ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិទំព័រ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងរំភើយ រីឯអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប សង័្សយឆ្នាំងបាយ.!

ត្បូងឃ្មុំ៖ ប្រភពពីប្រជាពលរដ្ឋស្រុកមេមត់បានអោយដឹងថាសង្វៀនជល់មាន់និងអា ប៉ោងខុសច្បាប់កំពុងបើកលេងយ៉ាងគគ្រឹក គគ្រេងពពាក់ពពូនដែលស្ថិតនៅក្នុងចំការកៅស៊ូ ភូមិទំព័រ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់! មិនចាត់ វិធានការបង្ក្រាបអោយស្រប តាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ប្រភពបានបន្តថា ម្ចាស់សង្វៀនមាន់ជល់និងអាប៉ោងមួយកន្លែងនេះបានគៀងគរបក្សពួកប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងមកជួបជុំគ្នា បើកលេងបានយ៉ាងរលូន មិនឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក ចុះមកធ្វើ ការទប់ស្កាត់ឬមួយបង្ក្រាបម្តងណាឡើយ?ឬ មួយអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ពីម្ចាស់សង្វៀនទេដឹង?បានមិនហ៊ានបង្រ្កាប។ប្រភពបន្ថែមថា ម្ចាស់សង្វៀនបានអួតអាងថា ទីតាំងមួយកន្លែងនេះ គេបានរត់ការបង់សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ក្រោមរហូតដល់លើទើបអាចឈរជើងបើកមកដល់សព្វថ្ងៃបានដូច្នេះមិនខ្វល់អ្វីទាំងអស់។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរិះគន់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថាល្បែងសុី សងបើកលេងគគ្រឹកគគ្រេងមិនបង្រ្កាបធ្វើឲ្យប្ដីឬកូនៗពួកគាត់បោះបង់ការងារគិតតែល្បែងចាញ់អស់ម៉ូតូ.ឡាន សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះមានបន្តិចបន្តួចក៍យកទៅលេងអស់គ្មានសល់សព្វថ្ងៃនេះពួកគាត់នាំគ្នាព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេង ៗ ដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះគ្រឿញៀននិងអំពើហិង្សាក្នុងគ្រួសារដើមចមកើតចេញ ពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសូមអំពាវនាវដល់លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំនិងលោក ម៉ុន មាគ៌ា ស្នងការនគរខេត្តត្បូងឃ្មុំសូមមេត្តាចាត់កំកម្លាំងជំនាញក្រោមឱវាទចុះបង្រ្កាបសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិ ភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕

Filed in: សង្គម

Recent Posts

Bookmark and Promote!