ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

និស្សិត​បញ្ចប់​ការ​សិក្សា​ស្នើសុំ​ឲ្យរដ្ឋ​មន្រ្តីក្រសួង​អប់រំ ប្រគល់​សញ្ញាប័ត្រ​បាន​ឆាប់

រាជធានីភ្នំពេញ ៖ ភាពយឺតយ៉ាវ​ក្នុងការ​ប្រគល់​សញ្ញាបត្រ​អោយនិស្សិត​ដែលបាន​បញ្ចប់ការ សិក្សារបស់​ខ្លួនជា​យូរឆ្នាំមក​ ហើយ បានធ្វើអោយ​និស្សិតមួយ​ចំនួននៅសាកល​វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្ដែងការមិនសប្បាយចិត្ត និងងឿងឆ្ងល់ ។

និស្សិតមួយចំនួននៅសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) រអ៊ូរទាំចំពោះការយឺតយ៉ាវ របស់សាកល វិទ្យាល័យក្នុងការប្រគល់សញ្ញាបត្រ អោយពួកគេ ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យការងារ ឬក្នុងគោលបំណងផ្សេងទៀត។ ពួកគេសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទើបចូលកាន់តំណែងថ្មី នឹងមានយន្តការដើម្បីពន្លឿនដំណើរការនេះ។

និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ម្នាក់ឈ្មោះ សិលា ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនតាំងពីឆ្នាំ២០០៩ បានរអ៊ូរទាំ ថា រហូតមកទល់ពេលនេះ រូបគេនៅមិនទាន់បានសញ្ញាបត្រផ្លូវការនៅឡើយ។ សិលា ក៏បានចោទសួរខ្លួនឯងថា មិនដឹងជា មានមូលហេតុអ្វីបានជាមានការយឺតយ៉ាវយ៉ាងដូច្នេះ។ លោកថា ការយឺតយ៉ាវនេះ បានផ្តល់ផលវិបាកមួយចំនួនដល់និស្សិត មានដូចជា តម្រូវការសញ្ញាបត្រដើម្បីយកទៅដាក់ស្វែងរកការងារធ្វើ ហើយបើនិស្សិតជាមន្ត្រីរាជការវិញ គេត្រូវការសញ្ញាបត្រ បញ្ជាក់ដើម្បីធ្វើកម្មប្រាក់ជាដើម។

លោក សិលា បន្តទៀតថា ៖ «កាលណាអត់មានសញ្ញាបត្រ យើងវាហាក់ដូចជាមានក្រេឌីត (Credit) ទាប ពេលដាក់ពាក្យ កន្លែងណាមួយ យើងមានត្រឹមតែបរិញ្ញាបត្រ អត់មានអនុបណ្ឌិត កន្លែងខ្លះ គេមិនត្រឹមតែទាមទារអោយយើង បញ្ជាក់ថា បញ្ចប់ អនុបណ្ឌិតទេ គឺគេត្រូវការសញ្ញាបត្រអនុបណ្ឌិតតែម្តង សញ្ញាបត្របណ្ដោះអាសន្នគេអត់យកទេ។ យើងត្រូវការ សញ្ញា បត្រ តែម្តង ដើម្បីយកទៅដំឡើងកម្មក្នុងមន្ត្រីរាជការ ឬក៏ត្រូវការសញ្ញាបត្រយើងដាក់នៅកន្លែងធ្វើការតែម្តង»។

បើទោះជា លោក សិលា មិនដឹងថាមូលហេតុយឺតយ៉ាវនេះបណ្ដាលមកពីសាកលវិទ្យាល័យ ឬពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដោយ ក៏លោកសង្ឃឹមថា គណៈគ្រប់គ្រងសាកលវិទ្យាល័យនឹងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿន ដំណើរ ការនេះ។ លោកក៏ជឿជាក់ថា រដ្ឋមន្ត្រីក្រសួងអប់រំថ្មី នឹងមានយន្តការថ្មី ដើម្បីដោះស្រាយបញ្ហាដល់និស្សិត។

សកលវិទ្យាធិការនៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក លុយ ចណ្ណា មានប្រសាសន៍ថា សាកល វិទ្យាល័យ របស់លោកបានបញ្ជូនសញ្ញាបត្រនិស្សិតទៅអោយក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងក៏បានធ្វើការងារ នេះជិត ចប់ហើយដែរ។ លោក ចណ្ណា បន្តថា សាលានឹងចែកសញ្ញាបត្រក្នុងពេលដ៏ខ្លីខាងមុខនេះ ។ តែទោះយ៉ាងណា លោក មិនបានអោយដឹងថា តើភាពយឺតយ៉ាវនោះបណ្ដាលមកពីសាកលវិទ្យាល័យរបស់លោក ឬពីក្រសួងអប់រំ យុវជន និងកីឡា ឡើយ។

លោក លុយ ចណ្ណា៖ «បញ្ហានេះដោយសារវាចេះតែគរៗពីមុនមក ឥឡូវស៊ីញេបានជំនាន់ ២០០៨-២០០៩ យើងស៊ីញ េហើយ នៅចាំតែមួយចំនួនតូចទៀតទេ នឹងរៀបចំចែកជូនក្នុងពេលឆាប់ៗនេះហើយ»។

សារព័ត៌មានមិនអាចទាក់ទងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្នែកការងារនេះ ដើម្បីសុំការពន្យល់ បាន ឡើយ នៅថ្ងៃនេះ ។

គេមិនដឹងថា តើភាពយឺតយ៉ាវក្នុងការប្រគល់សញ្ញាបត្រអោយនិស្សិតបណ្ដាលមកពី ស្ថាប័នណាឡើយ តែអ្វីដែលគេធ្លាប់មើល ឃើញជារឿយៗនោះ គឺសាកលវិទ្យាល័យមួយចំនួនមិនបានចែកសញ្ញាបត្រអោយនិស្សិតភ្លាមៗ បន្ទាប់ពីបញ្ចប់ការ សិក្សា ឡើយ។ ពេលខ្លះ សាកលវិទ្យាល័យមួយចំនួននៅពេលទទួលបានសញ្ញាបត្រពីក្រសួងអប់រំហើយ តែត្រូវនៅរង់ចាំរកពេល វេលាអោយសមស្របមួយ ដើម្បីអញ្ជើញថ្នាក់ដឹកនាំកំពូលចូលរួមចែកសញ្ញាបត្រទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment