តាមប្រភពពីក្រុមឈ្មួញនិងអាជីវករដែលនាំចេញកសិផលផ្សេងៗចេញលក់នៅប្រទេស វៀតណាមដូចជា៖ ដំឡូងមី អុសកៅស៊ូ ជ័រកៅស៊ូ ធ្យូងនិងទំនិញច្រើនប្រភេទទៀតចេញ ទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីដា ” ហៅច្រកដូង៧ដើម”បានអោយដឹងថា លោក មុយ បញ្ញារិទ្ធ មេការិយា ល័យគយច្រកទ្វេភាគីដា និងមន្រ្តីជំនាញពាក់ព័ន្ធនៅប្រចាំច្រកនេះបានធ្វើការគាប សង្កត់យកលុយពីពួកគេតាមតែអំពើចិត្ត ប្រព្រឹត្តរបៀបអំពើពុករលួយ។ ក្រុមឈ្មួញនិងអាជីវករបានបន្តថា លោក មុយ បញ្ញារិទ្ធ ទើបតែមកកាន់តំណែងថ្មីយកមេរៀនអ្នកចាស់ បានគាបសង្កត់យក លុយពួកគេច្រើនៗតាមការកំណត់មិនអាចតវ៉ាបាន ។
ប្រភពបានបន្ថែមអោយដឹងថា លោក មុយ បញ្ញារិទ្ធ តែងតែប្រើឈ្មោះមន្ត្រីធំៗមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីបិទ បាំងអំពើពុករលួយ និងការពារទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងសុខស្រួលតែម្តង។បើតាមប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា “ហៅច្រកដូង៧ ដើម ” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបន្ថែមអោយដឹងថា ក្រោយពេលលោក មុយ បញ្ញារិទ្ធ ទទួលតំណែង ជាប្រធានការិយា ល័យគយច្រកដា “ហៅច្រកដូង៧ ដើម” រួច មកគឺលោក មុយ បញ្ញារិទ្ធ ប្រព្រឹត្តរបៀបអំពើ ពុករលួយខ្លាំងជាងអតីតលោក យឹម វណ្ណៈ ទៅទៀត ។
ប្រភពដដែលបានអោយដឹងទៀតថា ឈ្មួញធំៗដែលនាំទំនិញចេញចូលពីស្រុកយួនមកស្រុកខ្មែរតាមច្រកព្រំដែនទ្វេភាគីដា មានឈ្មួញជាច្រើននាក់ទៀតគឺជាប្រភពចំណូល ដ៍ធំរបស់លោក មុយ បញ្ញារិទ្ធ ដែលកំពុង សាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើ ពុករលួយ។ ដោយហេតុថា ឈ្មួញទាំងនោះបាននាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញបង់ពន្ធត្រឹម តែ៣០~៤០% ប៉ុណ្ណោះហើយក្រៅពីនេះគឺឈ្មួញបាន ឃុប ឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងរលូនទើបអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងសុខស្រួលបំផុត។
ប្រភពស្និទ្ធឹនឹងលោក មុយ បញ្ញារិទ្ធ បានបន្ថែមអោយដឹងទៀតថា ដោយសារមានខ្នង បង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក មុយ បញ្ញារិទ្ធ មិន ញញើ តក្នុងការប្រព្រឹត្តពុករលួយ ដោយហ៊ានបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក!របៀបអំពើពុករលួយរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយា ល័យគយច្រកដា “ហៅច្រកដូង៧ ដើម” បានធ្វើអោយរដ្ឋខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងលោក គុណញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនត្រូវបណ្តែត បណ្តោយតទៅទៀតនោះទេព្រោះថា ក្រោយ ពេលទទួលបានតំណែងជាប្រធានការិយា ល័យគយច្រកដា “ហៅច្រកដូង៧ដើម” ជំនួសលោក យឹម វណ្ណៈ រហូត មកដល់បច្ចុប្បន្នគឺលោក មុយ បញ្ញារិទ្ធ បានសាងភាពល្បីល្បាញខាងពុករលួយ។ដូច្នេះហើយសូមលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មុយ បញ្ញា រិទ្ធ ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីដា”ហៅច្រកដូង៧ដើម”ស្រុកមេមត់
ខេត្តត្បូងឃ្មុំនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn- tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកទ្វេភាគីដា “ហៅច្រក ដូង៧ដើម” រាល់ម៉ោងធ្វើការ៕មានត