ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អាជីវកម្ម​បូម​ខ្សាច់​អត់​ច្បាប់​បន្ត​ធ្វើ​សកម្មភាព​ផ្គើន​នឹង​ការប្រកាស​ឲ្យ​ផ្អាក​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល

ភ្នំពេញ​ ៖ ទោះបីជា​ក្រសួង​រ៉ែ ​និង​ថាមពល ប្រកាស​ឲ្យ​ក្រុម​អាជីវក​បូម​ខ្សាច់​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​ផ្អាក​ សកម្មភាព​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ បឹង បួរ ទាំង​លើគោក​ និង​ផ្ទៃ​ទឹក​មួយ​រយះ​សិន ដោយ​តម្រូវ​ឲ្យ​ក្រុម​អា​ជីក​រទាំង​នោះ​មក​ដាក់ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ សាជាថ្មី​។​ យ៉ាងណាក៏ដោយ ក៏​សកម្មភាព​បូម​ខ្សាច់​សំណង់​ខ្សាច់​ចាក់​លុប​បាន​ធ្វើ​ឡើងជា​រាល់​យប់​ ថ្ងៃ​នៅ​តែ​មាន​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ទាំង​មានច្បាប់​ និង​គ្មាន​ច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត​។​

​ ​ការ​ប្រកាស​ឲ្យ​ផ្អាក​សកម្មភាព​មួយ​រយះ​កន្លងមក​ខ្សាច់​សំណង់​ខ្សាច់​ចាក់​ លុប​មិន​ឡើងថ្លៃ​និង​ស្ទះ​ចំពោះ​តម្រូវការ​របស់​អតិថិជន​ឡើយ ព្រោះថា​សកម្មភាព​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​នៅតែ​បន្ត​កើតមាន​យ៉ាង​ គគ្រឹកគគ្រេង​ដដែល ទាំង​ក្នុង​ទឹក​និង​លើគោក មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ក្រុម​ឈ្មួញ​មិនដែល​ឈប់​ធ្វើ​សកម្មភាព​នោះ​ទេ ​គ្រាន់តែ​ផ្លាស់ប្ដូរ​រូបភាព​ខ្លះ​តែប៉ុណ្ណោះ​។​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​រក​ស៊ី​បូម​ខ្សាច់​លក់​។​

​​សកម្មភាព​បូម​ខ្សាច់​បាន​ធ្វើឡើង​ទាំងថ្ងៃទាំងយប់ ហើយ​ទីតាំង​ទាំងនោះ​ត្រូវ​បាន​គេ​រាយការ​ណ៍​មក​ថា​ទីតាំង​ទាំងនោះ​មិន​មាន​ ច្បាប់ ឬ​អាជ្ញាប័ណ្ណ​ចេញ​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​នោះ​ទេ​។​ ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ ព្រំប្រទល់​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល មាន​សាឡង់​បូម​ខ្សាច់​ធំៗ​កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ​។​ នៅ​ខេត្តកំពង់ស្ពឺ ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់ ឈ្មោះ​ តាន់ ស៊ីម៉ន ហៅ​តា មុយ នៅ​ភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​បាន​កំពុង​ធ្វើ​សកម្ម​ភាព​បូម ​និង​ដឹក​ជញ្ជូន​យ៉ាង​អនាធិបតេយ្យ ដឹក​ដាក់​តាម​ដេប៉ូ និង​ការដ្ឋាន​សំណង់​នានា​យ៉ាង​ព្រោង​ព្រាត ដោយ​គ្មាន​ច្បាប់ ​និង​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​នោះ​ទេ​។​

នៅ​ក្រុង​ពោធិ៍សាត់ សកម្មភាព​បូម​ខ្សាច់​នៅតែ​បន្ត​បូម​ដដែល ​បើ​ទោះ​បី​ជា​ក្រសួង​រ៉ែ ​និង​ថាមពល​ប្រកាស​ឲ្យ​ផ្អាក​សកម្មភាព​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ បឹង បួរ ទាំង​លើគោក ​និង​ផ្ទៃ​ទឹក​មួយ​រយះ​សិន​ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សាជាថ្មី​ក៏ដោយ​។​

អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ​ចំនួន​៣​កន្លែង​នៅ​ស្រុក​មង្គលបុរី ត្រូវ​គេ​មើលឃើញ​ថា​ នៅ​តែ​បន្តសកម្មភាព​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។​ សកម្មភាព​ទាំងនោះ​ឈ្មួញ​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​គោក​ទម្លាប់ ភូមិ​ពោធិ៍​រៀង ឃុំ​បន្ទាយ​នាង និង ភូមិ​អូរ​អណ្ដូង ឃុំ​អូរ​ប្រាសាទ​។​ អាជីវកម្ម​នោះ​មិន​មាន​ច្បាប់​ទំលាប់​អ្វី​ទេ នេះ​បើ​យោង​តាម​សម្ដី​លោក ឡុង ពុន អភិបាល​ស្រុក​មង្គលបុរី​​បាន​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ គឺ​គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ​ កន្លងមក​លោក​បាន​ចុះទៅ​ណែនាំ​ឱ្យ​បញ្ឈប់​អាជីវកម្ម​ចំនួន​៣​លើក​ និង​ឱ្យ​ពួកគាត់​ជា​ឈ្មួញ​នាំគ្នា​ទៅ​ធ្វើ​ច្បាប់​អាជីវកម្ម​នោះ​ដែរ ប៉ុន្តែ​ឈ្មួញ​ទាំង​នោះ​មិនបាន​ស្តាប់​នោះ​ទេ​។​

