ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​លោក អ៊ុក រ៉ាប៊ុន ល្មម​ចុះទៅពិនិត្យ បទល្មើស​ព្រៃឈើ នៅ​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​ហើយ​

ក្នុង​រយៈកាល​ចុងក្រោយ​នេះ​កំដៅ​នៃ​បទល្មើស​ព្រៃឈើ និង​ការកាប់​រុករាន​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​កំពុង​តែ​កើនឡើង យ៉ាងខ្លាំង ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​នានា​ដែល​ស្រឡាញ់​នូវ​ធនធាន​ធម្មជាតិ មានប្រតិកម្ម​គ្រប់ទិសទី ជាពិសេស​នៅ​ស្រុក​សណ្តាន់ ខេត្ត កំពង់ធំ ដែល​គ្រប់​គ្នា​ស្គាល់​តំបន់​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​តំបន់​ព្រៃ​ឡង់​។​

​បច្ចុប្បន្ន​តំបន់​ព្រៃ​ឡង់ កំពុង​ត្រូវបាន​ការពារ​ដោយ​រាជរដ្ឋាភិបាល បណ្តាញ​សហគមន៍​ព្រៃ​ឡង់ រួមទាំង​អង្គការ​នានា​ដែល​មាន​ទិសដៅ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ក៏​ប៉ុន្តែ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​រុករាន​ទន្ទ្រាន​ដីព្រៃ ធ្វើជា​កម្មសិទ្ធិ​បុគ្គល​នៅតែ​បន្ត​កើតមាន​យ៉ាង​ក្តៅគគុក នៅក្នុង​ស្រុក​សណ្តាន់​នេះ ដែល​ជា​ហេតុ​ធ្វើអោយ​មហាជន​មាន​ការសង្ស័យ​យ៉ាងខ្លាំង​ថា តើ​អ្នក​ដែល​បំផ្លាញ​ព្រៃឈើ​នោះ​ជា​នរណា ហើយ​មាន​អំណាច​ប៉ុណ្ណា ទើប​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​នេះ​ទាំង ដឹង​ថា​តំបន់​ព្រៃ​ឡង់​នេះ​ជា តំបន់​ដែល​ស្ថាប័ន​នានា​កំពុង​យកចិត្តទុកដាក់​ក្នុង​ការការពារ​។​

​ថ្មីៗ​នេះ កាសែត​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​ពី​បទល្មើស​ព្រៃឈើ​និង ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទិ្ធ​បុគ្គល នៅក្នុង​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​នេះ ជា​បន្តបន្ទាប់​ដោយ​ដាក់​ការសង្ស័យ​ទៅលើ​លោក អួ​ង ម៉ាលី អធិការ​ស្រុក​សណ្តាន់​ថា​ជា​អ្នក​ដែល​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើជា ក​ម្ម​សិទិ្ធ​ផ្ទាល់ខ្លួន​និង​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ឈ្មួញ​ធំៗ ដែល​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​។​

​លោក ឈៀង វុទ្ធី សកម្មជន​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ហើយក៏​ជា​បុគ្គល​ដែល​ការពារ​ព្រៃ​ឡង់ ក្នុង​ស្រុក​សណ្តាន់​នេះ​អស់​ជាច្រើន​ឆ្នាំ បាន​ប្រាប់ ថា​៖ រូបវន្ត បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ច្រើន​ជាង​គេ​ដែល​គ្រប់​គ្នា​នៅ ស្រុក​សណ្តាន់​នោះ​មានឈ្មោះ​ថា យាយ រឺ​ម ហើយ​នីតិបុគ្គល​ដែល​បង្ក​អោយ​មាន​បទល្មើស​ព្រៃឈើ​ច្រើនជាងគេ​នោះ​គឺ ក្រុមហ៊ុន ៩៥​។ លោក ឈៀង វុទ្ធី​បានបញ្ជាក់​ថា ក្រុមហ៊ុន​៩៥​នេះ​ជា​ក្រុមហ៊ុន​មាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​កែង​ព្រះ អាទិត្យ​។ ក្រុមហ៊ុន​នេះ​បានធ្វើ​សកម្មភាព​ទិញ​ច្បោះ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ព្រៃ​ឡង់ ដែល​ជា​ហេតុ​បណ្តាល​អោយ​មាន​កំនើន​នៃ​វិនាសកម្ម​ព្រៃឈើ​ក្នុងស្រុក សណ្តាន់​នេះ​គួរអោយ​ព្រួយបារម្ភ​។​

​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​នៅក្នុង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជាច្រើន នាក់​បាន​ផ្តល់​ពត៌មាន​ស្រដៀង​គ្នា​អោយបាន​ដឹង​ថា បច្ចុប្បន្ន​ការកាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​មក​ធ្វើជា ក​ម្ម​សិទិ្ធ​បុគ្គល​គឺជា​វិនាសកម្ម​ធំជាងគេ​នៅ​ស្រុក​សណ្តាន់​នេះ​។ ពួកគាត់​បាន​ចោទប្រកាន់​ទៅលើ​លោក​អធិការ​ស្រុក​សណ្តាន់ អួ​ង ម៉ាលី ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ទង្វើ​នេះ ។ ហើយ​ចាត់​ទុក​លោក​អធិការ អួ​ង ម៉ាលី គឺជា​បុគ្គល​ដែល​មាន​អំណាច​ខ្លាំង​និង​ជា​បុគ្គល​ដែល​បញ្ជា​កូនចៅ​របស់ ខ្លួន​ទៅ​ឈរជើង​ការពារ​ដី និង​កម្មករ​ដែល​ទៅ​កាប់​ទន្ទ្រាន​ព្រៃឈើ​នោះ​តែម្តង ។​

