ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​អសមត្ថភាព​ក្នុង​ការបង្ក្រាប​មេ​ឃ្មូត​សី​ុ​ឈើ​គង់ គ្រឹង , ធី​បាញ់​

ក្រចេះ ៖ ឈើ​អារ​លេខ​១ ប្រភេទ​សុ​ក្រំ ត្រូវបាន​ក្រុម​ឈ្មួញ នាំគ្នា​សម្រុក​ដឹកជញ្ជូន​ចេញ ពី​ក្រុមហ៊ុន​ដីព្រៃ​សម្បទាន នៅ​ចំណុច​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ តាម​ត្រាក់ទ័រ រថយន្ត ឬ​ម៉ូតូ​កែច្នៃ ក្នុង​មួយ​ថ្ងៃៗ​មាន​រាប់រយ​ម៉ែត្រគូប នាំយក​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​មាន​ស្ថាប័ន​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ប៉ុន្តែ​បែរជា​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ បង្កើត​ឱ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​រលូន​ទៅវិញ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ ធ្លាប់​បាន​រាយ ការណ៍​ថា ការកាប់​អារ និង​ដឹក​ឈើ​របស់​ក្រុម​ឈ្មួញ​នៅ​តំបន់​នោះ​គឺ បាន​កើតមាន​ជា​យូរយារ​មកហើយ ដោយ​គេ​ដឹងថា មាន​ឈើ​លេខ​១ ចំនួន​រាប់រយ​ម៉ែត្រគូប បាន​នាំ​ទៅ​ប្រទេស​វៀតណាម បាន​ដោយ​សុវត្ថិភាព ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​គឺ​មាន​សមាសភាព សុទ្ធសឹង​ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​ក្នុង​មេ​ឈ្មួញ​ម្នាក់​គេ​ដឹងថា ជា​មន្ត្រី​យោធា ឈ្មោះ ហ៊ួត ប៊ុន​គីម   និង​មួយចំនួនទៀត គឺជា​ជនជាតិ​វៀតណាម ។​

​ពួកគេ​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រករបៀង​ចំនួន​៥​ច្រក គឺ​ច្រករបៀង D16 / D10 / ប៊ិន​ឌាំ​ង / 06 /07/ ដោយ​គេ​ដឹងថា ច្រក​នីមួយៗ គឺ​គ្រប់គ្រង​ដោយ​លោក ធី​ម ធឿន ប្រធាន នគរបាល​វរៈ​ព្រំដែន​៦១៩ ដែល​ទើប​មក​កាន់​តំណែង​ថ្មី​នៅ​តំបន់​នោះ​។​នេះ​យើង​មិន​និយាយ​មេ​ឈ្មួញ​ធំៗ​ដូចជា​ធី​បាញ់ អាគ្រឹង​ជាដើម​ដែល​សមត្ថកិច្ច​មើលរំលង​នោះ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ក្នុង​មួយ​ថ្ងៃៗ​ពួក​គាត់​សង្កេត​ឃើញ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ជាច្រើន​បាននាំគ្នា​ទៅ​អង្គុយ​សំកុក​ចាំ​រាប់​ក្បាល​ឡាន​បទល្មើស​ព្រៃឈើ នៅត្រង់​ចំណុច​មួយ​នេះ ដែល​ក្នុងនោះ​គេ​ឃើញ​មាន​មន្ត្រីនគរបាល​វរៈ​ព្រំដែន​៦១៩ ដែល​គ្រប់គ្រង​ដោយ​លោក ធី​ម ធឿន និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ៧០៩ ប៉ូលិស​សេដ្ឋកិច្ច មេព្រៃ​ផងដែរ​។​

​ពួកគាត់​បាន​បន្តថា ទីតាំង​ខាងលើនេះ គឺ​មាន​រថយន្ត​កែច្នៃ​ធំៗ និង​ត្រាក់ទ័រ​វៀតណាម ម៉ូតូ​ចូល​ដឹកឈើ​គ្រប់​ប្រភេទ​រាប់​សិប​គ្រឿង នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​សកម្មភាព​ទាំងនេះ​បាន​ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ និង​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​តៗ​គ្នា​ថា ឃើញ​បទល្មើស ហើយ​តែ​មិន​បង្ក្រាប បែរជា​នាំគ្នា​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​បង្កើត​ឱ្យ​មាន​បទល្មើស ក្នុង ដែន​សមត្ថកិច្ច​ខ្លួន​ទៅវិញ​។​

​ទាក់ទង​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ សា​រ​ពត៏មាន​យើង មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ធី​ម ធឿន  ប្រធាន​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន ដែល​គ្រប់គ្រង​ច្រករបៀង​ទាំង​៥ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល​នោះបានទេ កាល​ពី​ម្សិលមិញ ដោយ​ទូរ​សព្ទ័​និយាយ​បន្តិច​ក៏​ដាច់​ទៅវិញ​៕

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!