ចំណែក​ការដ្ឋាន​យក​ខ្សាច់​បក ឬ​ហៅថា​ខ្សាច់​លើគោក​នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​នៅ​តែ​មាន​សកម្មភាព​ជីក​កាយ​ដី​ដើម្បី​យក​ខ្សាច់​ដដែល ដោយ​មិន​ខ្វល់ខ្វាយ​ថា​មិន​មាន​អាជ្ញាប័ណ្ណ និង​មាន​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​អ្វី​ឡើយ​ ។

​ចំណែក​អ្នក​វិធាន​ឯករាជ្យ​នៅ​តាម​តុ​កាហ្វេ​ខ្លះ​បាន​លើក​ឡើង​ថា សកម្មភាព​បូម​ខ្សាច់​អនាធិបតេយ្យ​នេះ​បាន​កើត​ឡើងជា​យូរយារ​ណាស់​មក​ហើយ មិនដែល​ឈប់​ម្តង​ណា​ទេ ចំណែក​ឯកា​ប្រកាស​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ថា​ឲ្យ​ផ្អាក​មួយ​រយះ​ដើម្បី​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​នោះ​មិនអាច ​ឲ្យ​ពួកគេ​ខ្លាច ​និង​បញ្ឈប់​សកម្មភាព​នោះ​ទេ ដូច្នេះ​ក៏​គ្មាន​ហេតុផល​ណា​ថា​កា​ផ្អាក​បូម​ខ្សាច់​មួយ​រយះ​កន្លងមក ធ្វើ​ឲ្យ​ខ្សាច់​សំណង់​ស្ទះ និង​ឡើងថ្លៃ នោះ​ដែរ​។
សូម​រំលឹក​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​សម្រេច​លេខ​២០​ស.ស.រ ចុះ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​បាន​ផ្តល់​សិទ្ធិ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​ ទាំង​ការ​ចេញ​អាជ្ញាប័ណ្ណ ទាំង​ការ​ទទួល​ខុសត្រូវ ត្រួតពិនិត្យ​តាមដាន​ផល​ប៉ះពាល់ សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​។
កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៥ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​ក្នុង​ សន្និសីទ​សារព័ត៌មាន​ដើម្បី​ពង្រឹង​សេចក្តី​សម្រេច​លេខ​២០​ស.ស.រ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥ សុំ​ផ្អាក​បណ្ដោះអាសន្ន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ និង​មិនទាន់​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី ដោយ​រង់ចាំ​ការសិក្សា​ផល​ប៉ះពាល់​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​ជលវិទ្យា​ពី​ក្រសួង​បរិស្ថាន​សិន ប៉ុន្តែ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ចាស់​ទៅ​ដាក់​ពាក្យសុំ​ ពន្យារ​អាជ្ញាប័ណ្ណ ឯ​ក្រុមហ៊ុន ឬ​អាជីវករ​ចង់បាន​អាជ្ញាប័ណ្ណ​ថ្មី ឬ​ចង់​ប្ដូរ​ទីតាំង​អាជីវកម្ម ត្រូវ​ទៅ​ដាក់ពាក្យ​ស្នើសុំ ប៉ុន្តែ​ការ​ប្រកាស​ឲ្យ​ផ្អាក​របស់​លោក​រដ្ឋមន្ត្រី​ហាក់​មិន​ត្រូវ​បាន​ ក្រុម​ឈ្មួញ​មួយចំនួន​ស្តាប់​តាម​ឡើយ​គឺ សកម្មភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៀត​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​១៤២ បាន​ស្នើ​សុំ​ធ្វើ​អាជីវកម្ម​ ក្នុង​នោះ​មាន​អាជ្ញាប័ណ្ណ​ខ្សាច់​បក ឬ​ខ្សាច់​លើគោក​៣៧​ក្រុមហ៊ុន ឯ​ខ្សាច់​ក្នុង​ទឹក​មាន​៨៦​អាជ្ញាប័ណ្ណ​។​

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា រាល់​ការ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​បាន​«​ទាល់តែ​បរិស្ថាន​សិក្សា ​ផល​ប៉ះពាល់​សង្គម​ឲ្យ​បាន​ច្បាស់លាស់ ទាំង​សង្គម ទាំង​សេដ្ឋកិច្ច ថា​ផល​ប៉ះពាល់​ស្អី​ខ្លះ​ត្រូវ​បញ្ចៀស អាហ្នឹង​សិក្សា ហើយ​បាន​ឲ្យ​ធ្វើ​អាជីវកម្ម​ឲ្យ​បូម​បាន៕

 

suysem

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!