីអន២ បានអោយដឹងថា ល្បែងសុី សងហ្គេមបាញ់ត្រី និងល្បែងជា ច្រើនប្រភេទទៀតខុសច្បាប់ ដំណើរការបើកលេងគគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យនៅក្នុងផ្សារទំនើបអុីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋាន នាំគ្នាបានរក្សាស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្កាប ។

ប្រភពបានបន្តថា ល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ នៅផ្សារទំនើបអុីអន២មួយតែងដំណើរការ បើកលេងជារៀងរាល់ថ្ងៃ គេដាក់សង្ស័យថា ម្ចាស់បនល្បែងខាងលើ បានផ្តល់លាភសក្ការៈខែ ថ្ងៃឲ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អស់ហើយទេដឹង? បានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់បង្រ្កាបនោះទេ!បណ្ដោយម្ចាស់ល្បែងស៊ីសងហ្គេមបាញ់ត្រីបើកលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យតាមអំពើចិត្ត។

ករណីម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជា ច្រើនប្រភេទទៀតខាងលើ កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យអាជី វករនិងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ មានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរ កម្ម.ចោរលួច.ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះគ្រឿងញៀនប្រើអំពើហិង្សាគ្រួសារ ដើម ចមកើតចេញពីល្បែងសុីសងនេះឯង ។

ក្រុមអាជីវករក៍ដូចជា មហាជនសូមអំពាវនាវដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនីតិកាលទី៧មេត្តាដាក់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់បង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ ស្ថិតនៅក្នុងផ្សារទំនើបអុីអន ២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដាច់ដល់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក. ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរសមត្ថកិច្ចទាំង នោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់. ខណ្ឌសែនសុខ បណ្ដោយអោយមានល្បែង សុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ស្ថិតនៅក្នុងផ្សារទំនើបអុីអន២ មិនធ្វើ ការបង្រ្កាប!អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!