ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​សហគមន៍​ថា​ជន​ម៉ុង​តា​ញ៉ា ៤​នាក់ ត្រូវ​ចាប់​បញ្ជូន​ទៅ​វិញ​តែ​អាជ្ញាធរ​ថា ជា​អ្នក​ឆ្លងដែន​ខុសច្បាប់​

រតនគិរីៈ នគរបាល​បាន​ចាប់​បញ្ជូន​ជន​ម៉ុង​តា​ញ៉ា បួន​នាក់​ទៅ​ប្រទេស​វៀតណាម វិញ​ដោយ​សំអាងថា ពួកគេ​ជា​ជនអន្តោប្រវេសន៍​ឆ្លងដែន​ចូល​ដី​ខ្មែរ​ខុសច្បាប់ ប៉ុន្តែ​ក៏​មាន​អ្នក​មក​បន្ថែម​ថ្មី ៩ នាក់​ទៀត ដែល​ធ្វើឲ្យ​អ្នក​កំពុង​លាក់ខ្លួន​ក្នុងព្រៃ​កើនឡើង​ដល់​ទៅ ៥០ នាក់​។​

​អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅ​ទាំង​បួន​នាក់​គឺជា​សមាជិក​នៃ​ក្រុម ៩ នាក់​ដែល​បាន​ឆ្លង​ដែន​ចូល​មក​លាក់​ខ្លួន​ក្នុង​ព្រៃ ស្រុក​លំផាត់ កាលពី​ថ្ងៃ ទី​១០ ខែ​កុម្ភៈ នេះ​។ នគរបាល​ស្រុក​បាន​រកឃើញ​កន្លែង​លាក់ខ្លួន​ពួក​គេ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​ក៏​ដេញចាប់​បាន ៤​នាក់ រួម​មាន​ស្ត្រី​ម្នាក់​រត់​បែក​ពី​ប្តី​។ ឯ ៥​នាក់ ទៀត​បាន​រត់​គេច​រួច​។ នេះ​បើ​យោង​តាម​អ្នកភូមិ​ជនជាតិដើម​ដែល​ជួយ​ទំនុកបម្រុង​ម៉ុង​តា​ញ៉ា​។​

​អ្នកភូមិ​ចា​រ៉ា​យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​៖ «​យើង​មិន​ហ៊ាន​ធ្វើ​តង់​ឲ្យនៅទេ ខ្លាច​គេ​ឃើញ​។ គេ​នៅ​ក្រោម​ដើមឈើ​។ តែ​នៅ​តែ​គេ​ឃើញ​ប្រាប់​ប៉ូលិស​ឲ្យ​ចាប់​ទៀត​»​។ គាត់​ថា អ្នក​ដែល​រត់​រួច​ត្រូវបាន​សហគមន៍​រកឃើញ​វិញ​និង​កំពុងតែ​រក​កន្លែង​ឲ្យ​លាក់​ខ្លួន​ផ្សេងទៀត​។​

​លោក ម៉ឹង ស៊ី​នាថ មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​សាលា ខេត្ត​រតនគិរី ទទួលស្គាល់ថា មានការ​ចាប់ខ្លួន​បញ្ជូន​ទៅ​វៀតណាម​មែន តែ​ពួកគេ​ជា​ជនជាតិ​វៀតណាម​ឆ្លងដែន​ខុស​ច្បាប់​ទេ​។​

​លោក ស៊ី​នាថ បញ្ជាក់ថា​៖ «​សូម​ជម្រាប​ឲ្យ​ច្បាស់ មិនមែន​ជា​មុខសញ្ញា​ម៉ុង​តា​ញ៉ា​ទេ​។ ជា​ជនជាតិ​វៀតណាម​ឆ្លងដែន​មក​ប្រកប​មុខរបរ ឬ​ធ្វើ​ស្រែចម្ការ​តាម​ព្រំដែន​ខុសច្បាប់​»​។ លោក​បន្ថែមថា អ្នក​ត្រូវ​ចាប់ខ្លួន​ទាំង​នោះ​មិនមែន​ជា​អ្នក​ដែល​កំពុង​លាក់ខ្លួន​ក្នុងព្រៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ដូច​សហគម​ន៍​និង​អង្គការ​សង្គម​ស៊ីវិល​អះអាង​ទេ​។​

​មកដល់​ពេលនេះ​នៅ​មាន​ម៉ុង​តា​ញ៉ា ៥០ នាក់​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ គិត​ចាប់ពី​ចុង ខែវិច្ឆិកា ឆ្នាំ​២០១៤ គិត​ទាំង​អ្នក​មក​ដល់​ថ្មី ៩​នាក់ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ ក្រៅពី ៥០ នាក់​នោះ ក៏​មាន​គ្រួសារ​មួយ មាន​គ្នា ៥ នាក់​ត្រូវ​នគរបាល​ចាប់​បញ្ជូន​ទៅ​វៀតណាម​កាលពី​ដើម ខែ​កុម្ភៈ នេះដែរ និង ១០ នាក់​បាន​ទៅ​ជួប​តំណាង​អង្គការសហប្រជាជាតិ​ខ្លួនឯង ហើយ ១៣ នាក់​ទៀត ត្រូវ​ក្រសួងមហាផ្ទៃ​និង​មន្ត្រី​អង្គការសហប្រជាជាតិ​ទៅ​ទទួលយក​ពី ខេត្ត​រតនគិរី កាលពី ខែ​ធ្នូ កន្លងមក ដើម្បី​ដំណើរការ​នីតិវិធី​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​។​