​លោក សៅ វណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់​បាន​ឆ្លើយតប​ជាមួយ​អ្នក សារព័ត៌មាន  ចំពោះ​បញ្ហា​នេះ​ថា​៖ លោក​មិន​ទាន់​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តំបន់​ដែល​ទទួលរង​នូវ​ការកាប់ ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​លោក​អួ​ង​ម៉ាលី ដូច​ការចោទប្រកាន់​ពី​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅឡើយ​ទេ​។ ប្រសិន​បើ​លោក​ពិនិត្យឃើញថា ការចោទប្រកាន់​នេះ​ជា​ការពិត លោក​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​ចាត់វិធានការ​ទៅលើ​លោក អួ​ង ម៉ាលី​នេះ​តាម​នីតិវិធី​។​
​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ខាងលើ លោក អួ​ង ម៉ាលី អធិការ​ស្រុក​សណ្តាន់ បាន​បំភ្លឺ​តាម​ទូរស័ព្ទ​មកកាន់​ភ្នាក់ងារ​សារព័ត៌មាន យើង​ថា​៖ លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ហើយ​លោក​នឹង​ចាត់​សហការី របស់​លោក​អោយ​ចុះ​ទៅ​តាមដាន​ក្នុង​រឿងនេះ ថា​តើ​គេ​ចោទប្រកាន់​លោក សំអាង​ទៅលើ​អ្វី​?

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​កម្មវត្ថុ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​សារពត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ដែល​យកចិត្តទុកដាក់​ទៅលើ​ព្រៃឈើ បាន​និយាយ​ស្រដៀងៗ​គ្នា​ថា អធិការ​ស្រុក​សណ្តាន់​ដែល​ដឹកនាំ​ដោយ​លោក អួ​ង ម៉ាលី បង្ក្រាប​បាន​តែ​អ្នកសារព័ត៌មាន​និង​អង្គការ​ដែល​ការពារ​ព្រៃឈើ​យកទៅ ដាក់​គុក​តែ​ប៉ុណ្ណោះ ព្រោះ​ពួក​ទាំងនេះ​ជា​ឆ្អឹង​ទទឹង ក ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ស្រុក​សណ្តាន់​។ អង្គការ​ក្រៅ​រដា្ឋភិបាល​ដែល​ការពារ​ព្រៃឈើ​និង​អ្នកសារព័ត៌មាន​ក្នុង ស្រុក​ធ្លាប់បាន​ទទូច​សុំ និង​នៅ​តែ​ទទូច​សុំ​ទៅដល់ ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន  មេត្តា​ជួយ​ចាត់​វិធានការ​ទៅដល់ មន្ត្រី​ខិលខូច​ដែល​កំពុង​បំផ្លាញ​សម្បត្តិ​ធម្មជាតិ ។​

​ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ធ្លាប់​ចេញ​អនុសាសន៍​ថា បើ​ស្រលាញ់ បើ​អាណិត បើ​ពេញចិត្ត បើ​ជឿទុកចិត្ត​លើ ហ៊ុន សែន មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ បច្ចុប្បន្ន​មាន​មន្ត្រី​ខិលខូច​មួយចំនួន​នៅក្នុង​ស្រុក​សណ្តាន់​បាន​នឹង កំពុង​ជាន់ឈ្លី​នូវ​អនុសាសន៍​របស់​លោក ដោយ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ប្រជាជន​ស្លូតត្រង់ ហើយ​ធ្វើ​ជា​ខ្នងបង្អែក​អោយ​អ្នក​ដែល​បំផ្លាញ​ព្រៃឈើ និង​ធ្វើ​ជា​អ្នក​ដែល​កាប់បំផ្លាញ​ព្រៃ​របស់​រដ្ឋ​យកមក​ធ្វើ​ជា ក​ម្ម​សិទិ្ធ​ទៅវិញ​។​ពលរដ្ឋ​លើកឡើងថា គេ​កាប់​ព្រៃ​រាប់រយ​ហិកតា​យកមក​ធ្វើ​ជា​កម្មសិទិ្ធ​ផ្ទាល់​ខ្លួន​បាន តែ​បើ​ប្រជាពលរដ្ឋ​កាប់​ព្រៃ​តែមួយ​កាំបិត ច្បាស់​ជា​ជាប់គុក​មិន​ខាន​។​

​បញ្ហា​នេះ សូម​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ប្រើប្រាស់​ពេលវេលា​ដ៏​មាន​តម្លៃ​ចុះទៅ​ពិនិត្យ​បទល្មើស​ជាក់ស្តែង និង​មាន​វិធានការ​ជា​បន្ទាន់​ផង ព្រោះ​បើ​នៅតែ​ពន្យា​ពេល​ទៀត ព្រៃឈើ​ស្រុក​សណ្តាន់​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ពួក​អ្នក​មាន​អំណាច​មួយ​ក្តាប់​តូច​នោះ​ជាក់​ជាមិនខាន ៕​

ukrabun_2015a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!