ប្រភពពីមន្រ្តីច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែកខេត្តស្វាយរៀង បានឲ្យដឹងថា លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនតំបន់ដូងមិនញញើតក្នុងការប្រើតួនាទី និងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងព្រោះអាងមានខ្នង បង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង។ ទើបធ្វើអោយអំពើពុករលួយរបស់លោក សៅ វណ្ណា អាចប្រព្រឹត្តទៅដោយរលូនរយៈ ពេលច្រើនឆ្នាំកន្លង ទៅនេះគឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់លោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូងផងដែរ។ ហេតុនេះហើយទើបឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក តាមច្រកដូង ហើយលោក សៅ វណ្ណា និងលោក ឆេង សាវិន រួមដៃគ្នាប្រមូលលុយតាមរបៀបពុករលួយលើតុក្រោមតុស្រេចតែអំពើចិត្ត។
ប្រភពពីមន្ត្រីដដែលបានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រក ដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងគំហុកដូច្នេះគឺ លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនតំបន់ដូងលោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃធ្វើមានបានយ៉ាងសុខស្រួល។ចំណែកឯលោកស្នងការនគរ បាលខេត្តស្វាយរៀង លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង នាំគ្នាសម្ងំស្ងាត់ ឈឹង!បើទោះមានភាពមិនប្រក្រតីពុករលួយរបស់លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេស ន៍ច្រកទ្វារព្រំដែនតំបន់ដូងនិងលោកឆេង សាវិន មេការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូងត្រូវបានលាតត្រដាងជាបន្តបន្ទាប់។
ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចេញចូលទំនិញពីស្រុកយួនតាមច្រកដូង បានបន្តឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចណាស់ព្រោះសមត្ថកិច្ចជា ច្រើនស្ថាប័ននៅច្រកទ្វារព្រំដែន ដូងនិងសមត្ថកិច្ចនៅតាមដង ផ្លូវគាបយកលុយច្រើនៗ។ ក្រុមឈ្មួញ និងអាជីវករបានបន្ថែមឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រ ហើយគ្មាននរណាអាចរំលងលោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនតំបន់ដូង លោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូងស្រុករមាសហែកបានឡើយ។ ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចេញចូលទំនិញពីស្រុកយួន តាមច្រកដូង ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនដូង លោក ឆេង សាវិន មេការិយា ល័យគយច្រកទ្វារព្រំដែនតំបន់ដូង ដែលកំពុងល្បីល្បាញខ្លាំងខាងរបៀបពុករលួយ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សៅ វណ្ណានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនដូងនិងលោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង រាល់ម៉ោងធ្វើការ៕មានត