ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស្រាវជ្រាវស៊ើបអង្កេតអោយស៊ីជម្រៅទៅលើលោក នង សុខុម ប្រធានការិយាល័យគយច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក.!

ព្រះសីហនុ៖ តាមប្រភពពីមន្រ្តីសាខាគយបានឲ្យដឹងថា លោក នង សុខុម ប្រធានការិយាល័យគយច្រកកំពង់ផែអន្តរជាតិ ខេត្ត​ព្រះសីហនុឡើងជំនួសលោក យុឹក យូរ ត្រូវបានសាងនូវភាពមិនប្រក្រតីពុកលួយច្រើន បើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមលំហរសមុទ្រយ៉ាងពេញបន្ទុក។ហើយមេ​គយ​ធំៗ​នៅ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៍ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្វើ​មិនដឹង មិនឮ​រក្សាភាពស្ងៀមស្ងាត់ផង ដែរ។ ហេតុហើយទើបលោក នង សុខុម មាន​សិទ្ធិ​អំណាច​កាន់តែ​ធំធេង​ក្នុង​ការឃុប ឃិត​បើកដៃឲ្យ​ឈ្មួញ​មួយចំនួន​នាំ ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ ពន្ធ​មិន​គ្រប់និង​ទំនិញ​ខុស ច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ប្រមូលលុយធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួនយ៉ាងសុខស្រួល។ ជាងនេះទៀតនោះលោក នង សុខុម បាន​ឃុបឃិត​គ្នាជាមួយ​មន្ត្រី​គយ​ចល័តលើ​ផ្ទៃ​សមុទ្រ​ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ទូកតាម​កប៉ាល់ កាន់តែច្រើនឡើងៗភាពមិនប្រក្រតីពុករលួយ​របស់លោក នង សុខុម និង​បក្ខពួក​ត្រូវបាន​មហាជនលាតត្រដាងជាបន្តបន្ទាប់។​

​ប្រភព​បានបន្តថា មួយរយៈចុង ក្រោយនេះលោក នង សុខុម ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​ អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ? ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​ នៅអគ្គនា យកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ទើបហ៊ាន  ធ្វើអ្វីៗតាមអំពើចិត្ត។ប្រភពខ្លះបន្តថា លោក នង សុខុម ស្ទាត់ជំនាញខាងគាប សង្កត់​ជំរិត​យក​លុយ​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រកទ្វារ ​កំពង់ផែ​អន្តរជាតិ ខេត្តព្រះសីហនុ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ហើយ​បើ​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​ចូល​ទាំងនោះមិន​បង់​លុយ​តាម​ការ កំណត់ត្រូវ​ប្រឈម​នឹង​ការរំខាន​ឯកសារខុសនេះ ខុសនោះជាមិនខាន​ឡើយ។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នង សុខុម បានបង្ហើបថា បច្ចុប្បន្ន​នេះ​លោក នង សុខុម មេការិយាល័យគយច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុបាន​រៀបចំ​បណ្ដាញ​ពុករលួយ​យ៉ាង​រឹងមាំ​ ដោយ​យក​លេស​ប្រមូល​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​តាម​ពិត​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រង់ដើមដើម្បី​ផលប្រយោជ ន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត។​

​ប្រភព​ពី​តំណាង​ក្រុមហ៊ុនក៏​ដូចជា​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​នាំចេញ​ទំនិញ​តាមច្រកមួយនេះបានបន្ថែមអោយដឹងទៀតថា លោក នង សុខុម ប្រធានការិយាល័យគយ​ចច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ប្រព្រឹត្ត​របៀបអំពើ​ពុក រលួយ​កាន់តែ​ខ្លាំង​ឡើងៗដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។ ការគាប សង្កត់​ជំរិត​យក​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ នាំចេញ​ទំនិញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្តព្រះសីហនុ កាន់តែ​ច្រើនឡើងៗ​កំពុង​ធ្វើឲ្យ​លោក នង សុខុម ល្បីល្បាញក្នុងការប្រព្រឹត្តអំពើពុករលួយត្រូវបាន​មហាជនលាតត្រដាង​ជា​បន្ត បន្ទាប់​។ ប្រភពដដែលបានបន្ថែមថា លោក នង សុខុម និង​បក្ខពួក​ឃុបឃិត​គ្នាបើកដៃឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធទំនិញ​បង់ ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​កំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មួយ រយៈ​ចុងក្រោយ​នេះ​លោក នង សុខុម ឃុប ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព។ដូចនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុបបំបាត់អំពើពុករលួយគួរដាក់ការស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅទៅលើលោក នង សុខុម ប្រធានការិយាល័យគយច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុនេះផង។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយពីលោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុបាននៅឡើយទេ? ព្រោះគ្មានលេខទូរសព្ទ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!