ខេត្តតាកែវ៖ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតា កែវ បានអោយដឹងថា ល្បែងសុីសងជល់មាន់ បៀរ អាប៉ោង យូគីនិងល្បែងច្រើនប្រភេទទៀត ដែលបើកបង្កប់នៅក្នុង “កាស៊ីណូយីហោថបដាយអុីមុិន “(TOP DIAM OND CASINO)កំពុងបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុី សងយ៉ាងគគ្រឹកគគ្រេងពេញទំហឹងវិញហើយ ចំណែកលោកចៅហ្វាយ ស្រុកគីរីវង្សនិងលោអធិការ ដ្ឋាននគរបាលស្រុកគីរីវង្ស រក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប។
មហាជនក៍ដូចប្រជាពលរដ្ឋរស់នៅឃុំភ្នំដិន ស្រុកគីរីវង្សបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវអោយទើបម្ចាស់ “កាស៊ី ណូយីហោថបដាយអុីមុិន”(TOP DIAM OND CASINO ) ភ្នំដិនហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរចេញចូលលេងល្បែងជល់មាន់ខ្នាតយក្សលេងស៊ីសងខុសច្បាប់ស្រេច តែអំពើចិត្ត។ ជាក់ស្តែងក្រុមញៀនល្បែងសុទ្ធ តែខ្មែរៗចូលទៅលេងមានទាំងជិះរថយន្តសេរីទំនើបៗ ជាច្រើនគ្រឿងនឹងជិះម៉ូតូមានរាប់រយគ្រឿងចូលលេងនៅក្នុង”កាសុីណូយីហោថបដាយអុីមុិន “(TOP DIAM OND CASINO ) មួយនេះយ៉ាងគគ្រឹក គគ្រេង ប្រហែលមានខ្នងបង្អែករឹងមាំ ទើបម្ចាស់ទីតាំងបនល្បែងសុី សងមួយនេះហ៊ាន បើកអោយប្រជាពល រដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ ចូលលេងល្បែងសុីសងខុសច្បាប់ចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារក្នុងមួយ ថ្ងៃ ៗសំបូរទៅដោយពលរដ្ឋខ្មែរ ។បច្ចុប្បន្ននេះក្រុមញៀនល្បែងខ្មែរៗទាំងនោះកំពុងនាំគ្នាសម្រុកចូលទៅលេងល្បែងនៅ ក្នុង”កាសុីណូយីហោ ថបដាយ អុីមុិន(TOP DIAMOND CASINO) ភ្នំដិនដែលមានល្បែងគ្រប់ប្រភេទដូចជា៖ មាន់ជល់ខ្នាយដែក បៀរ អាប៉ោង យូគី និងល្បែងជាច្រើនប្រភេទទៀតបើកអោយពលរដ្ឋ ខ្មែរចេញចូលលេងយ៉ាងពេញបន្ទុក។ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ពន្ធ័នៅក្នុងមូលដ្ឋាន ស្រុកគីរីវង្ស ខេត្តតាកែវ បណ្តែត បណ្តោយអោយម្ចាស់កាសុីណូធ្វើអ្វីៗតាមអំពើចិត្ត បើកអោយប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរី មិនមានវិធានការចុះបង្ក្រោបទប់ស្កាត់ទល់តែសោះ។
ប្រភពអ្នកចេញចូលលេងល្បែងនៅក្នុង ”កាសុីណូយីហោថបដាយអុីមុិន”(TOP DIAM ON D CASINO) បានបន្ថែមទៀតថា មានមេការស្ទាត់ជំនាញម្នាក់ខាងរត់ការបង់សួយសារជូនដល់មន្រ្តីពាក់ព័ន្ធថ្នាក់ក្រោមរហូត ដល់ថ្នាក់លើ ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ស្ងាត់ឈឹងមិនរំខានសមត្ថកិច្ចនិងអាជ្ញាធរ។ល្បែងជល់មាន់ដ៍ធំជ្រកក្រោមស្លាក ”កាស៊ីណូយីហោថបដាយ អុីមុិន”( TOP DIAMOND CASINO) នេះកំពុង បើកពង្វក់ពលរដ្ឋខ្មែរដែលញៀនចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងអនា ធិបតេយ្យជារៀងរាល់ថ្ងៃ ធ្វើអោយពលរដ្ឋខ្មែរដែលរស់នៅ ជាប់ខ្សែរបន្ទាត់ព្រំដែន មានការព្រួយបារម្ភបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម. ចោរលួច.ចោរឆក់.ចោរប្លន់. ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាដើមចមកើតចេញពីល្បែសុីសងនេះឯង។
ប្រជាពលរដ្ឋខ្មែរទូទាំងខេត្តដាក់ជាចម្ងល់ ថាតើភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចនៅត្រង់ណា បើល្បែង ភ្នាល់ស៊ីសងនៅក្នុងកាសុីណូដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនបែរជាសមត្ថកិច្ចនិងអាជ្ញាធរស្រុកគីរីវង្ស ខេត្តតាកែវ មិនចាត់វិធានការបង្រ្កាបសោះនោះ។
ប្រជាពលរដ្ឋរស់នៅ ឃុំភ្នំដិន ស្រុកគីរីវង្សសូមអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ស ថេត អគ្គស្នងការនគរបាលជាតិ នីតិកាលទី៧និងលោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការបង្ការបង្ក្រាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាង”កាស៊ីណូយីហោ ថបដាយអុីមុិន ”(TOP DIAM OND CASINO)ភ្នំដិនមួយនេះដែលអនុវត្តន៍ផ្ទុយអំពីច្បាប់អនុ ញ្ញាតនេះផង។
បញ្ហានេះដែលលោក អ៊ូច ភា អភិបាល ខេត្តតាកែវ និងលោក ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវនឹងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បើពិតមិនបានជាប់ ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ?គួរតែចាត់វិធានការបង្រ្កាបទៅលើ “កាស៊ីណូយី ហោ ថបដាយអុីមុិន”(TOP DIAMOND CAS INO) ដែលបើកអោយប្រជាជនខ្មែរចូលលេងល្បែងសុីសង គគ្រឹក គគ្រេងរាល់ថ្ងៃនោះ អោយមាន ប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ប្រហែលម្ចាស់កាសុីណូមួយកន្លែងនេះមានអំណាចធំជាងអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ខេត្ត ហើយទើបបានហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃផ្ទុយអំពីច្បាប់អនុញ្ញាត ៕មានត