ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្តល់លិខិតឆ្លងដែន ជាង ២៦ ម៉ឺន ជូនប្រជាពលរដ្ឋ និងពលករនៅក្នុងប្រទេស និងពលករដែលកំពុងតែស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបង្ហាញឲ្យដឹងថា លទ្ធផលការងារ ផ្តល់លិខិតឆ្លងដែន គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ គឺបានផ្តល់លិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ ២៣០.១៨០នាក់ (បង់អាករ១០០ដុល្លារ ចំនួន ១៩៨.៦៧៥នាក់ , បង់អាករ ៨០ដុល្លារ ចំនួន ២.៤៣៧នាក់ និងអាករជាបន្ទុករបស់រដ្ឋ ២៩.០៦៨ នាក់)។ លិខិតឆ្លងដែន ផ្តល់ជូនពលករ តាមច្រកចេញចូលតែមួយ នៅនាយកដ្ឋាន បានចំនួន ១២.៩៨០នាក់។
ដោយឡែក ចំពោះ ពលករ ពលការិនី ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្រសួងបានបោះពុម្ព លិខិតឆ្លងដែនរួច ១៩.២០៤នាក់៕