​អង្គការ​អាដហុក​ខេត្ត​រតនគិរី បានចាត់ទុក​ការបញ្ជូន​ជន​ម៉ុង​តា​ញ៉ា ទៅវិញ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​មិន​គោរព​អនុសញ្ញា​ជនភៀសខ្លួន​អន្តរជាតិ ឆ្នាំ​១៩៥១ ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​។​

​សកម្មជន​សមាគម​អាដហុក លោក ឆាយ ធី លើកឡើងថា​៖ «​ពួក​គេ​ឆ្លង​ចូល​មក​ដី​ខ្មែរ ខេត្ត​រតនគិរី គឺ​ពុំមែន​ដើម្បី​សេដ្ឋកិច្ច​ឬ​ស្នាក់​នៅ​តាម​ភូមិ​ស្រុក​ឬ​ក៏​ធ្វើ​ចម្ការ​ស្រែ​ទេ គឺ​មក​លាក់ខ្លួន​ក្នុងព្រៃ​រង់ចាំ​ផ្តល់ព័ត៌មាន​ទៅ UN សុំឲ្យ​ជួយ​ពួកគេ​ក្នុង​នាម​ជា​អ្នក​ជ្រកកោន​ផ្នែក​នយោបាយ​»​។​

​នេះ​ជា​ការចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ​លើក​ទី​ពីរ បន្ទាប់​ពី​លើក ទី​១ បញ្ជូន​គ្រួសារ​ម៉ុង​តា​ញ៉ា មាន​គ្នា ៥ នាក់​កាលពី​ថ្ងៃ ទី​១ ខែ​កុម្ភៈ​។ បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​វៀតណាម លោក ខ្លាន ពេន ជា​មេ​គ្រួសារ​នោះ​និង​ប្រពន្ធ ត្រូវ​អាជ្ញាធរ​វៀតណាម​ហៅ​ទៅ​សួរ​និង​ឃុំ​ប្តី វ៉ៃ​ដំ​សួរចម្លើយ​អស់ ១២​ថ្ងៃ​។ ខ្លាន ពេន ត្រូវ​ដោះលែង​នៅ​ថ្ងៃ ទី​១២ ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវ​នៅក្រោម​ការឃ្លាំមើល​របស់​អាជ្ញាធរ​វៀតណាម​។​

​ជនជាតិដើម​ចា​រ៉ា​យ​រស់នៅក្នុង ស្រុក​អណ្តូង​មាស លោក ខ្លាន រ៉េ​ន អាយុ ៣១​ឆ្នាំ ជា​បងប្រុស​លោក ខ្លាន ពេន អះអាង​ពី​ម្សិលមិញ​ថា ប្អូន​គាត់​ដូច​មាន​សតិ​មិន​ប្រក្រតី ក្រោយពី​ដោះ​លែង​មកវិញ​។​

​លោក​បញ្ជាក់ថា​៖ «​ប្រពន្ធ​វាតេ​មក​ខ្ញុំ​ថា វា​ដូចជា​ចង់​ឆ្កួត​ម៉េច​មិន​ដឹង​ទេ​។ បាត់​ការចងចាំ មិន​ចង់​ស្គាល់​កូន​ប្រពន្ធ​។ មិនដឹង​យ៉ាងម៉េច​បន្ទាប់ពី​គេ​ដោះលែង​» ហើយ​ថា លោក​កំពុង​ដាក់​ពាក្យសុំ​ទៅ​នគរបាល​ប៉ុស្តិ៍​ញ៉ាង សុំ​ទៅ​មើល​ប្អូនប្រុស​នៅឯ ប្រទេស​វៀតណាម​។​

​អ្នកស្រី វ៉ាន់ ហ៊ា​លី តំណាង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ថ្លែង​តាម​សារ អេឡិចត្រូនិក​ថា អ្នក​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​មាន​សិទ្ធិ​ទទួល​បាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ដោយ​មិន​គិត​ពី​ជាតិ​សាសន៍​ឬ​មធ្យោបាយ​ដែល​គេ​ឆ្លង​ចូល​មក​ទេ​។​

​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ប្រាកដថា រដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ពលរដ្ឋ​មិន​ចង់​ឃើញ​អ្នក​ទាំងនោះ​រង​ទុក្ខ​នោះទេ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើ​ការងារ​បន្ត ដើម្បី​ធានា​សិទ្ធិ​ពួកគេ ជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​»​។​

​លោក ងួន គឿន ស្នងការ​នគរបាល ខេត្ត​រតនគិរី ជាប់រវល់​ប្រជុំ​មិន​អាច​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕

20150226_06

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!