ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង មាន់ព្រៃ​សំបូរ​ចំណី ចង់​កំចាយ​មាន់ស្រុក​

ខេត្ត​ព្រៃវែង​៖ រឿងអាស្រូវ​ដ៏​ធ្ងន់ធ្ងរ បាន​កើត​មាន​នឹង​កំពុង​បន្ត​កើតមាន នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ដែល មាន​លោក អ៊ុក សំណាង ជា​ប្រធាន​មន្ទីរ​បន្ត​ពី លោក​អតីត​ប្រធាន​មន្ទីរ​យស់​មុនី ដែល​ត្រូវ​ប្តូរ​តំណែង​ទៅ បំរើ​ការងារ​នៅ​ក្រសួង ។​

​តាម​ប្រភព​បាន​អោយដឹងថា ក្រោយ​ពេល​លោក អ៊ុក​សំណាង ត្រូវបាន​តែងតាំង​ជា អនុប្រធាន​មន្ទីរ​ក្តាប់​រួម និង​ក្រោយមក​បន្តិច​ត្រូវបានតែងតាំង ជា​ប្រធាន​ន្ទីរ​កសិកម្ម ខេត្ត​ព្រៃវែង អស់​រយៈ ពេល​ជាង​២​ឆ្នាំ​មកនេះ គឺប្រធាន​ន្ទីរ​មួយ​នេះ​បាន​ប្រព្រឹត្ត​នៅ​រឿងអាស្រូវ នឹង​អំពើ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដោយ​រួម​ដៃ​ជាមួយ​លោក អនុប្រធាន​មន្ទីរ សំ សារុន និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ ស្រស់ ហ៊​ន់​។ ហើយ​រាល់​កិច្ចការ​សំខាន់ៗ ទាំងអស់ នៅក្នុង​មន្ទីរ​គឺ​គេ​ធ្វើឡើង​ដោយ​ភាព​លួចលាក់ និង​ឃុបឃិត​គ្នា​តែ​ក្រុម បក្ខពួក​របស់​គេ តែ​មួយ​ក្តាប់​តូច​។ ចំណែក​មន្ត្រី​សំខាន់ៗ មួយចំនួន​ធំ​ទៀត គឺ​មិន​ត្រូវបាន​គេ​ដឹង​រឿង​លើ ការងារ​ផ្សេងៗ​ជាពិសេស គឺ​ការងារ​ចំណាយ​តែម្តង​។ ចាត់តាំង​ពី​លោក អ៊ុក សំណាង មក​ដឹកនាំ​មន្ទីរ កសិកម្ម​ខេត្ត​ព្រៃវែង គឺ​រូបគាត់​មិន​ដែល​បាន​ធ្វើការ បើក​អង្គប្រជុំ​គណ​មន្ទីរ ដើម្បី​សំរួល​ការបែងចែក ការងារ​និង បញ្ហា​ផ្ទៃក្នុង​ទេ ។

​បើ​និយាយ​ពី​ការចំណាយ​ថវិកា នៅក្នុង​មន្ទីរ​នេះ​ឃើញថា​មាន​ភាព មិន​ប្រក្រតី យ៉ាងធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៤ គឺ​មន្ទីរ​មួយ​នេះ​មាន​ថវិកា សំរាប់​ចំណាយ លើ​ការថែទាំ និង​ជួសជុល​រហូត​ទៅ​ដល់​ជិត ៧០០​លាន​រៀល ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន ពី​ការ ចំណាយ​នេះ​គឺ​ត្រឹមតែ​ការបាញ់​ថ្នាំ​ដំបូល​អាគារ ផ្លាស់ប្តូរ​បង្អួច និង​ទ្វា​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

​ហើយ​បើ​និយាយ​ពី​ការចំណាយ​លើ​ប្រេង​ឥន្ទនៈ និង​សំភារៈ​រដ្ឋបាល ឃើញ​ចំណាយ​អស់​រហូតដល់​ជិត ៩០ លាន​រៀល​ប៉ុន្តែ​ការចំណាយ​ជាក់ស្តែង គឺ​ដូច​មិន​ស៊ីចង្វាក់​គ្នា​ទៅ និង​ទឹកប្រាក់​ដ៏​ច្រើន​នោះ​។ ចំណែក​ការ ចំណាយ​លើ​សោហ៊ុយ​ទូទាត់ ក្នុងប្រទេស​(​បេសកម្ម​) គឺ​មន្ទីរ​មួយ​នេះ​បាន​ចំណាយ អស់​ទឹកប្រាក់​ខ្ទង់ ៨០ លាន​រៀល ប៉ុន្តែ​មន្ត្រី​ខ្លះ​ដែល​បាន​បំពេញ​បេសកម្ម​ជាក់ស្តែង គឺ​មិន​ត្រូវបាន​គេ​ផ្តល់អោយ​ទេ ដោយ​គេ​កេង បំបាត់​អស់​មួយចំនួន​ធំ រីឯ​មន្ត្រី​មិនបាន​ចុះ​បេសកម្ម តែ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​ប្រធាន​មន្ទីរ បែរ ជា​ទទួលបាន​ប្រាក់​បេសកម្ម​ទៅវិញ​។​

