ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រកឃើញ​បញ្ជី​ឈ្មោះ និង​លេខ​ទូរស័ព្ទ សមត្ថកិច្ច ជិត​៥០​នាក់ ដែល​ពាក់ព័ន្ធ នឹង​ការ​យក​លុយ​

​បើទោះបីជា​មាន​ការបង្ហាញ​បញ្ជីរ​ឈ្មោះ និង​លេខ​ទូរស័ព្ទ របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ជិត​៥០​នាក់ ដែល​យក​លុយ​ពី​ឡាន ដឹកឈើ និង​ទំនិញ​ផ្សេងៗ តាម​ផ្លូវជាតិ លេខ​៥​ជា​រៀងរាល់ថ្ងៃ ត្រូវបាន​គេ​រក ឃើញ​ពី​ឡាន ដឹក​ឈើ​ខុសច្បាប់ កាល ពី​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៥ ពេល សមត្ថកិច្ច​បង្ក្រាប​បាន ។​នៅក្នុង​បញ្ជី នោះ​មានឈ្មោះ​មន្ត្រី​ជំនាញ និង​សមត្ថ កិច្ច​ដែល​ពាក់ព័ន្ធ ចាប់​ពី​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ រហូត​ដល់​រាជធានី ភ្នំពេញ សរុប​ទាំងអស់​ជិត​៥០​នាក់ (៥០​កន្លែង​) ។
​ប្រជាពលរដ្ឋ និង​អ្នក រកស៊ី​ដឹក​ទំនិញ​ជាច្រើន បានលើកឡើង ថាៈ កន្លងទៅ​នេះ​គេ​សង្កេតឃើញ​មាន រថយន្ត​ដឹកឈើ​ទាំង​តូច​ទាំង​ធំ ចង់​រូង ផ្លូវជាតិ​លេខ​៥​ទៅហើយ ប៉ុន្តែ​គេ​កម្រ នឹង​ឃើញ​សមត្ថកិច្ច ដែល​នៅ​បណ្តាក់ គ្នា ដូច​ខ្យង​ចាប់​បាន​រថយន្ត​ដឹក​ល្មើស ច្បាប់​ទាំងនោះ​ណាស់ លុះត្រា​ណា​តែ រថយន្ត​ដឹកឈើ​នោះ​មិន​បង់លុយ ប្ញុក៏ ក្រឡាប់​ក្អួត​ចេក​ឈើ ទើប​នាំគ្នា​ស្ទាក់ ចាប់​និង​ទៅ​ដណ្តើម​គ្នា​យក​វត្ថុតាង ។​

​សូម​រំលឹកថាៈ​កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ កម្លាំង​ប៉ូលីស ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ខេត្តកំពង់ឆ្នាំង មួយ​ក្រុម​បាន​ស្ទាក់ ចាប់​ឃាត់​រថយន្ត ដឹក​គ្រឿង​សង្ហា​រឹម ( ផលិតផល​ពាក់កណ្តាល​សម្រេច ) មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក លេខ​ភ្នំពេញ 2D-2820 នៅត្រង់ចំណុច ស្ពាន​ជ្រៃ​បាក់ ក្នុង​ស្រុក​រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។ នៅលើ​រថយន្ត​នោះ ពិនិត្យ ឃើញ​ឈើ​ម្រះព្រៅ​ភ្នំ​២​បន្ទះ​ធំ ដែល កែច្នៃ​រួច​ជា​តុ ។ តុ​ធ្នង់​មូល​២​បន្ទះ ពក ម្រះព្រៅ​១​ច្នៃ​ជា​តុ ទ្វារ​ធ្នង់​៦​សន្លឹក គ្រែ​១ ដែល​គេ​កែច្នៃ​រួច ។ ប៉ុន្តែ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ឱ្យដឹងថា ៖ មាន​ក្រដាស់ ដែល​ជា​បញ្ជី​ឈ្មោះ​មន្ត្រី ពាក់ព័ន្ធ នឹង​បទល្មើស​ព្រៃឈើ​ទាំង នោះឡើយ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា​ឆ្នាំ​២០១៥ ស្រាប់តែ​មាន​គេ ទម្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ នឹង​ការយក លុយ​ពី​ឡាន​ដឹក​ឈើ តាម​ផ្លូវជាតិ​លេខ ៥ ពី​ខេត្ត​ពោធិសាត់ ឆ្ពោះទៅកាន់ រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​តែ​ម្តង ។​លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត កំពង់ឆ្នាំង​បាន​បញ្ជាក់​ឱ្យដឹងថាៈ បញ្ជី ឈ្មោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​នឹង​ការ​យក​លុយ ពី​ឡាន​ដឹកឈើ នោះ ពិតជា​មាន​មែន គឺ​សមត្ថកិច្ច ឆែកឆេរ​រកឃើញ នៅក្នុង​រថយន្ត​ដឹក គ្រឿង​សង្ហា​រឹម​នោះ ។​

​ដោយមាន ប្រភព ច្បាស់លាស់​សង្ឃឹមថា អង្គភាព ប្រឆាំង​អំពើពុករលួយ ច្បាស់​ជា​មាន ការចាប់អារម្មណ៍​ជាមិ​ខាន ៕

wood_2015

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!