ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​ក្រសួង​ការងារ​បង្កើត​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ

ភ្នំពេញ​៖ រឿងអាស្រូវ​មួយ​កំពុងតែ​បាន​ផ្ទុះ ឡើង​នៅ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បាន​ធ្វើឲ្យ​មន្ត្រី​ជាច្រើន​ក្នុង​នាយកដ្ឋាន​មួយ​នេះ សម្ដែង​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយសារតែ​លោក​ប្រធាន​នាយកដ្ឋាន គង់ ច័ន្ទ​តារា បង្កើត​បក្ខពួក​នៅក្នុង​នាយកដ្ឋាន និង​ព្យាយាម​កម្ចាត់​មន្ត្រី​មួយចំនួន​ចេញពី​តួនាទី ដោយ​ដាក់​បញ្ចូល​មន្ត្រី​ជំនិត​របស់ខ្លួន​ដែល​ជា​មន្ត្រី​ជាប់​ពាក់ព័ន្ធ និង​អំពើពុករលួយ​កិបកេង​ប្រាក់​នាយកដ្ឋាន​ជំនួស​ទៅវិញ ។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ក្រោយពី​លោក គង់ ច័ន្ទ​តារា បាន​បាត់បង់​មុខតំណែង​ជា​នាយខុទ្ទកាល័យ ក្រសួង​មក​នោះ គឺ​រូបគាត់​បាន​ខិតខំ​ពង្រឹង​អំណាច​នៅក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​បង្កើត​ក្រុម​បក្ខពួក​ថែមទៀត ។ ហើយ​ថ្មីៗ​នេះ លោក​ប្រធាន​នាយកដ្ឋាន​មាន​គម្រោង​ផ្លាស់​មន្ត្រី​ចំនួន​២​រូប ដោយ​ក្នុង​នោះ គឺ​ប្ដូ​រលោក សាយ កុមារ​ដ្ឋ ចេញពី​ប្រធាន​ការិយាល័យ​សវនកម្ម​ទី​៣ ដោយ​ដាក់​បញ្ជូ​ល លោក សឿង សុខ​យន់  ជា​មន្ត្រី​នៅ​ការិយាល័យ​សវនកម្ម​ទី​១ ឲ្យទៅ​កាន់​ការិយាល័យ​សវន​កម្ម​ទី ៣ និង​អនុប្រធាន​សវនកម្ម​ទី​២ ហើយ​មកដល់ពេលនេះ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ពុំ​ទាន់​ចេញ​សេចក្តីប្រកាស​ផង ស្រាប់តែ​លោក​ប្រធាន​នាយកដ្ឋាន គង់ ច័ន្ទ​តារា បាន​ឲ្យ​លោក សឿង សុខ​យន់ ទៅ​គ្រប់គ្រង​ការងារ​ក្នុង​ការិយាល័យ​ទី​៣ ទាំង​ខុសច្បាប់​។​

​តាម​ប្រភព​បានឲ្យដឹងថា កន្លង​ទៅ​លោក សឿង សុខ​យន់ គឺ​មន្ត្រី​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អំពើពុករលួយ​ដោយ​បាន​ស៊ីដាច់​លុយ​នាយកដ្ឋាន​ជាង​១០​លាន​រៀល ហើយ​ត្រូវបាន​លោក​ប្រធាន គង់ ច័ន្ទ​តារា បញ្ជា​ឲ្យ​កាត់​ប្រាក់ខែ​សង ក្រោយពី​រឿង​ស្ងប់ស្ងាត់​បាន​មិន​ដល់​មួយ​ឆ្នាំ​ផង បែរ​ជា​លោក​ប្រធាន​នាយកដ្ឋាន​មួយ​នេះ  រៀបចំ​តែងតាំង​ឲ្យធ្វើ​ជា​ប្រធាន​សវនកម្ម​ទី​៣ ដោយ​ពុំ​ទាន់​មាន​សេចក្តីប្រកាស​រដ្ឋមន្ត្រី​ផង ។​

​បញ្ហា​ខាងលើ​នេះ ត្រូវបាន​មន្ត្រី​ជាច្រើន​នៅក្នុង​នាយកដ្ឋាន​ផ្ទៃក្នុង​រិះគន់ថា ជា​ការបង្កើត​បក្ខពួក និង​ការដឹកនាំ​ពុំ​មាន​តម្លាភាព បើទោះបី​មាន​ការផ្លាស់ប្ដូរ​ប្រធានការិយាល័យ​សវនកម្ម​ទី​៣ ក៏​គួរតែ​យក​មន្ត្រី​ដែល​មាន​សមត្ថភាព​ដែល​នៅក្នុង​ការិយាល័យ​នេះ​មក​ជំនួស មិន​គួរ​យក​មន្ត្រី​ដែល​មាន​រឿងអាស្រូវ​ពុករលួយ​កន្លងមក មកឲ្យ​កាន់​ការងារ​នោះ​ទេ ។​

