ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសង(បៀរអុងឌូ) និងល្បែងផ្សេងៗទៀតខុសច្បាប់បើកលេងយ៉ាងរលូនស្ថិតនៅក្នុងបុរីអ័រគីដេវីឡា ភូមិអ័រគីដេសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ ៖ តាមប្រភពសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយថា មានបើកល្បែង សុីសង(បៀរអុងឌូ)ដ៏ធំដុះស្លែ មួយកន្លែងគេនាំគ្នាបើកលេងចាក់លុយច្រើនៗណាស់ក្នុង ១ទឹកចាប់ពី១០០.០០០រៀល(ដប់មុឺនរៀល) ឡើងទៅទីតាំងស្ថិតនៅក្នុងបុរីអ័រគីដេវីឡា នៅផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ(ផ្លូវរំចង់) ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានរក្សាស្ងៀមស្ងាត់ មិនអើពើបង្រ្កាបនោះទេ! ហ៊ានផ្គើននិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ទៀតផង។

ប្រភពអ្នកចេញចូលលេងបានឲ្យដឹងថា មានម្ចាស់ឈ្មោះ(ម៉ាប់)ជាមេបនល្បែង(បៀរអុង ឌូ)ដ៏ធំ ប្រចាំនៅក្នុងបុរីអ័រគីដេវីឡា ស្ថិតនៅក្នុងមូលដ្ឋានខាងលើបើកអោយក្រុមញៀនល្បែង ប្រុស.ស្រី បាននាំគ្នាចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ។មហាជនដាក់ការសង្ស័យថាជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង? ទើបឈ្មោះ(ម៉ាប់)ម្ចាស់បនល្បែងហ៊ានបើកអោយក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគឃ្លើនបែបនេះ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងខុសច្បាប់មានការព្រួយ បារម្ភភ័យខ្លាចបញ្ហាសុវត្ថិភាពគ្រួសារ អំពើចោរកម្ម និងបទ ល្មើសផ្សេង ៗដូចជា៖ ចោរលួច. ចោរឆក់. ចោរប្លន់ .ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែង សុីសងនេះ ឯង។
គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងដាច់ណាត់ទៀត ផង បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្តក្នុងការបង្រ្កាប ទី តាំងបនល្បែងសុីសងខុស ច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំង នោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋានសង្កាត់.ខណ្ឌ បណ្ដោយអោយម្ចាស់បនល្បែងសុីសងឈ្មោះ (ម៉ាប់)បើកលេងគគ្រឹកគគ្រេងអនាធិបតេយ្យក្នុងមូលដ្ឋានខ្លួនមិនព្រមបង្រ្កាប ផ្គើនបទបញ្ជាសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។

ប្រជាពលរដ្ឋរស់នៅខាងលើសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាដាក់មន្រ្តីក្រោមឱវ៉ាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធិ ភាពស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញដោយក្រសួងមហាផ្ទៃផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!