ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេឈ្មួញឈ្មោះ ចែ មុំ សម្រុកដឹកជញ្ជូនអុសនិងធ្យូងទៅលក់នៅប្រទេសវៀតណាតយ៉ាងពេញបន្ទុកដោយមានការបើកភ្លើងខៀវពីសំណាក់លោក អ៊ាម សុខលឹម ប្រធានប៉ុស្តិ៍ច្រកជ័យឃ្លាំង.!

ខេត្តក្រចេះ ៖ ប្រភពពីមន្រ្ដីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនអុសព្រៃនិងធ្យូងទៅលក់នៅប្រទេសរៀតណាម​យ៉ាងពេញបន្ទុកដោយមានការឃុបឃិតបើកដៃ ពីសំណាក់លោក អ៊ាម សុខលីម មេប៉ុស្តិ៍ នគបាលជ័យឃ្លាំងជាមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបពួកក្រុមឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។សកម្មភាពឈ្មួញឈ្មោះ ចែ មុំ សម្រុកដឹកជញ្ជូនអុសព្រៃនិងធ្យូងឆ្លងដែនតាមច្រកជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ ដោយខុសច្បាប់ទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ត្រូវបានប្រជាពលរដ្ឋរិះគន់ថាបើគ្មានការឃុបឃិត បេីកដៃពី មន្ត្រី ស្ថាប័ន អង្គភាពពាក់ព័ន ដែលមានតួនាទី ទប់ស្កាត់ និងបង្ក្រាបបទល្មើស តែបែរជាមិនចូលរូមទប់ស្កាត់ទៅវិញនោះពួកមន្ត្រីមានសមត្ថកិច្ចទាំងនោះ ត្រូវគេមើលឃើញថាបានរួមចំណែកបិទបាំងកសាងបទល្មើស ថែមទៀតផង។ នៅពេលដែលពួកឈ្មួញដឹកអុស, ដឹកធ្យូងទៅដល់ច្រកព្រំដែនជ័យឃ្លាំង គេធ្វើផ្លូវតូចមួយឲ្យបើកវាងមុខប៉ុស្តិ៍ ប៉ុន្តែត្រូវតែបង់សួយ សារជួនលោក អ៊ាម សុខលីម ជាមេប៉ុស្តិ៍។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញដែលឈាន មុខគេក្នុងរបររកស៊ីដឹកជញ្ជូនអូសដឹកធ្យូង ឆ្លងដែនទៅប្រទេស វៀតណាម តាមច្រកជ័យឃ្លាំង ឈ្មោះ ចែមុំ ដែលគាត់ស្ទើរតែផ្ដាច់មុខចំពោះការនាំអុសធ្យូង ទៅប្រទេសវៀតណាម តាមច្រកជ័យឃ្លាំងនេះទៅហើយ។ យ៉ាងណាក៏ដោយមានឈ្មួញល្អិតល្អោចដទៃទៀត ដែលបន្តរកស៊ី ដឹកអុសឈើធ្យូងទៅលក់ប្រទេសវៀតណាម ដែលពួកឈ្មួញទាំងនេះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់លោក អ៊ាម សុខលីម។ ពួកឈ្មួញទាំងនោះធ្វើសកម្មភាព ដឹកជញ្ជូនទាំង យប់ទាំងថ្ងៃដោយមិនញញើតច្បាប់ទម្លាប់អ្វីនោះទេហើយក៏មិនមានការត្រួតពិនិត្យ ពីសមត្ថកិច្ចនៅច្រកព្រំដែនជ័យឃ្លាំង នោះដែរ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញ ដឹកជញ្ជូន អុសព្រៃនិងធ្យូងដោយខុសច្បាប់ក្រៅពី ចែ មុំ គឺគេស្គាល់ថា ឈ្មោះ ក្តី, ល័ក្ខ និងមានក្រុមឈ្មួញមួយចំនួនទៀតដែលក៏កំពុងបំផ្លាញព្រៃឈេីធនធានធម្មជាតិយ៉ាងសកម្ម ដូចនឹង ចែមុំ នោះផងដែរ។
ប្រភពពីពួកឈ្មួញដែលរកស៊ីដឹកអុស,ធ្យូងបានបន្ថែមថា មានអាថ៌កំបាំងជាច្រើនរវាងពួកឈ្មួញនិងសមត្ថកិច្ច។ បើទោះយ៉ាងណាក៏ដោយការសម្រេចនានាវាឋិតនៅលើលោក អ៊ាម សុខលីម ទាំងអស់មានន័យថា ការ អនុញ្ញាតឲ្យនាំអុសនិងធ្យូងឆ្លងដែនចេញ ទៅប្រទេសវៀតណាមស្ថិតនៅលើបបូរមាត់លោកមេប៉ុស្តិ៍ អ៊ាម សុខលីម។ បើទោះបីជាការដឹកជញ្ជូនអូសនិងធ្យូងទាំងនោះមិនឆ្លងកាត់ដោយផ្ទាល់មុខបុរសខ្លាំងលោក អ៊ាម សុខលីម ដែលប្រការនេះគឺជាវិធីសាស្រ្តរបស់លោកមេប៉ុស្តិ៍ដើម្បីគេចពីការ ទទួលខុសត្រូវ។

សេចក្តីរាយការណ៍បានបន្ថែមឲ្យដឹងទៀតថា អ្វីដែលជាចំណាប់អារម្មណ៍ដ៏សំខាន់នោះគឺនៅក្នុងរថយន្តដឹកអុស និងធ្យូងទាំងនោះគឺសុទ្ធតែប្រភេទឈើប្រណិតដែលពួកឈ្មួញលាក់នៅខាងក្រោម ហើយត្រូវរ៉ូវជាមួយសមត្ថកិច្ចច្រកព្រំដែននោះតែម្ដង។ ការដឹកជញ្ជូនឈើបង្កប់នៅក្នុងគំនរធ្យូង, អុសដឹកតាមរថយន្តកែច្នៃទាំងនោះ មិនមែនជារឿងធម្មតាទេពីព្រោះពួកឈ្ងួញអាចដឹកជញ្ជូនបានច្រើនជើងក្នុង១ ថ្ងៃៗ។ ហេតុនេះហើយមហាជនក៍ដូចប្រជាពលរដ្ឋសូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណកម្មការថ្នាក់ជាតិការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិមេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់បង្រ្កាបផងទាន ។ដូច្នេះលោក វ៉ា ថន អភិបាលខេត្តក្រចេះនិងលោក សាន្ត ប៊ុនថាន មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត ក្រចេះ មិនគួរមើលរំលង តទៅទៀតនោះទេព្រោះមេឈ្មួញល្បីឈ្មោះបោះសំឡេងចែមុំដឹកជញ្ជូនអុសនិងធ្យូងប្រចាំច្រកជ័យឃ្លាំងឆ្លងដែនទៅលក់ប្រទេស វៀតណាមស្ទើររលាយព្រៃឈើនិងផ្លូវទៅកាន់ច្រកព្រំដែនទៅហើយនោះ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធ ស្រុក.ខេត្ត.ដាក់មន្រ្តីមានឆន្ទះក្រោមឱវាទចុះមានវិធានការទប់ស្កាត់និងបង្រ្កាបចំពោះមេឈ្មួញខាងលើនេះឲ្យទាន់ពេលវេលាផងទាន ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!