ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុម​គ្រួសារ​អតីត​មេ​គយ​ចល័ត​ឈ្មោះ ​កែវ ​សុខ​ឃាង ​ចង់​ធើ្វ​បដិវត្តន៏​ផ្តួលរំលំ​រដ្ឋអំណា​ចហ៊ុន​សែន​ឬ​?

​រាជធានី​ភ្នំពេញ ៖​ជន​សង្គម​ងងឹត​ដែល​មាន​គ្នា ៣​នាក់ ក្នុងនោះ​មាន​ឈ្មោះ កែវ វិទូ កូនប្រុស​លោក កែវ សុឃាង ប្អូនប្រុស​ប្រពន្ធ​លោក កែវ សុខ​ឃាង ម្នាក់ និង​ម្នាក់​ទៀត សង្ស័យ​ជា​អង្គរក្ស​។ ក្រុម​ជន​បង្ក​ដែល​ជា​ជនល្មើស ទាំងនោះ​សមត្ថកិច្ច​បាន​រកឃើញ រថយន្ត ១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ស ដែល​គេ​យក​មក​ប្លុង​ចោល ក្នុង​បុរី​ពិភពថ្មី ទល់មុខ​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយ​នៅ​ក្បែរ​រថយន្ត​នោះ មាន​កាំភ្លើង ១ ដើម​ម៉ាក​អាការ​មាន ១២​គ្រាប់ ចំណែក​ស្លាក​លេខ ភ្នំពេញ 2AA-0007 ត្រូវបាន​ម្ចាស់កា​ច់បោះ​ចូល ក្នុង​រថយន្ត​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជន​បាញ់បោះ​ត្រូវជា​កូន និង​ប្អូនថ្លៃ​របស់​មហាសេដ្ឋី កែវ សុខ​ឃាង ផ្តើមចេញ​ពី ជម្លោះ​ពាក្យសម្តី ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក ហើយ​បាន​ទាញ​កាំភ្លើង អាកា​ស្វាយ​បត់ បាញ់រះ​នៅ​បន្ទប់​ជាន់​ក្រោម ជាង ១០​គ្រាប់ បណ្តាល​មនុស្ស ២​នាក់ រងរបួស បែក​កញ្ចក់ និង​គ្រឿង​បរិក្ខា អស់​ជាច្រើន​។ នៅ​មុនពេល​កើតហេតុ មាន​ក្រុម​អ្នកមាន ចូល​សប្បាយ​ពេល​រាត្រី ៥-៦ នាក់ បាន​ជិះ​រថយន្ត ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-0007 ចូល​ទៅ​អង្គុយ​ផឹកស៊ី នៅ​បន្ទប់​ជាន់​ក្រោម ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​។​

​ហេតុការណ៍​ផ្ទុះអាវុធ នៅ​មជ្ឈមណ្ឌល​កំសាន្ត រ៉ុក់ កាលពី​វេលា​ម៉ោង ២ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបាន​សមត្ថកិច្ច បង្ហើប​ឲ្យដឹងថា ជនបង្ក​គឺជា​ក្រុម ឈ្មោះ កែវ វិទូ ត្រូវជា​កូន​ប្រុស​សំណព្វ របស់​លោក​មហាសេដ្ឋី កែវ សុខ​ឃាង ហើយ​រថយន្ត ឡិច​ស៊ី​ស​៥៧០ ពណ៌​សរ ដែល​ជនល្មើស​រត់ចោល ហើយ​ដោះ​ស្លាក​លេខ​ចេញ​នោះ គឺ​មាន​ស្លាក​លេខ 2AA-0007 ភ្នំពេញ ហើយ​សមត្ថកិច្ច បាន​ដកហូត​រថយន្ត និង​កាំភ្លើង AK 47 មួ​យ​ដើម ដែល​ជនល្មើស​បោះចោល ក្រោយពេល​ធ្វើ​សកម្មភាព ដើម្បី​យក​ទៅ កសាង​សំណុំរឿង​។​

​ក្រោយ​ពី​វាយ​គេ​ហើយ នៅតែ​មិន​រំសាយកំហឹង​ក្នុង​ខ្លួន ក៏​បាន​ទៅ​ទាញ​កាំភ្លើង អាកា​ស្វាយ​បត់ ពី​ក្នុង​រថយន្ត​មក​បាញ់រះ ជាង ១០​គ្រាប់ បណ្តាលឲ្យ​មនុស្ស ២​នាក់ រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ ជាច្រើន នៅក្នុង មជ្ឈមណ្ឌល​កម្សាន្ត ។

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា តើ​ក្រុមគ្រួសារ​អតីត​មេ​ល័ត​ឈ្មោះ កែវ សុខ​ឃាង មាន​បំណង​អ្វី ? ឬ​មួយ​ក្រុម​គ្រួសារ​លោក កែវ សុឃាង ចង់​ធើ្វ​បដិវត្តន៏​ផ្តួលរំលំ​រដ្ឋអំណា​ចហ៊ុន​សែន​ឬ ? ហេតុអ្វី​បានជា​ស្តុប​អាវុធ​ទំនើប​? បើ​និយាយ​ពី​សិទ្ឋិ​អំណាច​ក្រុមគ្រួសារ លោក កែវ សុឃាង ក៏​មិន​ណ​យ​ដែរ គឺ​ស្មើ​នឹង​សេ្តចត្រាញ់​មួយ​ទៅហើយ ។​

​ករណីនេះ សា​រ​ពត៏មាន​យើង​មិន​អាច​សូម​ការទំនាក់ទំនង​លោក កែវ សុឃាង បាន​នោះ​ទេ ៕

 

keosokheang

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!