ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ប៉ូលិស​ព្រហ្មទណ្ឌ​វែកមុខ​ក្រុម​ក្លែងខ្លួន​ធ្វើ​ប៉ូលិស​ខ្លាហោះ​ប្លន់​ពេលយប់​

​រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ​អេង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ មីនា បាន​បង្ហាញ​មុខ​ក្រុម​ជន​ក្លែងបន្លំ​ធ្វើ​ជា​ប៉ូលិស​ខ្លា​ហោះ ដែល​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​ពេល​យប់​ចំនួន​៥​នាក់ ។​

​ជន​ទី​១-​ឈ្មោះ សេង វិម​ល ហៅ ជា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២២២ ផ្លូវ​លេខ​១០៧ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា ។​
២-​ឈ្មោះ ឃួន ថា​វ​រិទ្ធ ហៅ​ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​៩៩ ផ្លូវលំ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​ជា​សន្តិសុខ​យាម​ក្លឹប​ខារ៉ាអូខេ ។ ៣-​ឈ្មោះ រិទ្ធ រដ្ឋា ហៅ (​ទី​ទុយ​០៩​ព្រះនាម​តាម​អាយ​ឌី​) ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​១៨៧ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន មុខរបរ​ជា​សន្តិសុខ​យាម​ឃ្លាំង ។​
៤-​ឈ្មោះ ប៉ែន ល័ក្ខវុឌ្ឍី​នា ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ ។​
៥-​ឈ្មោះ ខាត់ រិទ្ធ (​ព្រះនាម​៣៤) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ។​

​ប៉ូលិស​ខ្លា​ឃ្លោក​ទាំង​៥​នាក់​នេះ មាន​ម្នាក់​ជា​អតីត​ប៉ូលិស​ក្រសួង​មហាផ្ទៃ និង ២ នាក់ ជា​អតីត​ទាហាន​ឆត្រយោង ត្រូវ​បាន​អង្គភាព​បណ្តេញ​ចេញ​យូរហើយ ។ សម្ភារ​ដកហូត​មាន​អាវុធខ្លី​ម៉ាក​រូ​ឡុ ពណ៌​ស​១​ដើម គ្រាប់​១២​គ្រាប់ វិទ្យុទាក់ទង​អាយ​ឌី​២​គ្រឿង ខ្នោះដៃ​១​គូ ដំបង ឆក់​១​ដើម ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU-1222 ។​

​លោក​វរសេនីយ៍ទោ អេង សោភា បាន​ថ្លែងឲ្យដឹងថា ក្នុងនោះ​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចំនួន​២​នាក់​ម្នាក់​ឈ្មោះ​ហេង រ៉ាវី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ឈ្មោះ​នួន ធួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ដែល​ត្រូវ​ក្រុម​ជន​បន្លំ​ធ្វើ​ជា​សមត្ថកិច្ច​ដែល​ហៅថា សមត្ថកិច្ច​ខ្លា​ឃ្លោក​ស្ទាក់​ប្លន់​ទ្រព្យសម្បត្តិ​ពេលយប់ ខណៈ​ដែល​ពួកគាត់​ចេញពី​ធ្វើការ ។​

​លោក អេង សោភា បន្តថា ជនសង្ស័យ​១​ក្រុម​នេះ​ហើយ​ដែល​ពាក់​ឯកសណ្ឋាន​ជា​នគរបាល​ផង និង​ជា​កងរាជអាវុធហត្ថ​ផង ធ្វើ​សកម្មភាព​ប្លន់​អ្នកដំណើរ​ពេលយប់ ហើយ​ភាគច្រើន​ប្លន់​នៅ​ម្តុំ​អង់​តែ​ន​ទួលគោក ខណ្ឌ​ទួលគោក និង​ម្តុំ​ត្រឡោកបែក ឬ​ស្ពាន​អាកាស​៧​មករា ។ ជាក់ស្តែង​ក្រុម​នេះ​បាន​គ្រង​ឯកសណ្ឋាន​ជា​សមត្ថកិច្ច​ហើយ​ចាប់​យុវជន​ម្នាក់​ធ្វើ​ដូច​សមត្ថកិច្ច​ឆែកឆេរ​អាវុធ រួច​ប្លន់​យក​ទូរស័ព្ទដៃ​១​គ្រឿង ដែល​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​នគរបាល និង​កងរាជអាវុធហត្ថ​រង​នូវ​ការចោទប្រកាន់​ពី​សំណាក់​មជ្ឈដ្ឋាន​នានា ដោយសារ​អ្នក​រងគ្រោះ​ចោទ ព្រោះ​ពួកគេ​ឃើញ​ក្រុម​ជនខិលខូច​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស ឬ​កងរាជអាវុធហត្ថ​រហូត​មាន​ការបកស្រាយ​និង​បំភ្លឺ ពី​សមត្ថកិច្ច​ជុំវិញ​ការចោទប្រកាន់​នោះ​ដែរ ។ ក្រោយពី​ក្រុម​ជន​ក្លែងបន្លំ​ជា​ក្រុម​ប្រដាប់អាវុធ​គ្រង​ឯកសណ្ឋាន​ចេញ​ធ្វើ​សកម្មភាព​ប្លន់​បង្ក​ឱ្យ​មាន​ការយល់ច្រឡំ​នោះ​ហើយ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិសេស​លោក​ឧត្តមសេនីយ៍ត្រី ជួន ណា​រិន្ទ ស្នងការរង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យកម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនប្រដាប់អាវុធ​នោះ​ឲ្យ​ខាង​តែ​បាន​ដើម្បី ទី​១-​កុំ​ឲ្យ​សមត្ថកិច្ច​ទាំង​ពីរ​គឺ​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ រង​នូវ​ការចោទប្រកាន់ និង​កុំឲ្យ​មហាជន​ដាក់​កំហុស​ថា ក្រុមចោរ​កើតចេញ​ពី​សមត្ថកិច្ច ។​

​បន្ទាប់ពី​មាន​បទបញ្ជា​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ  បាន​សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន​ដំបូង​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខាត់ រិទ្ធ ដែល​សម្ងំ​លាក់ខ្លួន​ព្យាបាល​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​កែវ នឹង​បន្ទាប់មក​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​៤​នាក់​ទៀត ព្រមទាំង​ដកហូត​បាន​អាវុធ​ដែល​ធ្វើ​សកម្មភាព​ផងដែរ ៕

chuansovann

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!