ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

បក្សប្រឆាំង​បើមិនរក​យុត្តិធម៌ជូន​ម្ចាស់ឆ្នោត ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ មិន​គាំទ្រ​ទៀតទេ

រាជធានីភ្នំពេញ ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ក្នុងខេត្ត​កំពង់ស្ពឺ ព្រមាន​នឹងងាក​ចេញលែង​គាំទ្រ​ពីបក្ស​មួយនេះ ក្នុង​អាណត្តិនៃការបោះឆ្នោត ខាងមុខៗទៀត ប្រសិនគណបក្សជំទាស់ដែលទទួលបានការគាំទ្រក្នុងនីតិកាលទីប្រាំនេះ ព្រមព្រៀង​ណាមួយជាមួយ គណបក្ស ប្រជាជនកម្ពុជា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដោយពុំបានរកយុត្តិធម៌ជាមុនទេ។

ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រគណបក្សប្រឆាំង ព្រមានមេដឹកនាំរបស់ខ្លួនថា បើថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ហ៊ានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សកាន់អំណាចមុនការបង្កើត គណៈកម្មការស្រាវជ្រាវអំពីភាពមិនប្រក្រតីនោះ គណបក្សនេះនឹងលែងមានអ្នកគាំទ្រតទៅទៀតហើយ។

ពលរដ្ឋនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកស្រី សួស ម៉ាលី មានប្រសាសន៍នៅថ្ងៃទី២ ខែវិច្ឆិកា ថា គណបក្ស​សង្គ្រោះជាតិ នឹងបាត់បង់ជំនឿចិត្តពីអ្នកគាំទ្ររបស់ខ្លួនក្នុងអាណត្តិ បន្តបន្ទាប់ទៀត ប្រសិនបើបក្សនេះ​សម្រេចចូលរួមបង្កើត​រដ្ឋាភិបាលជាមួយគណបក្ស គ្រប់គ្រងអំណាច ដោយពុំបានរកយុត្តិធម៌ឲ្យឃើញសខ្មៅជាមុនទេនោះ ។ លោកស្រីបន្តថា អ្វីដែលពលរដ្ឋលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន ចូលរួមបាតុកម្មម្ដងជាពីរដង ប្រឆាំងលទ្ធផលបោះឆ្នោតនេះ គឺបំណងទាមទារឲ្យមានការផ្លាស់ប្ដូរ ។

គិតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្តស្វះស្វែងរកច្រកចេញ ដើម្បីទម្លាយភាពជាប់​គាំង​ផ្នែកនយោបាយនេះ តែមិនបានសម្រេចជាច្រើនលើករួចមកហើយ ក្រោយថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា មក​នោះ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹង ព្រមានថា នឹងកៀរគរអ្នកផ្សេងទៀត មិនឲ្យគាំទ្រគណបក្សសង្គ្រោះជាតិ បន្ត​ទៀតឡើយ បើជំហររបស់មេដឹកនាំរបស់គណបក្សជំទាស់នៅពេលនេះ មានភាពទន់ជ្រាយនោះ។ លើសពីនេះ ពួកគេអំពាវ​នាវ​ឲ្យមេដឹកនាំសហជីព សមាគម និងមន្ត្រីរាជការ ស៊ីវិល បន្តធ្វើបាតុកម្មអហិង្សាបន្តទៀត។

បើទោះជាបែប​ណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ជំហរក្នុងការទាមទារ​រកយុត្តិធម៌ជូន​ម្ចាស់ឆ្នោត គឺនៅដូចដើម ដូចការសន្យារបស់ខ្លួនជាមួយប្រជាពលរដ្ឋ ។ ​ចំណែកការបង្កើតរដ្ឋាភិបាល​ចម្រុះជាមួយគណ​បក្ស​កាន់​អំណាច នឹងពុំមានសោះឡើយ។

លោក ហង្ស ពុទ្ធា នាយកអង្គការ និចហ្វិក (NICFEC) យល់ឃើញថា គណបក្សប្រឆាំងនៅពេលនេះ​បានក្លាយជាបង្គោល​ឈរក្នុងចន្លោះកណ្ដាលនៃ បញ្ហា គឺទីមួយ សម្ពាធពីម្ចាស់ឆ្នោត និងទីពីរ ត្រូវដោះស្រាយជាមួយរដ្ឋាភិបាល។ លោកគិតថា គណបក្សប្រឆាំងនៅពេលនេះពិតជាមានភាពផុយស្រួយនៃការបាក់ទឹកចិត្ត ពីម្ចាស់ឆ្នោត បើជំហរមិនរឹងមាំទេនោះ ។​ ការ​ចរ​ចាដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយក្នុងសប្ដាហ៍ មុខនេះ ទំនងមិនអាចខិតជិតគ្នាបានទេ។ អ្វីដែលភាគីទាំងពីរនៅមិន​អាចទម្លាយវិបត្តិនយោបាយនៅពេលនេះបាន គឺកម្មវត្ថុនៃការចរចា មានកម្មវិធីដាច់ដោយឡែកពីគ្នា។ នេះជាមូលហេតុដែល​កិច្ចសន្ទនាមិនអាចចុះសម្រុងនឹងគ្នាបាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment