ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ម៉ៅ រង្សី ប្រមូល​លុយ ពី​ឈ្មួញ​បទ​ល្មើស​ទំនិញ គេចពន្ធ​គ្រប់ ប្រភេទ

បាត់ដំបងៈ ក្រុម​មន្ត្រី​តូច​តាច​ចំណុះ​ស្នង​ការ​ខេត្ត​បាត់ដំបង​បាន​លួច​បង្ហើប​ឱ្យ​ ដឹង​ថា​ លោក​ ម៉ៅ ​រង្សី​ គឺ​ជា​អ្នក​កាន់​កាប់​និង​ទទួល​ខុស​ ត្រូវ​ក្នុង​ការ​ស៊ើប​ អង្កេត​និង​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​ ពិសេស​ទំនិញ​ដែល​ឆ្លង​កាត់​ ផ្លូវ​ជាតិ​លេខ​៥​ពេល​ខ្លះ​ លោក​ម៉ៅ ​រង្សី​ បាន​ អនុវត្ត​ ហួស​ពី​ការ​កំណត់​របស់​លោក​ស​ថេត​ជា​ស្នង​កា​រនគរបាល​ខេត្តបាត់ដំបង​បាន​ ដាក់​ចុះ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ផង​ដែរ​។

នគរបាល​សេដ្ឋកិច្ច​របស់​លោក​ម៉ៅ ​រង្សី​ ១​ក្រុម​បាន​ឈរ​ជើង​នៅស្រុក​បវេល​ត្រង់​ចំណុច​ស្ពាន​ពង្រ​ដែល​ទី​តាំង​ពួក​ នេះ​គឺ​ចាំស្ទាក់​រាប់​ក្បាល​ ឡាន​ដឹក​ជញ្ជូន​ ទំនិញ​មក​ពី​ចំណុច​ភ្នំ​ព្រឹក​សំពៅ​លូន​កំរៀង​ហើយ​នឹង​បាន​ដាក់​ប៉ុស្តិ៍​ ជជុះ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ទី​រួម​ខេត្តបាត់ដំបង​ជា​ចំហរ​គឺ​មិន​ ត្រឹម​តែ​ជម្រិត​យក​លុយ​ពី​ទំនិញ​ដែល​ដឹក​មក​ពី​តាម​បណ្តា​ព្រំដែន​ឆ្លង​ កាត់​ខេត្ត​បាត់ដំបង​ឬ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥​ប៉ុណ្ណោះ​ទេ​សូម្បី​តែ​ ទំនិញ​ ភាគ​ច្រើន​ដែល​បង់​ពន្ធ​​ នាំ​ចូល​ ពី​ប្រទេស​ វៀតណាម​ហើយ​ដឹក​ពី​ ភ្នំពេញ​ឆ្លង​កាត់ ​ផ្លូវ​ជាតិ​លេខ​៥​ចូល​ខេត្ត​បាត់ដំបង​ក៏​ត្រូវ​កម្លាំង​របស់​លោក​ ម៉ៅ​ រង្សី​​ បង្ខំ​ឱ្យ​បង់​លុយ​ដោយ​គ្មាន​ការ​​យោគ​យល់​អ្វី​ ទាំង​អស់​បើ​តាម​ក្រុម​ឈ្មួញ​បាន​ឱ្យ​ដឹង​ទៀត​ថា​លោក​ ម៉ៅ​ រង្សី​ បាន​កេណ្ឌ​ប្រមូល​ឈ្មួញ​រក​ស៊ី​ ធំ​ៗក្នុង​ខេត្តមួយ​ចំនួន​ ជា​ពិសេស​ ក្រុម​ឈ្មួញ​រក​ស៊ី​លោត​ឆ័ត្រ​ ដោយ​តម្រូវ​ចរចា​ឱ្យ​បង់​លុយ​ហើយ​បើ​មិន​បង់​វិញ​ និង​ត្រូវ​បង្ក្រាប​យក​ស្នាដៃ​ជា​ញឹក​ញាប់​លោក​ ម៉ៅ​ រង្សី​ តែង​រអ៊ូ​ប្រាប់​ក្រុម​ឈ្មួញ​អំពី​ផល​ លំបាក​របស់​ គាត់​ ដែល​មាន​តួនាទី​ប្រមូល​លុយ​សម្រាប់​បង់​ឱ្យ​ថ្នាក់​លើក្នុង​កម្រិត​ខ្ពស់​ ប៉ុន្តែ​គេ​ពុំ​បាន​ដឹង​ថា​លោក​ ម៉ៅ​ រង្សី​ប្រឹង​ប្រមូល​លុយ​យក​ទៅ​បង់​ឱ្យ​ថ្នាក់​ណាខ្លះ​ទេ​។​

ប្រភព​ពី​ក្រុម​ឈ្មួញ​វិញ​បាន​និយាយ​ថា​ជា​ធម្មតា​ឡាន​ដឹក​ទំនិញ​ស្រប​ ច្បាប់​ត្រូវ​បង់​ប្រាក់​ឱ្យ​ទៅ​កម្លាំង​របស់​លោក​ម៉ៅ​រង្សី​ក្នុង ​មួយ​ឡាន​ចាប់​ពី​ ១០០​បាត​ ទៅ​៥០០​បាត​ហើយ​សម្រាប់​ទំនិញ​បង់​ពន្ធ​មិន​គ្រប់​និង​ទំនិញ​នាំ​ចូល​មិន​ ស្រប​ច្បាប់​ដូច​ជា​សាច់​មាន់​ ខូច​គុណភាព​ជ្រូក​ក្រហម​សាច់​ប្រហិត​ រួម​ទាំង​ការ​ នាំ​ចូល​នូវ​ត្រី​ចាប​ត្រីឆ្តោរ​សុទ្ធ​តែ​មាន​ការ​ហាម​ឃាត់​គឺ​បែរ​ជា​ កម្លាំង​របស់​លោក​ម៉ៅ ​រង្សី​ ឃុបឃិតត្រូវរ៉ូវចំពោះឈ្មួញ​ដែល​មាន​ខ្សែ​ឯ​ចំពោះក្រុម ​ឈ្មួញ​ ដែល​គ្មាន​ខ្សែ​វិញ​ និង​​ត្រូវ​ ម៉ៅ ​រង្សី​ ជម្រិត​បង្ខំ​ឱ្យ​បង់​លុយ​តាម​តែ​អំពើ​ចិត្ត​។​ជុំ​វិញ​ព័ត៌​មាន​ផ្ទៃ​ក្នុង ​វិញ​បាន​ធ្វើ​ការ​រិះ​គន់​លោក​ម៉ៅ ​រង្សី​ ថា​បាន​ផ្តល់​ គម្រូ​អាក្រក់​ ដល់​នគរបាល​សេដ្ឋកិច្ច​ ខេត្ត​បាត់ដំបង​នាំ​ឱ្យ​គ្រប់​ៗ​គ្នា​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ ខ្លួន​ផ្ទុយ​អំពី​ចំណាត់​ការ​របស់​ថ្នាក់​ លើ​ដែល​ពេល​ខ្លះ​ លោក​ ម៉ៅ​ រង្សី​ បាន​បញ្ជា​ កម្លាំង​ឱ្យ​ដេញ​ចាប់​ទំនិញ​និង​រាប់​ក្បាល​ឡាន​យក​លុយ​មាន​ទ្រង់​ទ្រាយ​ធំ​ ជាង​ជំនាញ​គយ​និង​រដ្ឋាករ​ទៅ​ទៀត​។​ ហើយ​ដែល​បញ្ហា​នេះ​ទំនង​បែប​ ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​គណៈ​អភិបាល​ខេត្ត​ ចាន់ សុផល និង​ស្នង​ការ​ខេត្ត​បាត់ដំបង​ ផង​ក៏​មិន​ដឹង​ ។​

 

maoraingsy

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!