កណ្ដាល៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកខ្មែរ បានត្អូញត្អែគ្រប់ៗ គ្នាថា ពួក គាត់រកប្រាក់ចំណេញលែងបានហើយព្រោះលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ (កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ។
ដើម្បីដាក់កម្លាំងដៃជើងខ្លួនចាំដេញតាមកាក់ស្ទាក់ចាប់រថយន្ត ជំរិតយកលុយចូលហោប៉ាវឆៅៗដោយពុំមាន ចេញវិក្កយបត្រ.ចុងសន្លឹកឬបង់ពន្ធចូលរដ្ឋអ្វីទេ.ពោលគឺចាំជំរិត យកលុយស្រស់ៗតែម្ដង ក្រោមហេតុផល (ពិនិត្យឯក សារពន្ធ)ជាក់ស្ដែងលោក អន ស៊ីនួន បង្កើតស្នាក់ការ (កុង ត្រូលជជុះ) ដុះស្នឹម នៅផ្លូវ ជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខ(វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលមកភ្នំពេញដែលបើកលើផ្លូវ ជាតិលេខ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ) ដែលចេញពីព្រំដែន តាមពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាបយកលុយចូលហោប៉ាវ តែ ប៉ុណ្ណោះ។
ក្នុងនោះដែរលោក អន ស៊ីនួន បានបង្កើតស្នាក់ការ (កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែ ឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨នេះ។
អាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែ ឈើគ្រឿងជ័រ”ពីវៀតណាម ចូលភ្នំពេញ ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ ៨ ចំណុច ភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០ រៀល ក្នុង១ជើងជាកំហិតមិនអាចតវ៉ាបាន អាជីវករ អ្នកដឹកបន្លែផ្លែឈើដំឡូងមី ពីវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារព្រំដែនអន្តរ ជាតិម៉ឺន ជ័យ ក៏បានលើកឡើងស្រដៀង គ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ៥ តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់ យក លុយក្នុង១ជើង ១០០.០០០រៀល យ៉ាង ទៀង ទាត់។រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់លុយអស់ ៧០.០០០រៀល ជាកំហិត។បើរថយន្ត(វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង ២០.០០០ រៀលផងដែរ។ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នាថា រាល់ការបង់លុយទាំង នោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ?ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់ លុយចូលហោប៉ាវតែម្ដង! ។
ក្រុមអាជីវករបានបន្ថែុមទៀត ថា ក្រោយ ដេញស្ទាក់ជាច្រើនលើកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោល គឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ (កុង ត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយនៅចំណុចនោះគ្រប់ៗគ្នាមិនអាចខានបាន។
ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះ បង្កើតស្នាក់ការ ក្រោមហេតុផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាប សង្កត់កំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ ថ្ងៃៗ ដើម្បីចែកបក្ខ ពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអ្វីៗទាំងអស់។ហេតុនេះហើយសូមលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អន សុីនួន មេសាខាគយខេត្តកណ្ដាលដែលកំពុងពង្រាយដៃជើងក្រុមគយខ្លួនដាក់កុងត្រូលជជុះក្នុងខ្សែរក្រវាត់ខេត្តកណ្ដាលផងទាន។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អន សុីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ ៕មានត