​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា មូល​ដែល​លោក​ប្រធាន​នាយកដ្ឋាន គង់ ច័ន្ទ​តារា មាន​គម្រោង​ផ្លាស់ប្ដូរ​ប្រធានការិយាល័យ​សវនកម្ម​ទី​៣ និង​អនុប្រធាន​សវនកម្ម​ទី​២ គឺ​ដើម្បី​ពង្រឹង​អំណាច​ងាយស្រួល​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ ។ ព្រោះ​កន្លងមក​ប្រធានការិយាល័យ​សវនកម្ម​ទី​៣ លោក សាយ កុមារ​ដ្ឋ និង​លោក​អនុប្រធាន​ការិយាល័យ​ស​វន​កម្ម​ទី​២ ពុំ​សូវ​ស៊ី​ខ្សែ​ជាមួយ​លោក​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ទាំងពីរ​នេះ តែងតែ​ធ្វើការ​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ប្រធាន​នាយកដ្ឋាន​ប្រព្រឹត្ត​មិន​ត្រូវ​ត្រឹម ។​

​ដូច្នេះ​ទើប​លោក​ប្រធាន​នាយកដ្ឋាន គង់ ច័ន្ទ​តារា កម្ចាត់​មន្ត្រី​ទាំង​២​ខាងលើ​ចេញ ក្នុង​គោលបំណង​ក្ដោប​អំណាច និង​ធ្វើ​ការងារ​អ្វីៗ​បាន​ស្រេច​តែ​ចិត្ត​គ្មាន​អ្នក​ប្រឆាំង​។ ហើយ​បើ​និយាយ​ពី​រឿងអាស្រូវ​របស់​លោក​ប្រធាន គង់ ច័ន្ទ​តារា កន្លងមក គឺ​មាន​រាប់មិនអស់ ដូចជា​ការចុះ​ទៅ​ធ្វើ​សវនកម្ម​របស់​គាត់​នៅតាម​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាម​ខេត្ត​នានា គឺ​ដូចជា​ទៅ​ប្រមូល​លុយ និង​ប្រថាប់ត្រា​ឲ្យ​មន្ទីរ​ទាំងនោះ ដែល​ចាយប្រាក់​មិន​ត្រឹមត្រូវ ទៅ​ជា​ត្រឹមត្រូវ ជាក់ស្ដែង​ដូចជា​ការចុះ​ធ្វើ​សវនកម្ម​នៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កោះកុង ដែល​សម្បូរ​ទៅដោយ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ បែរជា​ក្រុម​សវនកម្ម​ផ្ទៃក្នុង ដែល​នឹក​នាំ​ដោយ​លោក គង់ ច័ន្ទ​តារា រក​មិនឃើញ  ហើយ​បែរជា​ក្លាយទៅជា​បងប្អូន​ធម៌​និង​លោក​ប្រធាន​មន្ទីរ យក់ សង្វាត ដែល​ជា​ប្រធាន​មន្ទីរ​ដ៏​ពុករលួយ​ទៅវិញ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ  ក្រុម​សវនកម្ម​ប្រធាន​នាយកដ្ឋាន គង់ ច័ន្ទ​តារា បែរ​រក​ឃើញ​កំហុស​តូចតាច​របស់​មន្ត្រី​ដែល​មិន​ស៊ី​ខ្សែ​ជាមួយ​លោក​ប្រធាន​មន្ទីរ យក់ សង្វាត ទៅវិញ​។ ដោយឡែក​រឿង​អំពើពុករលួយ​ស៊ីប្រាក់​រដ្ឋ​អស់​ខ្ទង់​ពាន់​លាន​រៀល របស់លោក យក់ សង្វាត បែរជា​ក្រុម​សវនកម្ម​របស់​លោក គង់ ច័ន្ទ​តារា រក​មិនឃើញ​។​

​មន្ត្រី​ជាច្រើន​ក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋមន្ត្រី អ៊ិត សំហេង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គួរ​ពិនិត្យ​ស្រាវជ្រាវ​លើ​រឿងអាស្រូវ​ប្រធាន​នាយកដ្ឋាន​មួយ​នេះ និង​បក្ខពួក ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​មន្ត្រី​រងគ្រោះ ។ ពាក់​ពន្ឋ័ក​រ​ណី​ពត័មាន​ខាងលើ សារ​ព័ត​មាន​យើង​មិន​អាច​សូម​ការបំភ្លឺពី​លោក ​គង់ ចន័​តារា​ បាន​នោះ​ទេ​ ៕​

ministrywt

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!