ស្វាយរៀង ៖ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានអោយដឹងថា ម្ចាស់កាស៊ីណូច្រកទ្វេភាគីក្រសាំងជ្រុំ ដំណើរ ការបើកអោយពលរដ្ឋខ្មែរនិងជនជាតិយួនឆ្លងដែនគ្មានលិខិ តស្នាមចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យ គឺជល់មាន់ បៀ. អា ប៉ោង.យូគីនិងល្បែងជាច្រើនប្រភេទទៀតដោយរលូនប្រហែលបុគ្គលនោះមានអំណាចខ្នងបង្អែករឹងមាំ ទេីបហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុ ញ្ញាត ។
មហាជនបានរិះគន់ទៅលើអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ច្រកព្រំដែនទ្វេភាគីក្រសាំងជ្រុំជាអ្នកបើកភ្លើងខៀវ អោយទើបម្ចាស់កាស៊ីណូ មួយកន្លែងនេះបើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ ឆ្លងដែនគ្មានលិខិត ឆ្លងដែនចូលមកលេង ល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីយ៉ាង គគ្រឹក គគ្រេងដោយសេរី អនាធិបតេយ្យ រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ ទុកអោយបុគ្គលម្នាក់នេះ គៀងគរប្រមូលក្រុមញៀនល្បែងមកពីបណ្ដាខេត្តនានាចូលមកលេងល្បែងសុីសងស្រែក ហ៊ោកញ្រៀវត្រហុឺងអឺងកងចាញ់ឈ្នះរាប់ លាន រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។
ដូច្នេះលោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំនិងលោក ស៊ិន វិសាល មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីក្រសាំងជ្រំុ ដែលឃុបឃិតគ្នា បើក ដៃអោយជនជាតិយួនឆ្លងដែនអនាធិប តេយ្យតាមអំពើចិត្តនោះផង។ ព្រោះហេតុថា បច្ចុប្បន្ននេះល្បែងជល់មាន់និងល្បែងជាច្រើនប្រភេទទៀតនៅ តែបន្តបើកអោយពលរដ្ឋខ្មែរចេញចូលលេងក្នុងដែនដីរបស់ខ្លួនមិនព្រមបង្រ្កាប ។ ពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងខាងលើមានការព្រួយ បារម្ភភ័យខ្លាចអំពីបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម. ចោរលួច. ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿង ញៀនដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។
ប្រជាពលរដ្ឋភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ី សងទូទាំងប្រទេសមេត្តាដាក់មន្រ្តីក្រោមឱវាទ ខេត្តចុះពិនិត្យទីតាំងបនល្បែងសុីសងដែល បើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ឆ្លង ដែនគ្មានលិខិតអនុញ្ញាតចូលមកលេងល្បែង សុីសងគគ្រឹកគគ្រេងនោះផង។
បញ្ហានេះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នីតិកាលទី៧ និងលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើពិតមិនបានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់បង្ក្រាបល្បែងសុីសង ខាងលើអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត