ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អា​យ៉ាយ​ឆ្លងឆ្លើយ​រឿងល​ក់​សាលា​ខណ្ឌ​ទួលគោក​អា​យ៉ៃ​ឆ្លងឆ្លើយ​រឿង​លក់​សាលា​ខណ្ឌ​ទួលគោក​

​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​មក​ពី​គណបក្សប្រឆាំង ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​លើក​ទី​៨​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃទី​២៨​មករា បាន​សួរដេញដោល​យ៉ាង​ច្រើន​ជុំវិញ​រឿង​លក់​អគារ​រដ្ឋបាល​របស់​រដ្ឋ​នៅក្នុង​អាណាចក្រ​ខណ្ឌ​ទួលគោ​ក ពិសេស​ការលក់​សាលា​ខណ្ឌ​ទួលគោក​តែ​ម្តង​។​

​លោក ចេប គឹម​អាន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​មក​ពី​គណបក្សប្រឆាំង ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ថា អ្វី​ដែល​លោក​ទទួល​ព័ត៌មាន​បាន​ពី​ប្រជាពលរដ្ឋ​នោះ នៅក្នុង​អាណាចក្រ​ខណ្ឌ​ទួលគោក មាន​អគារ​រដ្ឋ​មួយចំនួន​ត្រូវបាន​គេ​លក់​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ទៅ​ហើយ ដូចជា​មន្ទីរពេទ្យ​បង្អែក​របស់​ខណ្ឌ ការិយាល័យ​ប៉ូលិស​សេដ្ឋកិច្ច និង​សាលា​ខណ្ឌ​ទួលគោក​ជាដើម​។ លោក​បញ្ជាក់ថា ការលក់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទាំងនេះ គឺ​លោក​មិន​គាំទ្រ​ជាដាច់ខាត ហើយ​ជុំវិញ​បញ្ហា​ទាំងនេះ​ក្នុងនាម​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​លោក​ចង់​ឲ្យ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក​ធ្វើ​ការបកស្រាយ​ឲ្យបាន​ច្បាស់លាស់​។​

​លោក​ឯក ឃុន​ដឿ​ន​អភិបាល​ខណ្ឌ​ទួលគោក​បាន​លើកឡើងថា ការលើក​ឡើង​ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក​ចង់ឲ្យ​សមាជិក​ក្រុមប្រឹក្សា​មុននឹង​ចោទប្រកាន់​អ្វីមួយ ត្រូវតែ​មាន​ភស្តុតាង​ជាក់លាក់ មិន​ត្រូវ​យក​ពាក្យ​ចចាមអារ៉ាម​មក​ធ្វើជា​ប្រធានបទ​នោះ​ទេ​។ លោក​បន្តថា ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ក​នេះ លោក​ក៏​ធ្លាប់បាន​ឮ​ច្រើន​មក​ហើយ​ដែរ តែ​បើ​តាម​ប្រសាសន៍​របស់​

​សម្តេច​តេជោ​ហ៊ុន សែន សាលារៀន មន្ទីរពេទ្យ​គឺ​ដាច់ខាត​មិនឲ្យ​មាន​ការលក់​ដូ​រ​នោះទេ តែ​បើ​ដោះដូរ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​សាលា​ឲ្យ​ចាក​ចេញ​គឺ​មាន​។ លោក​បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សា​ត្រូវ​ចែក​ឲ្យបាន​ច្បាស់​ពី​អ្វី​ដែល​ជា​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាលខ​ណ្ឌ យើង​មិនមែន​ជា​អ្នកគ្រប់គ្រង​ទាំងអស់​នោះ​ទេ ទ្រព្យសម្បត្តិ​របស់​ក្រសួង​និង​ស្ថាប័ន​ផ្សេងៗ​គឺ​ស្ថិតនៅ​ដែនដី​គ្រប់គ្រង​របស់​គេ មិនមែន​ជា​សិទ្ធិ​របស់​ក្រុមប្រឹក្សា​ខណ្ឌ​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ការដោះដូរ​សាលា​ខណ្ឌ​ទួលគោក​លោក​លោក​ឯក ឃុន​ដឿ​ន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​បាន​ប្រកាស​រួច​ហើយ តាំង​ពី​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​១​មកម្ល៉េះ ការដោះដូរ​សាលាខណ្ឌ​នេះ​មាន​ស ជ ណ ច្បាស់លាស់​ក្នុង​ឆ្នាំ​២០១២ មុន​លោក​មក​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​ទៅទៀត ហើយ​លោក​ក៏​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​ជា​ផ្លូវការ​ហើយ​ដែរ​។ ប៉ុន្តែ​នីតិវិធី​នៃ​ការ​ដោះ​ចាប់តាំងពី​ពេលនោះ​មក​ដល់ពេលនេះ ហាក់ដូចជា​មិន​បាន​រំកិល​ទៅមុខ​មួយ​ជំហាន​នោះទេ​។​

​លោក ឯក ឃុន​ដឿ​ន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការដោះដូរ​សាលា​ខណ្ឌ​ទួលគោក​នេះ​វា​មិន​មាន​អ្វី​ត្រូវ​លាក់លៀម​នោះទេ សាលា​ខណ្ឌ​ទួលគោក​ថ្មី​នោះ ត្រូវបាន​គេ​គូរ​ប្លង់​រួចរាល់​ហើយ ដែល​មាន​កំពស់​៧​ជាន់ និង​មាន​ចំណត​រថយន្ត​ក្រោម​ដី​មួយ​ទៀត តែ​លោក​មិនទាន់​ដឹង​ថា ទីតាំង​នោះ​ពិតប្រាកដ​នៅ​ត្រង់ណា​នោះទេ ហើយក៏​មិន​មាន​អ្វី​ត្រូវ​លាក់លៀម​ដែរ ៕

khantualkork_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!