ភ្នំពេញ ៖ តាមប្រភពរាយការណ៍ពីអាជីវករ លក់ដូរនៅក្នុងផ្សារទំនើបអូរឡាំព្យាបានអោយដឹងថា ល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតនៅតាមបណ្តាយផ្លូវលេខ ១៨២សង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងបើកពង្វក់សិស្សសាលាពពាក់ពពូនគ្នានៅក្នុងផ្សារទំនើបអូរឡាំព្យា បើកលេងយ៉ាងគឃ្លើនផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិ បាលបានដាក់ចេញអោយអនុវត្ត ដល់អភិបាល រាជធានី ខេត្ត ទាំង២៥ ខេត្ត ក្រុងអោយបិទបនល្បែងសុីសងខុសច្បាប់ទូទាំងប្រទេសមិនអនុញ្ញាតិត្រូវតែបង្រ្កាបអោយ ខានតែបាន។
ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់វាលវង់ ខណ្ឌ៧មករា ហ៊ានបណ្តោយអោយបុគ្គលបើកល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀត បើកលេងយ៉ាងគឃ្លើនមិនបង្រ្កាប គេដាក់សង្ស័យថា ឆ្នាំងបាយ របស់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទេដឹង?។ មិនតែប៉ុណ្ណោះហ៊ានផ្គើនទៅនឹងបទបញ្ជាលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងបទបញ្ជាលោក ស ថេត ស្នងការរាជធានីភ្នំពេញឲ្យខណ្ឌទាំង១៤ ត្រូវ យកចិត្តទុកដាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនត្រូវមានល្បែងសុីសងនោះទេ?ត្រូវតែបង្រ្កាបអោយខានតែបានមិនអនុញ្ញាតិឡើយ ។ បច្ចុប្បន្នល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតនៅតែបើកលេងគគ្រឹកគគ្រេងពង្វក់ក្មេងៗ ប្រុស.ស្រីយ៉ាងអានាធិបតេយ្យនៅក្នុងផ្សារទំនើបអូរឡាំព្យា មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចណាចុះមកបង្រ្កាបនៅឡើយទេ?។
អាជីវករលក់ដូរនៅក្នុងផ្សារទំនើបអូរឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា មានការព្រួយ បារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្ម ចោរលួច. ឆក់. ប្លន់.គាស់តូប គាស់ផ្ទះអំពើហិង្សាគ្រួសារបទល្មើសគ្រឿងញៀនផ្សេងៗដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។
អាជីវករក៍ដូចប្រជាពលរដ្ឋរស់ នៅ រាជធានីភ្នំពេញសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាដាក់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ ស្កាត់បង្រ្កាបទីតាំងខាងលើអោយមានប្រសិទ្ធភាពស្រប តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ ផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv. com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ថេង សុថុល អភិបាល ខណ្ឌ៧មករា និងលោក នេត សុីថុន អធិការខណ្ឌ៧មករា រាល់ម៉ោងធ្វើការ៕មានត