​ក្រៅពី​នោះ​ចាប់តាំងពី​លោក អ៊ុក សំណាង មាន​វាសនា​ខ្ពស់ ដែល​ពី មុន​គ្រាន់តែ​ជា​មន្ត្រី​តូចតាច នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង បាន​មក​ដឹកនាំ​មន្ទីរ​កសិកម្ម ខេត្ត​ព្រៃវែង គឺ​រូប គាត់​បាន​ព្យាយាម​គាបសង្កត់ ទៅលើ​មន្ត្រី​ចាស់ៗ​ជាច្រើន នៅក្នុង​មន្ទីរ​ដោយ​ត្រូវ​រូ​វ តែ​ជាមួយ​លោក​អនុ ប្រធាន​មន្ទីរ សំ សារុន ជា​ពី​សេស​គឺ​លោក​ប្រធាន ការិល័​យ​គណនេយ្យ ស្រស់ ហ៊​ន់ និង​រួមដៃគ្នា​ប្រព្រឹត្ត អំពើពុករលួយ​។​

​ចំណែក​មន្ត្រី​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិនមែន​ជា​បក្ខពួក របស់​លោក​ប្រធាន​មន្ទីរ​នោះ គឺ​រាល់ ការងារ​ទាំងអស់​មិន​ត្រូវ បាន​គេ​អោយ​ដឹងលឺ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្តោះ គឺ​លោក​ប្រធាន​មន្ទីរ​មួយ​នេះ ចង់ កំចាយ​មន្ត្រី​ដែរ​មិន​តាម​ខ្លួន ចេញពី​តំណែង​ដើម្បី​ងាយស្រួល លាក់បាំង​រឿងអាស្រូវ​ពុករលួយ​។

​តាម ប្រភព​បាន​អោយដឹងថា​ចាប់តាំងពី លោក អ៊ុក សំណាង បាន​មក​កាន់​តំណែង​ជា​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត ព្រៃវែង​គឺ​ជីវភាព​របស់​គាត់ អភិវឌ្ឍន៍​យ៉ាង​លឿន​ដូច​ជា​ការទិញ​ដី ធ្វើ​ផ្ទះ​នៅ​ក្រុង​ព្រៃវែង ក្នុង​តម្លៃ​រាប់​ម៉ឺន ដុល្លា និង​បច្ចុប្បន្ន​កំពុងតែ​ធ្វើ​ផ្ទះ​ពីរ​ជាន់ នៅ​ខេត្ត​ស្វាយរៀង ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លា​ថែម​ទៀត​ផង​។ កាល​ពី​លោក អ៊ុក សំណាង នៅ​ជា​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​កសិកម្ម ខេត្ត​ស្វាយរៀង ដែល​មាន​តំណែង​ត្រឹម អនុប្រធាន​ការិយាល័យ​ក​សិនោះ គឺ​រូបគាត់​មាន​ជីវភាព​មិន​សូវ​ជា​ធូរធារ​និ ង​មានផ្ទះ​មាន​តម្លៃ​ថ្លៃ​ទេ តែ ក្រោយ​ពី​រូប​គាត់​បាន​ឡើងជា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​អ្វីៗ គ្រប់​យ៉ាង​គឺ​រូបគាត់​មាន នេះ​បង្ហាញ ពី​ការប្រព្រឹត្តិ​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ របស់​ពួកគាត់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​កសិកម្ម ខេត្ត​ព្រៃវែង បាន​អំពាវនាវ​សំ​អោយ​លោក​អភិបាល ខេត្ត​ព្រៃវែង ហាស់ សារ៉េត និង​ក្រុមប្រឹក្សា​ខេត្ត លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន និង​ជា​ពិសេស​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ប្រញាប់​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងមូល នៅក្នុង​ខេត្ត​ព្រៃវែង និង​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​រងគ្រោះ​។​

2015_02_02d

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!