ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សាយ សំអាល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីពិនិត្យមើលលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ស្ពឺ លេបថ្នាំOK .!

ពិតមិនធម្មតា ករណីប្រធានមន្ទីររៀបចំដែន ដីខេត្តកំពង់ស្ពឺ ប្រើថ្នាំOKកែឯកសារប្រវត្តិរូបដើម្បីបន្ថយអាយុចូលនិវត្តន៍ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី ចាត់មន្ត្រីអធិការកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវអោយសុីជម្រៅទៅលើករណីលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មសំណង់និងសុរិយោដី ខេត្តកំពង់ស្ពឺលេង​ប៉ាហ៊ីឆ្ពិនភ្នែកកុហក់ថ្នាក់ដឹកនាំកែប្រវត្តិរូបថ្ងៃ ខែ ឆ្នាំ កំណើត ដើម្បីពន្យល់ពីចូលនិវត្តន៍នោះបានដែរឬទេ?មិនតែប៉ុណ្ណោះទង្វើរបស់លោកប្រធានមន្ទីរត្រូវប្រឈមចំពោះមុខច្បាប់។

ប្រភពមន្រ្តីរាជការក្នុងមន្ទីរបានបន្តថា លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មសំណងនិងសុរិយោដីខេត្តកំពង់ស្ពឺ បានរត់ការកែឆ្នាំកំណើត ដើម្បីពន្យារអាយុចូលនិវត្តន៍ខណះនៅសល់ត្រឹមតែ៣ខែទៀតនឹងត្រូវចូលនិវត្តន៍ បើតាមឆ្នាំកំណើតពិត ប្រាកដ។

ប្រភពមន្ត្រីម្នាក់បំរើការងារនៅមន្ទីររៀបចំដែនដីរូបនីយកម្មសំណង់នឹងសុរិយោដីខេត្តកំពង់ស្ពឺ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹង ថា តាមការពិតលោក តាប់ ម៉ាឡៃ នៅសល់ រយះពេលតែជាង៣ខែទៀតនឹងត្រូវដល់គ្រប់អាយុចូលនិវត្តន៍ដោយថ្ងៃ ខែ ឆ្នាំ កើតពិត ប្រាកដ របស់លោក តាប់ ម៉ាឡៃ ថ្ងៃទី៥ ខែ៧ ឆ្នាំ១៩៦៤ ស្រាប់តែឈ្មោះលោក តាប់ ម៉ាឡៃ នៅក្នុងតារាងទូទាត់ប្រៀវត្យប្រចាំ ខែសីហា ឆ្នាំ២០២៣ កន្លងមកបែរជាឆ្នាំកំណើតលោក តាប់ ម៉ាឡៃ ថ្ងៃទី៥ខែ៧ ឆ្នាំ១៩៦៧ ទៅវិញ។ពោលគឺបន្ថយអស់រយៈពេល ៣ ឆ្នាំទៀត មានន័យថា៣ឆ្នាំទៀតទើបលោកចូលនិវត្តន៍ ។

ប្រភពបានបន្តទៀតថា មន្ត្រីជាច្រើនដែលបំរើការងារនៅក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺម្នាក់ៗឆ្ងល់ថាធ្លាប់តែស្រីៗដែលប្រើថ្នាំOKប៉ុន្តែមក ដល់បច្ចុប្បន្ននេះមានប្រុសៗប្រើថ្នាំ OK ដែរដើម្បីបន្ថយអាយុអង្គុយកៅអីខ្លាញ់មួយនេះ ។

ប្រភពបន្ថែមទៀតថា បើប្រធានមន្ទីររបស់ពួកយើងអាចធ្វើរបៀបនេះបាន តើប្រធានអង្គភាពផ្សេងៗត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់នោះ មានអារម្មណ៍យ៉ាងណាដែរ ?តើទង្វើបែបនេះសមស្របដែរឬទេ? ឬមួយថា លោកមានលុយអាចធ្វើអ្វីៗបានតាមអំពើចិត្តមែនទេ?។ គេនិយាយថា វាជាការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីនៅសាលា ខេត្តកំពង់ស្ពឺនិងក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីនៅមុនពេលដែល អតីតឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចាកចេញ ។

យ៉ាងណាក៏ដោយក្រុមមន្ត្រី នៃមន្ទីរដែនដីខេត្តកំពង់ស្ពឺសង្ឃឹមថា លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នីតិកាលទី៧ មិនបណ្ដោយឲ្យបញ្ហាអយុត្តិធម៌មួយនេះកើត នៅក្នុងស្ថាប័នលោកនោះឡើយ។ជាងនេះទៅទៀតនៅ ក្នុងអំណាចដ៏យូរលង់របស់លោក តាប់ ម៉ាឡៃ នៅខេត្តកំពង់ស្ពឺ នោះលោកប្រព្រឹត្តអំពើពុករលួយយូរច្រើនណាស់ មកហើយល្មមដើរចេញដោយអស់ចិត្តហើយ ។ គេជឿថាប្រសិនបើមានការស៊ើបអង្កេតស្រាវជ្រាវឲ្យស៊ីជម្រៅនោះលោក តាប់ ម៉ាឡៃ មានបញ្ហាជាច្រើនរួមទាំងបញ្ហានៃការកែថ្ងៃខែឆ្នាំកំណើតនេះផង។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក រាប់ ម៉ាឡៃប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺផងទាន

Filed in: សង្គម

Recent Posts

Bookmark and Promote!